ធនធាននានា
« តើប្រាក់កម្ចី ភី.អ៊ី.អែហ្វ គឺជាអ្វី ? »
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
បងប្រុសជនជាតិ ប្រេស៊ី ៖ នៅពេលខ្ញុំត្រឡប់មកផ្ទះពីបេសកកម្មរបស់ខ្ញុំវិញ ខ្ញុំពិតជាចង់ទៅរៀនណាស់ ។ ខ្ញុំបានព្យាយាមម្តងហើយម្តងទៀត មួយឆ្នាំហើយមួយឆ្នាំទៀត ប៉ុន្តែខ្ញុំពុំអាចចូលរៀននៅសាលារៀនបានសោះ ។ ខ្ញុំបន្ដគិតថា ថ្លៃវគ្គបណ្ដុះបណ្ដាលនឹងចុះថោក ប៉ុន្ដែវាពុំថោកសោះ ។ វាតែងតែមានតម្លៃថ្លៃឡើងៗ ហើយកាន់តែពិបាកនឹងបង់ទៅៗជានិច្ច ។
បងស្រីជនជាតិហៃទី ៖ បើគ្មានការអប់រំទេ នោះពុំអាចរស់នៅក្នុងប្រទេសហៃទីបានទេ ។ អ្នកពុំអាចរស់នៅដោយគ្មានការអប់រំបានទេ ។
បងប្រុសជនជាតិអាហ្សង់ទីន ៖ ខ្ញុំមានសុបិនដូចគ្នានឹងយុវវ័យគ្រប់រូបក្នុងសាសនាចក្រដែរ—ចង់ចាប់ផ្ដើមគ្រួសារមួយ ហើយបម្រើនៅក្នុងសាសនាចក្រ ។ ហើយដើម្បីធ្វើនូវរឿងទាំងនេះបានល្អ ខ្ញុំចាំបាច់ត្រូវមានការងារល្អមួយ ។
ប្រធាន ហ៊ីងគ្លី ៖ ក្នុងកិច្ចខិតខំដើម្បីព្យាបាលស្ថានភាពនេះ យើងដាក់ស្នើផែនការមួយ—ជាផែនការមួយដែលយើងជឿថា ត្រូវបានបំផុសគំនិតដោយព្រះអម្ចាស់ ។ …យើងនឹងហៅវាថា មូលនិធិអប់រំដែលមានជាបន្ដបន្ទាប់ ។
វ៉ានឌើរលី ៖ នៅពេលខ្ញុំត្រឡប់មកពីបេសកកម្មវិញ ខ្ញុំគ្មានឱកាសសិក្សាឡើយ ។ រួចហើយមើលចុះស្រាប់តែកម្មវិធីនេះកើតឡើង ! មូលនិធិអប់រំដែលមានជាបន្ដបន្ទាប់ បានចូលមកដល់ ហើយខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងណាស់ ! ខ្ញុំបានទៅរៀន បានចុះឈ្មោះ ហើយបានបង់ថ្លៃសម្រាប់វគ្គសិក្សា ។ ខ្ញុំបានខិតខំអស់ពីសមត្ថភាព ហើយបានជោគជ័យ ។ ខ្ញុំជាសិស្សលេខមួយក្នុងថ្នាក់របស់ខ្ញុំ ! ពីមុនខ្ញុំចូលរៀន ខ្ញុំជាកម្មករគេ ។ មនុស្សផ្សេងៗបញ្ជាខ្ញុំ ។ នៅពេលខ្ញុំរៀនចប់ ខ្ញុំត្រូវបានជួលឲ្យគ្រប់គ្រងលើក្រុមមួយដែលមានមនុស្ស ៤៥០ នាក់ ហើយសព្វថ្ងៃនេះ ខ្ញុំមានប្រាក់ខែយ៉ាងល្អ ។ ភរិយាខ្ញុំពុំចាំបាច់ធ្វើការទៀតទេ ។ នាងមើលថែកូនៗរបស់យើង ដែលជាមរតកដ៏សំខាន់បំផុតចំពោះយើង ។ ហើយខ្ញុំអាចបម្រើនៅក្នុងសាសនាចក្រដោយក្ដីស្រឡាញ់ ។ ខ្ញុំអាចបម្រើដោយការលះបង់ ។ នេះគឺពិតជាបានផ្លាស់ប្ដូរជីវិតខ្ញុំ និងជីវិតគ្រួសារខ្ញុំមែន ។
ណាឌីន ៖ ខ្ញុំត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីបង់សងប្រាក់កម្ចី ដោយសារតែខ្ញុំដឹងថា វានឹងជួយដល់អ្នកដទៃចូលរួម និងទទួលបានការអប់រំ ។ អ្នកត្រូវតែស្មោះត្រង់ បើអ្នកចូលរួមក្នុងជំនាញសិក្សានេះ ។
ខាឡូស ៖ នៅក្នុងពរនៃលោកអយ្យកោរបស់ខ្ញុំ វាប្រាប់ថា ខ្ញុំនឹងមានឱកាសនេះ ហើយវាត្រូវបានបំពេញ ។ ចំពោះពួកយើង មូលនិធិអប់រំដែលមានជាបន្ដបន្ទាប់ ពុំគ្រាន់តែជាអ្វីមួយខាងសាច់ឈាមនោះទេ ។ វាគឺជាពាក្យព្យាករណ៍មួយចំពោះយើង ។ វាពិសិដ្ឋ ។
ខេវិន ៖ ខ្ញុំមានអារម្មណ៍ថា ព្យាការីមើលមកខ្ញុំ ថាលោកបានឃើញពីស្ថានភាពដែលខ្ញុំជួបប្រទះ ។ ហើយខ្ញុំទទួលអារម្មណ៍ថា លោកបានមានប្រសាសន៍ថា « ខ្ញុំចាំបាច់ត្រូវជួយអ្នក » ។
ប្រធាន ហ៊ីងគ្លី ៖ ផ្លូវនៅចំពោះយើងច្បាស់ក្រឡែត តម្រូវការគឺមានយ៉ាងច្រើនសន្ធឹក ហើយព្រះអម្ចាស់បានចង្អុលបង្ហាញផ្លូវ ។ វានឹងក្លាយជាពរជ័យមួយចំពោះមនុស្សជីវិតមនុស្សទាំងអស់ដែលទទួលវា—ចំពោះយុវជន និងយុវនារី ចំពោះក្រុមគ្រួសារអនាគតរបស់ពួកគេ និងចំពោះសាសនាចក្រ ។ យើងអធិស្ឋានដោយរាបសារ និងដោយអំណរគុណថា ព្រះនឹងចម្រើនកិច្ចខិតខំនេះ ។
សូមត្រឡប់ទៅទំព័រ ៦០ វិញ
តើមានតម្រូវការអ្វីខ្លះ ដើម្បីទទួលបានប្រាក់កម្ចី ភី.អ៊ី.អែហ្វ ?
