វគ្គសិក្សា​ដំណឹងល្អ
មេរៀន​ទី ៣ ៖ បំពេញ​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយសាសនា​របស់​អ្នក


មេរៀន​ទី ៣

បំពេញ​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយសាសនា​របស់​អ្នក

ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូកទី ១

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្សព្វផ្សាយ​ដំណឹងល្អ

គោលបំណង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​គឺ​ដើម្បី « អញ្ជើញ​មនុស្ស​ដទៃ​មក​កាន់​ព្រះគ្រីស្ទ ដោយ​ការជួយ​ពួកគេ​ឲ្យ​ទទួលយក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ តាមរយៈ​សេចក្ដី​ជំនឿ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ( ប្រកាស​ដំណឹង​ល្អ​របស់​យើង [ ឆ្នាំ​២០២៣ ] ទំព័រ  ) ។ ការយល់ និង​ការអនុវត្ត​គោលបំណង​នេះ​ចំពោះ​គ្រប់​ទិដ្ឋភាព​នៃ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា អាច​លើក​កម្ពស់​របៀប​ដែល​យុវវ័យ​គិត រៀបចំ និង​បម្រើ​បេសកកម្ម ។

ពិនិត្យ​មើល និង តាមដាន

អ្នកដឹកនាំ​ការពិភាក្សា ៖ អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មីៗ​របស់​ពួកគេ ដើម្បី​អនុវត្ត​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់​នេះ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ចំនួន​របស់​ពួកគេ​ជាមួយ​ដៃគូ ឬ​រួមគ្នា​ជា​ថ្នាក់ ។

ជម្រើស​សកម្មភាព​សិក្សា

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ដោយ​ការអធិស្ឋាន សូម​ជ្រើសរើស​ជម្រើស​សិក្សា ឬ​ជម្រើស​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​បំផុត​ដល់​ថ្នាក់​របស់​អ្នក ។ សូម​ប្រាកដ​ថា​ទុក​ពេល​វេលា​ឲ្យ​បាន​ច្រើន​សម្រាប់​ការហាត់ និង​ការអនុវត្ត ។

ជម្រើស ក ៖ តើ​អ្វី​ទៅ​ជា​គោលបំណង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ?

សិក្សា

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ពិចារណា​ចែកចាយ​សាច់រឿង​ខាងក្រោម ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​អំពី​គោលបំណង​របស់​អ្នកផ្សព្វផ្សាយ​សាសនា ។

សូម​ស្រមៃ​ថា​អ្នក​មាន​មិត្ត​ម្នាក់ ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ ។ ពេល​មិត្តភក្តិ​របស់​អ្នក​សួរ​ថា តើ​ថ្ងៃនេះ​អ្នក​មាន​ផែនការ​អ្វី​ខ្លះ អ្នក​ប្រាប់​ថា អ្នក​នឹង​ទៅ​ចូលរួម​ថ្នាក់​ការរៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ បន្ទាប់​មក​មិត្តភក្តិ​របស់​អ្នក​សួរ​ថា « តើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ​អ្វីខ្លះ ? »

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត ឬ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​នឹង​និយាយ ។ សូម​ពន្យល់​ថា ខណៈ​ដែល​មាន​វិធី​ជា​ច្រើន​ដើម្បី​ឆ្លើយ​សំណួរនេះ គោលបំណង​ចម្បង​របស់​អ្នកផ្សព្វផ្សាយ​សាសនា​មាន​សង្ខេប​នៅ​ខាងដើម ជំពូក​ទី ១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ដាក់បង្ហាញ​សេចក្តី​ណែនាំ​ដូចខាងក្រោម ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ដើម្បី​សិក្សា និង​ពិភាក្សា​ជាមួយ​ដៃគូ ឬជា​ក្រុមតូច ។

សូម​អាន « គោលបំណង​របស់​អ្នក » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១ ) និង​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​មកពី​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

