វគ្គសិក្សា​ដំណឹងល្អ
ការអនុវត្ត​ជំនាញ​ទី ៣ ៖ បង្រៀន​មនុស្ស​អំពី​របៀប​អធិស្ឋាន


ការអនុវត្ត​ជំនាញ​ទី ៣

បង្រៀន​មនុស្ស​អំពី​របៀប​អធិស្ឋាន

Three young sister missionaries in the Philippines.  They are shown walking on a dirt road by tin shack homes, teaching a family and praying with them in their home and as passengers on a motorcycle.

មនុស្ស​ជាច្រើន​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​ខ្វះ​បទពិសោធន៍​ជាមួយ​នឹង​ការអធិស្ឋាន ។ « ការអញ្ជើញ​មនុស្ស​ឲ្យ​អធិស្ឋាន​គឺជា​ការអញ្ជើញ​ដ៏​សំខាន់​បំផុត​មួយ ដែល​អ្នក​អាច​ធ្វើ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា » ( ប្រកាស​ដំណឹងល្អ​របស់​យើង [ ឆ្នាំ​២០២៣ ] ទំព័រ ៤៣ ) ។

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ព្យាយាម​និយាយ​ដោយ​សង្ខេប​នៅ​ក្នុង​ផ្នែក « កំណត់​និយមន័យ » និង « បង្ហាញ » ដើម្បី​សិស្ស​មាន​ពេល​ច្រើន​សម្រាប់​ការអនុវត្ត ។

កំណត់​និយមន័យ

អ្នកដឹកនាំ​ការពិភាក្សា ៖ ណែនាំ​ប្រធានបទ​សម្រាប់​ការអនុវត្ត​ជំនាញ​នេះ ដោយ​ចែកចាយ​ដូច​ខាង​ក្រោម ៖

ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់​របស់​យើង ប្រាថ្នា​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ទ្រង់​តាមរយៈ​ការអធិស្ឋាន ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ញឹកញាប់​បង្រៀន​មនុស្ស​ដែល​មាន​បទពិសោធន៍​តិចតួច ឬ​គ្មាន​បទពិសោធន៍​ជាមួយ​នឹង​ការអធិស្ឋាន ។

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក « មេរៀន​ទី ៤—ការក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត » នៅ​ក្នុង​ជំពូក​ទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ជួយ​ពួកគេ​ស្វែងរក​ចំណងជើង​ដែល​ដាក់​ថា « អធិស្ឋាន​ជា​ញឹកញាប់ » នៅ​ទំព័រ ៧៧ ។ បន្ទាប់មក សូម​ចែកចាយ​សេចក្តីណែនាំ​ដូច​ខាងក្រោម ៖

អាន​ផ្នែក​ដែល​មាន​ចំណង​ជើង​ថា « អធិស្ឋាន​ជាញឹក​ញាប់ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ៧៧ ) ។ សូម​រក​មើល​គោលការណ៍​ណែនាំ​ដែល​អាច​ជួយ​អ្នក​បង្រៀន​មនុស្សដទៃ​ថា ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​អធិស្ឋាន និង​ពី​របៀប​អធិស្ឋាន ។

  • តើ​អ្នក​រៀនបាន​អ្វីខ្លះ​អំពី​សារៈសំខាន់​នៃ​ការអធិស្ឋាន ?

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ​ដែល​អាច​ជួយ​មនុស្សដទៃ​ឲ្យ​ដឹង​ពី​របៀប​អធិស្ឋាន ?

