សម្រាប់អ្នកសម្របសម្រួល
ថ្ងៃប្រជុំ ៖
-
សូមផ្ញើសារ ឬទូរសព្ទទៅសមាជិកក្រុមទាំងអស់ ។ សូមអញ្ជើញពួកគេឲ្យមកដល់មុនម៉ោង ១០ នាទី ដើម្បីរាយការណ៍ពីការតាំងចិត្តរបស់ពួកគេ ។
-
សូមរៀបចំឯកសារប្រជុំ ។
-
សូមផ្ដល់កូនសៀវភៅ ភី.អ៊ី.អែហ្វមកពីមជ្ឈមណ្ឌលភាពខ្លួនទីពឹងខ្លួនស្ដេករបស់អ្នក ឲ្យដល់សមាជិកក្រុមមួយច្បាប់ម្នាក់ៗ ។ សូមនាំយកវាមកការប្រជុំថ្ងៃនេះ ។
-
សូមយកការណែនាំអំពីការបង់សងប្រាក់កម្ចី ភី.អ៊ី.អែហ្វ នៅក្នុងប្រទេសរបស់អ្នកមក ( មាននៅមជ្ឈមណ្ឌលភាពខ្លួនទីពឹងខ្លួនស្ដេករបស់អ្នក ឬនៅតាមអ៊ិនធើណែតក្នុងគេហទំព័រ srs.lds.org/pef) ។ សូមថតចម្លងសម្រាប់សមាជិកក្រុមនីមួយៗ ។
៣០ នាទីមុនការប្រជុំ ៖
-
សូមរៀបចំកៅអីជុំវិញតុ ដើម្បីឲ្យគ្រប់គ្នាអាចអង្គុយជិតគ្នា ។
-
សូមគូសតារាងការតាំងចិត្តនេះនៅលើក្ដារខៀន ។
ឈ្មោះសមាជិកក្រុម
បានធ្វើការជាមួយគ្រួសារ ដើម្បីសរសេរប្រាក់ចំណូល និងចំណាយ ( បាទ ឬ ចា៎ស/ ទេ )
បានកត់ត្រាប្រាក់ចំណាយការអប់រំ បានសិក្សាជម្រើសហិរញ្ញវត្ថុ ( បាទ ឬ ចា៎ស/ ទេ )
បានរៀបចំបទបង្ហាញផែនការហិរញ្ញវត្ថុ ( បាទ ឬ ចា៎ស/ ទេ )
បានអនុវត្ត គោលការណ៍គ្រឹះ ហើយបានបង្រៀនវាដល់គ្រួសារ ( បាទ ឬ ចា៎ស/ ទេ )
បានដាក់ប្រាក់សន្សំបន្ថែម ( បាទ ឬ ចា៎ស/ ទេ )
បានរាយការណ៍ទៅដៃគូសកម្មភាព ( បាទ ឬ ចា៎ស/ ទេ )
គ្លូរៀរ
បាទ/ចា៎ស
បាទ/ចា៎ស
បាទ/ចា៎ស
បាទ/ចា៎ស
បាទ/ចា៎ស
បាទ/ចា៎ស
១០ នាទីមុនការប្រជុំ ៖
-
សូមស្វាគមន៍ដោយកក់ក្ដៅដល់សមាជិកក្រុមពេលពួកគេមកដល់ ។
-
នៅពេលសមាជិកក្រុមមកដល់ សូមសុំឲ្យពួកគាត់បំពេញក្នុងតារាងការតាំងចិត្តនៅលើក្ដារខៀន ។
-
សូមចាត់អ្នកដាក់ម៉ោងកំណត់ ។
នៅពេលចាប់ផ្ដើម ៖
-
សូមឲ្យពួកគេបិទទូរសព្ទដៃ និងឧបករណ៍ដទៃទៀតរបស់ពួកគេ ។
-
សូមអធិស្ឋានបើក ( និងទំនុកតម្កើង បើចង់ធ្វើ ) ។
-
សូមឲ្យអ្នកទាំងឡាយដែលមកយឺតបិទទូរសព្ទដៃដោយស្ងាត់ស្ងៀម ហើយបំពេញក្នុងតារាងការតាំងចិត្ត ខណៈពេលដែលក្រុមបន្ដធ្វើការពិភាក្សា ។
-
សូមដាក់ម៉ោងកំណត់ ២០ នាទីសម្រាប់វគ្គ មូលដ្ឋានគ្រឹះរបស់នេះ ។
-
សូមបំពេញ គោលការណ៍ទី ៤ ក្នុង មូលដ្ឋានគ្រឹះរបស់ខ្ញុំ ។ បន្ទាប់មកត្រឡប់មកសៀវភៅលំហាត់នេះវិញ ហើយបន្ដអាននៅ ទំព័របន្ទាប់ ។