« ព្រះអម្ចាស់បានកំណត់គ្រួសារជាអង្គភាពមូលដ្ឋាននៃសាសនាចក្រ និងសង្គម » ។ ក្រុមគ្រួសារអាចរួមមានស្វាមី និងភរិយា និងកូនៗ ហើយពួកគេក៏អាចជាមនុស្សនៅលីវ ឪពុក ឬម្តាយទោល និងកូនៗ ឬស្វាមីភរិយាដែលគ្មានកូនផងដែរ ។ ហើយពេលខ្លះក្រុមគ្រួសារទាំងនេះអាចរួមបញ្ចូលសាច់ញាតិផ្សេងៗទៀតផងដែរ ។ មិនថាស្ថានភាពអាពាហ៍ពិពាហ៍ ឬកាលៈទេសៈផ្ទាល់ខ្លួនរបស់យើងយ៉ាងណានោះទេ យើងម្នាក់ៗមានចំណែកនៅក្នុងគ្រួសាររបស់ព្រះ យើងម្នាក់ៗជាសមាជិកនៃគ្រួសារនៅលើផែនដី ហើយយើងម្នាក់ៗកំពុងរៀបចំខ្លួនដើម្បីធ្វើជាឪពុកម្ដាយដ៏អស់កល្បជានិច្ច ។
អស់រយៈពេលរាប់ពាន់ឆ្នាំ ព្យាការី និងពួកសាវកបានប្រកាសពីភាពដ៏ពិសិដ្ឋនៃក្រុមគ្រួសារ និងបានព្រមានអំពីគ្រោះមហន្តរាយដែលនឹងកើតឡើងលើបុគ្គល ប្រជាជាតិ និងពិភពលោក ប្រសិនបើក្រុមគ្រួសារមិនត្រូវបានរក្សាទុក និងការពារនោះទេ ។ នេះគឺជាប្រសាសន៍ដ៏បំផុសគំនិតមួយចំនួនមកពីព្យាការី និងពួកសាវកទាក់ទង នឹងក្រុមគ្រួសារ និងសារៈសំខាន់នៃ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។