« សាសនាចក្រនៅក្នុងប្រទេសម៉ុងហ្គោលី » លីហូណា ខែកញ្ញា ឆ្នាំ២០២៥ ។
សាសនាចក្រនៅក្នុង ប្រទេសម៉ុងហ្គោលី
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានរីកចម្រើនជាលំដាប់នៅក្នុងប្រទេសម៉ុងហ្គោលី ចាប់តាំងពីគូស្វាមីភរិយាអ្នកផ្សព្វផ្សាយសាសនារៀមច្បងបានមកដល់ជាលើកដំបូងក្នុងឆ្នាំ១៩៩២ ។ អ្នកប្រែចិត្តជឿដំបូងនៅក្នុងប្រទេសម៉ុងហ្គោលី បានធ្វើពិធីបុណ្យជ្រមុជទឹកនៅក្នុងឆ្នាំ១៩៩៣ ហើយសាខាដំបូងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំដដែលនោះ ។ នៅឆ្នាំ១៩៩៥ បេសកកម្មដំបូងត្រូវបានបង្កើតឡើង ។ សព្វថ្ងៃនេះសាសនាចក្រក្នុងប្រទេសម៉ុងហ្គោលីមាន ៖
-
សមាជិកចំនួន ១២,៤០០ នាក់ ( ចំនួនប៉ាន់ប្រមាណ )
-
ស្តេកមានចំនួន ២ វួដ និងសាខាមានចំនួន ២៤ បេសកកម្មចំនួន ១
-
ព្រះវិហារបរិសុទ្ធចំនួន ១ ( ត្រូវសាងសង់នៅ អូឡានបាតា )
ពរជ័យខាងវិញ្ញាណ
មឹង-អ័ដ អាលថែនស៊ីក ( ខាងលើ ខាងស្តាំ ) មកពីស្តេកអូឡានបាតាខាងកើតនិយាយថា « ខ្ញុំទទួលបានបទពិសោធន៍ខាងវិញ្ញាណដ៏មានតម្លៃមិនអាចកាត់ថ្លៃបានតាមរយៈទង្វើផ្សេងៗដូចជា ការសិក្សាបទគម្ពីរ ការបម្រើដល់អ្នកដទៃ និងការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ ។ ខ្ញុំដឹងថាកិច្ចការតូចតាច និងសាមញ្ញៗនៃដំណឹងល្អដែលបានអនុវត្តជាប្រចាំនឹងជួយយើងឲ្យរីកចម្រើនឆ្ពោះទៅរកភាពតម្កើងឡើងជាគ្រួសារ » ។