ការបោះពុម្ពផ្សាយលើកមុន
រាយការណ៍


រាយការណ៍

ព្រួញ​រង្វង់​ពណ៌​ត្នោត

តើ​ខ្ញុំ​បាន​រក្សា​ការតាំងចិត្ត​របស់ខ្ញុំ​ឬ​ទេ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់​១០ នាទី​សម្រាប់​ទំព័រ​នេះ​តែ​ប៉ុណ្ណោះ ( ពុំ​មែន​វគ្គ​រាយការណ៍​ទាំង​មូល​ទេ ) ។

ពិភាក្សា ៖សូម​អាន​ពាក្យ​ដកស្រង់​នៅ​ខាង​ស្តាំដៃ ។ តើ​ការណ៍​នេះ​អនុវត្ត​ចំពោះ​ក្រុម​យើង​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖សូម​រាយការណ៍​អំពី​ការ​តាំងចិត្ត​របស់​យើង ។ អ្នកទាំងឡាយ​ដែល​រក្សា​​ការតាំងចិត្ត​ទាំងអស់​របស់​ពួកគាត់ សូម​ក្រោក​ឈរ​ឡើង ។ ( ​សូម​ទះដៃ​អបអរ​ដល់​អ្នក​ដែលរក្សា​រាល់​ការ​តាំងចិត្ត​ទាំងអស់​របស់​ពួកគាត់ ) ។

អាន ៖ឥឡូវ អ្នក​គ្រប់គ្នា​ក្រោក​ឈរ​ឡើង ។ យើង​គួរ​ព្យាយាម​ដើម្បី​រក្សា​រាល់​ការ​តាំង​ចិត្ត​របស់​យើង ។ នោះ​គឺ​ជា​ទម្លាប់​គន្លឹះ​មួយ​នៃ​មនុស្ស​ដែល​មានភាព​ខ្លួន​ទីពឹង​ខ្លួន ។

ខណៈ​ដែល​យើង​នៅ​ឈរ​នៅឡើយ សូម​ឲ្យ​យើង​សូត្របាវចនា​​របស់​យើង​ទាំងអស់គ្នា ។ សេចក្ដី​ថ្លែងការណ៍​ទាំង​នេះ រំឭក​យើង​អំពី​គោលបំណង​នៃ​ក្រុម​របស់​យើង ៖

អាន ៖សូម​អង្គុយ​ចុះ ។

ឥឡូវ​យើងនឹង​ប្រឹក្សា​ជាមួយគ្នា​ហើយ​ជួយគ្នា​ទៅវិញទៅមក​ជាមួយ​នឹង​ផែនការ​សម្រាប់​ការអប់រំ និង ផែនការ​ការងារ​ល្អ​ប្រសើរ​របស់​យើង ។ នេះ​គឺ​ជា​ការ​ពិភាក្សា​ដ៏សំខាន់​បំផុត​នៃការ​ប្រជុំ​នេះ !

ពិភាក្សា ៖តើ​អ្នកបាន​រៀនអ្វីខ្លះ ពេល​អ្នក​រក្សា​ការតាំង​ចិត្ត​របស់​អ្នក​នោះ ? តើ​អ្នក​ត្រូវការ​ជំនួយ​ពី​ក្រុម​ឬ​ទេ ?

តើ​ខ្ញុំ​បាន​រៀន​អ្វីខ្លះ តាមរយៈ​ការ​រៀបចំ​ផែនការ​ការងារ​របស់​ខ្ញុំ​នោះ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់​៤០ នាទី​សម្រាប់​ទំព័រ​នេះ​តែ​ប៉ុណ្ណោះ » ។

អាន ៖សូម​មើល​វីដេអូ​នេះ ដើម្បី​រំឭក​យើង​អំពី​របៀប​ដើម្បី​ធ្វើ​បទបង្ហាញ​របស់​យើង ។

មើល ៖« ផែនការ​ការងារ​ខ្ញុំ​ក្នុង​បី​នាទី » ។ ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ២២ ) ។

អនុវត្ត ៖ឥឡូវ សមាជិក​ក្រុម​ម្នាក់ៗគួ​រតែ​ចំណាយ​ពេល​តិចជាង​បីនាទី​ដើម្បី​បង្ហាញ​អំពី​ផែនការ​ការងារ​របស់​ពួកគេទៅដល់​ក្រុម ។

បន្ទាប់ពី​អ្នក​បាន​បញ្ចប់​បទបង្ហាញ​របស់​អ្នក​ហើយ សូម​សួរ​រក​មតិ​កែលម្អ ។ សូម​សរសេរ​នូវ​មតិកែលម្អ​ដែល​អ្នក​ទទួល​បាន ។ សូម​ប្រើ​ចម្លោះ​ខាង​ក្រោម​ដើម្បី​កត់ត្រា ។

សូម​រក្សា​ឲ្យ​មតិកែលម្អ​នោះ​ខ្លី ដើម្បី​គ្រប់គ្នា​មាន​ឱកាស​រាយការណ៍​នៅក្នុង​ពេល​កំណត់​មួយ ។

ពិភាក្សា ៖តើ​គំនិត​អ្វី​ខ្លះ ដែលអ្នក​ទទួល​បាន​មក​ពី​របាយការណ៍​នានា ដើម្បី​ជួយ​អ្នក​នៅក្នុង​ការ​សម្រេចចិត្ត​របស់​អ្នក​នោះ ? សូម​សរសេរ​​គំនិត​របស់​អ្នក ។