សូម​កុំ​ព្រងើយ​កន្ដើយ​នឹង​ជំពូក​ទី ១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង និង​សំណួរ​របស់​វា​ថា « តើ​អ្វី​ជា​គោលបំណង​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​អ្នក​ផ្សព្វផ្សាយ​សាសនា ? » វិភាគ​ស៊ីជម្រៅ​អំពី​គោលបំណង​នៃ​ការនាំ​មនុស្ស​មក​រក​ព្រះគ្រីស្ទ តាមរយៈ​គោលការណ៍ និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ នោះ​អ្នក​នឹង​យល់​ថា ការចែកចាយ​ដំណឹងល្អ​មិនមែន​ជា​កម្មវិធី​មួយ​ទេ ។ វា​ជា​បុព្វហេតុ​មួយ—ជា​បុព្វហេតុ​នៃ​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Why We Need Jesus Christ » Ensign ខែសីហា ឆ្នាំ​២០១៤ ទំព័រ ៣៦ )

សូម​ពិភាក្សា​អំពី​របៀប​ដែល​ការវិភាគ​ស៊ីជម្រៅ​លើ​គោលបំណង​នេះ​អាចមាន​ឥទ្ធិពល​ដល់​ចំណុច​ដូច​ខាង​ក្រោម​នេះ ៖

  • របៀប​ដែល​អ្នក​រៀបចំ​សម្រាប់​បេសកកម្ម

  • សកម្មភាព​របស់​អ្នក​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា

អ្នកដឹកនាំ​ការពិភាក្សា ៖ ដើម្បី​ជួយ​ឲ្យ​សមាជិក​ក្នុងថ្នាក់​យល់​កាន់​តែ​ច្បាស់​អំពី​គោលបំណង​អ្នក​ផ្សព្វផ្សាយ​សាសនា សូម​បង្ហាញ​ការណែនាំ​ដូច​ខាង​ក្រោម ។ អ្នក​អាច​ចាត់ឲ្យ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​ពិភាក្សា​អំពី​ចំណុច​ទីមួយ និង​សិស្ស​ពាក់​កណ្តាល​ថ្នាក់​ទៀត​ពិភាក្សា​អំពី​ចំណុច​ទី​ពីរ ។

សូម​អាន « សិទ្ធិអំណាច​របស់​អ្នក​ដើម្បី​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារឡើងវិញ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១–២ ) ។ នៅ​ពេល​អ្នក​សិក្សា សូម​គូស​ចំណាំ៖

  1. ហេតុផល ដែល​យើង​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

  2. តើ​យើង​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​មនុស្ស​ដទៃ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ អ្នក​ក៏​អាច​ពិភាក្សា​សំណួរ​ខាងក្រោម​ផងដែរ ៖

  • តើ​ការធ្វើតាម​ព្រះអង្គសង្គ្រោះ​បាន​នាំ​មក​នូវ « សុភមង្គល សេចក្តីសង្ឃឹម ភាព​សុខសាន្ត និង​គោលបំណង​កាន់​តែ​ច្រើន​ជាង​មុន » ( ទំព័រ ២ ) ដល់​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​យ៉ាង​ដូចម្តេច ?

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ពិចារណា​ចែកចាយ​ចម្លើយ​ផ្ទាល់ខ្លួន​របស់អ្នក​ចំពោះ​សំណួរមុន ។ អ្នក​ក៏​អាចបង្ហាញ​វីដេអូ « After Searching So Long for It, Hope Appeared Up on Their Doorstep » ( នៅនាទី ២:៤២ បណ្ណាល័យ​ដំណឹងល្អ ) បាន​ផងដែរ ។ អញ្ជើញ​សមាជិក​ក្នុងថ្នាក់​ឲ្យ​រកមើល​ពីរបៀប​ដែលដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បានប្រទានពរ​ដល់​គូស្វាមីភរិយា​នៅ​ក្នុងវីដេអូ ។

អនុវត្ត

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ចំណាយ​ពេល​ដើម្បី​ជួយ​សិស្ស​ចងចាំ « គោលបំណង​របស់​អ្នក »ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១ ) ។ អ្នក​អាច​សូត្រ​វា​ពីរបី​ដង​រួមគ្នា​ជា​ថ្នាក់ បន្ទាប់​មក​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​ការសូត្រ​នេះ​ចេញ​ពី​ការចងចាំ​ជាមួយ​ដៃគូ ។