អ្នកដឹកនាំ​ការពិភាក្សា ៖ ពិចារណា​បង្ហាញ​គោលការណ៍​ណែនាំ​ខាង​ក្រោម​មកពី​ផ្នែក​នេះ ដើម្បី​សិស្ស​អាច​យោង​ទៅ​គោលការណ៍​ណែនាំ​ទាំង​នោះ​ក្នុង​អំឡុង​ពេល​ធ្វើសកម្មភាព​អនុវត្ត ៖

  • ចាប់ផ្តើម​ដោយ​ការនិយាយ​ទៅកាន់​ព្រះវរបិតាសួគ៌ ។

  • បង្ហាញ​ពី​អារម្មណ៍​នៃ​ដួងចិត្ត​របស់យើង ដូចជា​ការដឹងគុណ​ចំពោះ​ពរជ័យ​ដែល​យើង​បាន​ទទួល ។

  • សួរ​សំណួរ ស្វែងរក​ការណែនាំ និង​ទូល​សុំ​ពរជ័យ ។

  • បញ្ចប់​ដោយ​ពោល​ថា « នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន » ។

ការបង្ហាញ

អ្នកដឹកនាំ​ការពិភាក្សា ៖ បង្ហាញ​ពី​អ្វី​ដែល​វា​អាច​មើល​ទៅ​ដូច​ជា​ការបង្រៀន​នរណា​ម្នាក់​អំពី​ការអធិស្ឋាន ។ ជា​ផ្នែក​មួយ​នៃ​ការបង្ហាញ​របស់​អ្នក សូម​រៀបរាប់​អំពី​មូលហេតុ​ដែល​ការអធិស្ឋាន​មាន​សារៈសំខាន់ និងអំ​ពី​របៀប​អធិស្ឋាន ។

អ្នក​ក៏​អាច​ប្រើ​វីដេអូ « Teaching about the Holy Ghost and Prayer: John » បាន​ផងដែរ ( នៅ​លើ​គេហទំព័រ ChurchofJesusChrist.org; មើល​ចាប់ពី​នាទី​ទី ២:៤៦ ដល់​នាទី​ទី ៥:០០ ) ។

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ ផ្ដល់​ឲ្យ​នូវ​ដៃគូ​ម្នាក់​ដល់​សមាជិក​ក្នុង​ថ្នាក់​នីមួយៗ ហើយ​ចែកចាយ​ការណែនាំ​ដូច​ខាងក្រោម ៖

ជាមួយ​ដៃ​គូ​របស់​អ្នក ប្តូរ​វេន​បង្រៀន​គ្នា​ទៅវិញ​ទៅមក​អំពី​ការអធិស្ឋាន ( សូម​យោង​ទៅ​លើ​គោលការណ៍​ណែនាំ​ចេញពី​ទំព័រ ៧៧ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង តាម​តម្រូវការ ) ។ សូម​ប្រាកដ​ថា បានពន្យល់​ទាំង​មូលហេតុ​ដែល​យើង​អធិស្ឋាន និង​ពី​របៀប​អធិស្ឋាន​ផងដែរ ។ អ្នក​ក៏​អាច​ថ្លែង​ទីបន្ទាល់​ផងដែរ​ថា ព្រះ​សណ្តាប់ និង​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង ។

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ចែកចាយ​ការអញ្ជើញ​ដូច​ខាង​ក្រោម ដើម្បី​ជួយ​សិស្ស​អនុវត្ត​ជំនាញនេះ ៖

ក្នុង​អំឡុង​សប្តាហ៍​ក្រោយ សូម​ស្វែងរក​ឱកាស​មួយ​ដើម្បី​អនុវត្ត​ការបង្រៀន​នរណា​ម្នាក់​ពី​របៀប​អធិស្ឋាន ។ ការអនុវត្ត​នេះ​អាច​ធ្វើ​ជា​មួយ​សមាជិក​គ្រួសារ​ម្នាក់ ឬ​មិត្តភក្តិ​ដែល​ដឹង​ពី​របៀប​អធិស្ឋាន ឬ​ប្រសិន​បើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដែល​មិន​ទាន់​យល់​ពី​ការអធិស្ឋាន នោះ​អ្នក​អាច​បង្រៀន​ពួកគេ​បាន ។ សូម​ពិចារណា​ផងដែរ​ពី​របៀប​ដែល​អ្នក​អាច​ធ្វើ​អោយ​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​អ្នក​កាន់​តែ​ប្រសើរឡើង ។