ពេល​អ្នក​បង្រៀន​វគ្គសិក្សា​នេះ សូម​យោង​ទៅ​គោលបំណង​អ្នក​ផ្សព្វផ្សាសាសនា​ជា​ញឹកញាប់ ។ អ្នក​អាច​ពិចារណា​សូត្រ​គោលបំណង​នោះ​ជាមួយ​គ្នា​នៅ​ពេល​ចាប់​ផ្តើម​ថ្នាក់​នីមួយៗ ។

ដាក់​គោលដៅ​មួយ

អ្នក​ដឹកនាំ​ការពិភាក្សា ៖សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ជញ្ជឹងគិត​ពីអ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ និង​ដាក់​គោលដៅ ។ អ្នក​អាច​បង្ហាញ​សេចក្តីណែនាំ​ខាងក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ ៖

ដាក់​គោលដៅ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​បាន​សិក្សា​រួច​ហើយ ។ សូម​ប្រើប្រាស់​គំនិត​ខាង​ក្រោម​នេះ ឬ​គំនិត​ផ្ទាល់​ខ្លួន​របស់​អ្នក ។

  • បន្ត​ហាត់​ការទន្ទេញ​អំពីគោលបំណង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​ចែកចាយ​វា​ចេញពី​ការចងចាំ​នោះ​ជាមួយ​នឹង​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ ។ សូម​គិត​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​រួច​ហើយ ឬ​អាច​ចាប់ផ្តើម​ធ្វើអ្វី​ដែល​ជា​ផ្នែក​មួយ​នៃ​គោលបំណង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  • ចូល​ទៅ​គេហទំព័រ « ចែកចាយ​ដំណឹងល្អ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ រកមើល​គំនិត​ដែល​អាច​ជួយ​អ្នក​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។

  • ដោយ​ការអធិស្ឋាន​សូម​គិត​ពី​នរណា​ម្នាក់ ដែល​អ្នក​ចង់​ជួយ​ឲ្យ​ខិត​មក​ជិត​ព្រះយេស៊ូវ​គ្រីស្ទ និង​ទទួល​បាន​បទពិសោធន៍​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ កំណត់​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ជួយ​ពួកគេ ( ឧទាហរណ៍ « ខ្ញុំ​នឹង​អធិស្ឋាន​សម្រាប់​បុគ្គល​ម្នាក់​នេះ និង​អញ្ជើញ​ពួកគេ​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​នេះ » ) ។

គោលដៅ​របស់​ខ្ញុំ
  • ខ្ញុំ​នឹង … ( សកម្មភាព​ដែល​អ្នក​នឹង​ធ្វើ ) ។

  • ខ្ញុំ​នឹង​សម្រេច​គោលដៅ​របស់​ខ្ញុំ​ដោយ … ( ផែនការ​សាមញ្ញ​មួយ ) ។

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​សិស្ស​មាន​ក្រុម​ដើម្បី​ចែកចាយ​គោលដៅ​របស់​ពួកគេ សូម​ទុក​ពេលវេលា​ឲ្យ​ពួកគេ​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​គាំទ្រ ឬ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក​ពីមុន​ថ្នាក់​បន្ទាប់ ។

ជម្រើស ក ៖ តើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ផ្លាស់ប្តូរ​ជីវិត​យ៉ាង​ដូចម្តេច ?

សិក្សា

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​ពិចារណា​សរសេរ​ឃ្លា គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នៅ​លើ​ក្តារខៀន ។ សូម​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​មក​ពី​ប្រធាន រ័សុល អិម ណិលសុន ៖

រ័សុល អិម ណិលសុន

គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏​បរិសុទ្ធ​គឺ​មាន​អានុភាព​ណាស់ ។ វា​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​គ្រប់គ្នា​ដែល​យល់​អំពី​គោលលទ្ធិ​នេះ ហើយ​ស្វែងរក​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​នេះ​នៅក្នុង​ជីវិត​របស់​គេ ។ ( សេចក្តីពិត​ដ៏​បរិសុទ្ធ គោលលទ្ធិ​ដ៏​បរិសុទ្ធ និង​វិវរណៈ​ដ៏​បរិសុទ្ធ » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទំព័រ ៦ )

  • បើ​នរណា​ម្នាក់​សួរ​អ្នក​ថា តើ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​គឺ​ជា​អ្វី តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា ?

អ្នក​ដឹកនាំ​ការពិភាក្សា ៖ អញ្ជើញ​សិស្ស​ឲ្យ​ប្រៀបធៀប​ចម្លើយ​របស់​ពួកគេ​ទៅ​នឹង​សំណួរ​មុន ជាមួយ​នឹង​ការពន្យល់​នៅ​ក្នុង​ជំពូកទី ១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។ ដើម្បី​ជួយ​ពួកគេ​ធ្វើ​ដូចនេះ សូម​ចែកចាយ​សេចក្តីណែនាំ​ខាងក្រោម ៖

ស្វែងរក​ផ្នែក​នៅ​ក្នុង​ជំពូក​ទី ១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ដែល​មាន​ចំណង​ជើង​ថា « ដំណឹងល្អ​របស់​ព្រះគ្រីស្ទ និង​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ » ។ សូម​អាន​កថាខណ្ឌ​បី​ដំបូង និង​សេចក្តីថ្លែងការណ៍​មកពី ហៃរុម ស៊្មីធ ( ទំព័រ ៦ ) ។ សូម​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំង​ពីរ​នេះ ៖

  • តើ​គោលលទ្ធិ​របស់​ព្រះ​គ្រីស្ទ​គឺ​ជា​អ្វី ?

  • ហេតុអ្វី​បាន​ជា​បុគ្គល​ម្នាក់​ដែល​កំពុង​រៀបចំ​សម្រាប់​បេសកកម្ម​ព្យាយាម​យល់ និង​រស់នៅ​តាម​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ?

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី ប្រកាស​ដំណឹងល្អ​របស់​យើង ដែល​ឆ្លើយ​សំណួរ​ពី​មុន ។

សកម្មភាព​សិក្សា​ខាង​ក្រោម​អាច​ជួយ​សមាជិក​ក្នុងថ្នាក់​ឲ្យ​កាន់​តែ​យល់ដឹង​អំពី​ទិដ្ឋភាព​ផ្សេងៗ​គ្នា​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។ ប្រសិន​បើ​មាន​ថ្នាក់​ធំ​ល្មម​គ្រប់គ្រាន់ សូម​បែងចែក​ពួកគេ​ជា​ប្រាំ​ក្រុម ។ សមាជិក​នីមួយៗ​នៃ​ក្រុម​នេះ អាច​សិក្សា​ផ្នែក​ផ្សេង​គ្នា​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ

ស្វែងយល់​បន្ថែម​ទៀត​អំពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ដោយ​សិក្សា​ផ្នែក​ខាង​ក្រោម​ចេញពី​ជំពូកទី ១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ៧–៩ ) ៖

នៅ​ពេល​អ្នក​សិក្សា សូម​សង្កត់ធ្ងន់​លើ​ពាក្យ និង​ឃ្លា​សំខាន់ៗ ។ សូម​ពិចារណា​អាន​បទគម្ពីរ​មួយចំនួន​ដែល​ជាប់​ទាក់ទង​នឹង​ផ្នែកនេះ ។ សូម​រៀបចំ​ខ្លួន​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀនសូត្រ ។

អនុវត្ត

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពន្យល់​ដល់​ក្រុម​របស់​ពួកគេ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​សកម្មភាព​មុនៗ ។ សូម​ដាក់​បង្ហាញ​សេចក្តីណែនាំ​ដូច​ខាង​ក្រោម ៖

សង្ខេប​ផ្នែក​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​ដែល​អ្នក​បាន​សិក្សា ។ សូម​ពិចារណា​រួមបញ្ចូល​ចំណុច​ខាងក្រោម​នៅ​ក្នុង​សេចក្តី​សង្ខេប​របស់​អ្នក ៖

  1. សេចក្តីសង្ខេប​ខ្លីៗ​ពី​អ្វី​ដែល​អ្នក​បានសិក្សា

  2. របៀប​ដែល​ផ្នែក​នេះ​នៃ​គោលលទ្ធិ​ជួយ​មនុស្ស​មក​រក​ព្រះគ្រីស្ទ និង​ទទួល​បាន​ព្រះចេស្តា​សង្គ្រោះ​របស់​ទ្រង់

  3. របៀប​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ត្រូវ​បាន​ប្រទានពរ ដោយ​ការធ្វើតាម​ផ្នែក​នេះ​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ

ដាក់​គោលដៅ​មួយ

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​ទុក​ពេល​ដល់​សមាជិក​ក្នុងថ្នាក់​ដើម្បី​ជញ្ជឺងគិត​ពី​អ្វី ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ និង​ដាក់​គោលដៅ ។ អ្នក​អាច​បង្ហាញ​សេចក្តីណែនាំ​ខាងក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ ៖

ដាក់​គោលដៅ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​បាន​សិក្សា​រួច​ហើយ ។ សូម​ប្រើប្រាស់​គំនិត​ខាង​ក្រោម​នេះ ឬ​គំនិត​ផ្ទាល់​ខ្លួន​របស់​អ្នក ។

  • សិក្សា នីហ្វៃ​ទី ២ ៣១ ដោយ​រកមើល​ការបង្រៀន​របស់​នីហ្វៃ​អំពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។

  • ស្វែងរក​ធាតុមួយ​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ដែល​អ្នក​ចង់​អនុវត្ត​កាន់​តែ​ពេញលេញ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​ធ្វើ​ការណ៍​នោះ ។

គោលដៅ​របស់​ខ្ញុំ
  • ខ្ញុំ​នឹង … ( សកម្មភាព​ដែល​អ្នក​នឹង​ធ្វើ ) ។

  • ខ្ញុំ​នឹង​សម្រេច​គោលដៅ​របស់​ខ្ញុំ​ដោយ … ( ផែនការ​សាមញ្ញ​មួយ ) ។

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​សិស្ស​មាន​ក្រុម​ដើម្បី​ចែកចាយ​គោលដៅ​របស់​ពួកគេ សូម​ទុក​ពេលវេលា​ឲ្យ​ពួកគេ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​គាំទ្រ ឬ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក​ពីមុន​ថ្នាក់​បន្ទាប់ ។

ជម្រើស គ ៖ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​ជោគជ័យ ?

សិក្សា

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​ពិចារណា​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅ​លើ​ក្តារខៀន​រួម​ជាមួយ​នឹង​ចម្លើយ​របស់​សិស្ស ៖

  • តើ​យើង​អាច​ដឹង​ថា​ពួកគេ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ជោគជ័យ​ដោយ​របៀបណា ?

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សកម្មភាព​សិក្សា​ខាងក្រោម​អាច​ជួយ​អ្នកចូលរួម​យល់​កាន់​តែ​ច្បាស់ ពី​របៀប​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រកប​ដោយ​ប្រសិទ្ធភាព ៖

  1. សូម​អាន​កថាខណ្ឌ​ប្រាំបួន​ដំបូង​នៃ « អ្នកផ្សព្វផ្សាយ​ដ៏​ជោគជ័យ » នៅ​ក្នុង​ជំពូក​ទី ១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ១៣ ) ។ សូម​ផាត់ពណ៌ ឬ​គូស​សម្គាល់​លក្ខណៈ​នៃ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​នោះ ។ តាម​របៀប​ផ្សេងទៀត ( ដូច​ជា​ផាត់​ពណ៌​ផ្សេង ឬ​គូស​បន្ទាត់​ពី​ក្រោម ) សូម​កំណត់​ចំណាំ​អ្វី​ដែល​មិន​សំខាន់​ចំពោះ​ភាពជោគជ័យ ។

  2. មើល​លើ​ចំណុច​ទាំងឡាយ​នៅ​ផ្នែក​ខាង​លើ​នៃ ទំព័រ ១៤ ។ សូម​ជ្រើស​យក​ខគម្ពីរ​យោង​ពីរ ឬ​ច្រើន​ដើម្បី​អាន ដោយ​រកមើល​អ្វី​ដែល​ពួកគេ​បង្រៀន​អំពី​ការក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​ម្នាក់ ។

អនុវត្ត

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ប្រើ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​សកម្មភាព​មុនៗ នៅ​ពេល​ពួកគេ​ឆ្លើយតប​ទៅ​នឹង​សាច់រឿង​ខាង​ក្រោម ។ សូម​ពិចារណា​ចែក​សិស្ស​ជា​គូៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សម្តែង​តាម​សាច់រឿង ។

ស្រមៃ​ថា អ្នក​ទទួល​បាន​សារ​មួយ​មក​ពី​មិត្ត​ម្នាក់​ដែល​កំពុង​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ ពួកគេ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​បរាជ័យ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ព្រោះ​គ្មាន​នរណា​ម្នាក់​ដែល​ពួកគេ​បាន​បង្រៀន​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ពួកគេ​មិន​ដែល​បាន​កាន់​តំណែង​ជា​អ្នក​ដឹកនាំ​ទេ ។ ពួកគេ​កំពុង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​ខ្ជះខ្ជាយ​ពេល​វេលា​របស់​ពួកគេ ។

  • ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​មកពី « អ្នកផ្សព្វផ្សាយ​ដ៏​ជោគជ័យ » ក្នុងជំពូកទី ១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ១៣–១៤ ) សូម​ជួយ​មិត្តភក្តិ​របស់​អ្នក​ឲ្យ​គិត​ខុស​ពី​នេះ​អំពី​អត្ថន័យ​នៃ​ការក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ ។

  • ចែកចាយ​ពី​របៀប​ដែល​ការផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ អាច​ផ្លាស់ប្តូរ​របៀប​ដែល​មិត្តភក្តិ​របស់​អ្នក​មាន​អារម្មណ៍​អំពី​ការបម្រើ​បេសកកម្ម​របស់​ពួកគេ ។

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សម្រាប់​វិធី​មួយ​ទៀត​ដើម្បី​ជួយ​សិស្ស​ស្វែងរក និង​ពន្យល់​ពី​លក្ខណៈ​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​នោះ សូម​ពិចារណា​បង្ហាញ​វីដេអូ « Missionaries of The Church of Jesus Christ of Latter-day Saints » ( នៅ​នាទី ៤:៥៦ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សមាជិក​ក្នុងថ្នាក់​អាច​ពិភាក្សា​អំពី​របៀប​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​វីដេអូ​នេះ​បាន​ពិពណ៌នា ឬ​បង្ហាញ​ពី​គោលការណ៍​នៃ​ការបម្រើ​បេសកកម្ម​ប្រកប​ដោយ​ជោគជ័យ ។

ដាក់​គោលដៅ​មួយ

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ជញ្ជឹងគិត​ពីអ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ និង​ដាក់​គោលដៅ ។ អ្នក​អាច​បង្ហាញ​សេចក្តីណែនាំ​ខាងក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ ៖

ដាក់​គោលដៅ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​បាន​សិក្សា​រួច​ហើយ ។ សូម​ប្រើប្រាស់​គំនិត​ខាង​ក្រោម​នេះ ឬ​គំនិត​ផ្ទាល់​ខ្លួន​របស់​អ្នក ។

  • សូម​គិត​អំពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​កំពុង​បម្រើ​បេសកកម្ម ។ សូម​សរសេរ​អ៊ីមែល ឬ​សំបុត្រ​មួយ ដែល​សង្ខេប​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ អំពី​ការក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​ម្នាក់ ។ អ្នក​ក៏​អាច​សួរ​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផង​ដែរ​ថា តើ​អ្វី​ខ្លះដែល​ធ្វើ​ឲ្យ​ពួកគេ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ ។

  • សូម​គិត​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​ឥឡូវនេះ ដើម្បី​រៀបចំ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​ម្នាក់​នា​ពេល​អនាគត ។

គោលដៅ​របស់​ខ្ញុំ
  • ខ្ញុំ​នឹង … ( សកម្មភាព​ដែល​អ្នក​នឹង​ធ្វើ ) ។

  • ខ្ញុំ​នឹង​សម្រេច​គោលដៅ​របស់​ខ្ញុំ​ដោយ … ( ផែនការ​សាមញ្ញ​មួយ ) ។

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​សិស្ស​មាន​ក្រុម​ដើម្បី​ចែកចាយ​គោលដៅ​របស់​ពួកគេ សូម​ទុក​ពេលវេលា​ឲ្យ​ពួកគេ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​គាំទ្រ ឬ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក​ពីមុន​ថ្នាក់​បន្ទាប់ ។

ពេលក្រោយ

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​អ្នក​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​បង្រៀន មេរៀនទី ៤ នៅ​ពេល​ក្រោយ សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សិក្សា ជំពូកទី ២ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ក្នុង​ការរៀបចំ ។ អ្នក​ក៏​អាច​ផ្ញើ​ការរំឭក​ឲ្យ​ពួកគេ​ផង​ដែរ ។