-
ចូលរួមនៅក្នុងក្រុមការអប់រំសម្រាប់ការងារកាន់តែល្អប្រសើរ បំពេញក្នុងបញ្ជីគម្រោងប្រាក់កម្ចី ភី.អ៊ី.អែហ្វ ។
-
ជ្រើសរើសការងារមួយ ជំនាញសិក្សា និង សាលាមួយ ចេញមកពីបញ្ជីភាពខ្លួនទីពឹងខ្លួនដែលពេញចិត្ត លើកលែងតែដោយការស្នើសុំ ។
-
ជ្រើសរើសអ្នកណែនាំអំពីប្រាក់កម្ចី ដើម្បីជួយជាមួយនឹងការតាំងចិត្តទៅសាលារៀន ធ្វើការ និងប្រាក់កម្ចី ។
-
ចូលរៀនថ្នាក់វិទ្យាស្ថាន ( សម្រាប់យុវមជ្ឈិមវ័យនៅលីវ ) ។
-
មានអាយុ ១៨ ឆ្នាំឡើងទៅ ។
-
មានភាពសក្ដិសមចូលព្រះវិហារបរិសុទ្ធ និងបម្រើនៅក្នុងការហៅបម្រើមួយ ។
-
ទទួលបានការអនុមតិយល់ព្រមមកពីអ្នកដឹកនាំបព្វជិតភាព ។
សូមត្រឡប់ទៅទំព័រ ៦១ វិញ
តើប្រាក់កម្ចី ភី.អ៊ី.អែហ្វ អាចត្រូវបានប្រើប្រាស់យ៉ាងដូចម្ដេច ? តើការបង់សងមានដំណើរការយ៉ាងដូចម្ដេច ?
ប្រាក់កម្ចី ភី.អ៊ី.អែហ្វ អាចត្រូវបានប្រើដើម្បីបង់ថ្លៃ ៖
-
ការអប់រំ និងការបំពាក់បំប៉ន ដែលនាំទៅទទួលបានការងារ ឬអាជីវកម្មក្នុងមូលដ្ឋានមួយ ។
-
ថ្លៃការសិក្សា សៀវភៅ និងសម្ភារខ្លះៗ ( ថ្លៃការសិក្សា គឺត្រូវបានបង់ទៅសាលារៀន ) ។
សេចក្ដីណែនាំសម្រាប់ការបង់សងប្រាក់កម្ចីមានដូចខាងក្រោម ៖
-
ចំនួនបង់សង និងការណែនាំអំពីការបង់សងជាក់លាក់ គឺមានសម្រាប់ប្រទេសនីមួយៗ ។
-
ការបង់សង គឺត្រូវធ្វើឡើង ដោយការដាក់បញ្ចូលគ្នានៃការលើកទឹកចិត្តចំពោះស្នាដៃ និងសាច់ប្រាក់ ។
-
ការលើកទឹកចិត្តចំពោះស្នាដៃ នឹងកាត់បន្ថយតុល្យភាពប្រាក់កម្ចីដូចខាងក្រោម ៖
-
កាត់បន្ថយ ៥% នៃការចំណាយប្រាក់កម្ចីប្រចាំឆ្នាំ សម្រាប់និទ្ទេសល្អរាល់ឆ្នាំ ( សូមមើលកូនសៀវភៅ ភី.អ៊ី.អែហ្វ សម្រាប់និយមន័យនៃនិទ្ទេសល្អ )
-
កាត់បន្ថយ ១០% សម្រាប់ការបញ្ចប់ជំនាញសិក្សាអប់រំ ( បញ្ចប់ការសិក្សា )
-
កាត់បន្ថយ ១០% សម្រាប់ការបំពេញតាមគោលដៅដែលបានដាក់ផែនការ ( ការងារ និងកម្រិតនៃចំណូល )
-
ប្រាក់លើកទឹកចិត្តស៊ីគ្នានៃ ២៥% ចំពោះការបង់សងប្រាក់កម្ចីទាន់ពេលទាំងអស់
-
កាត់បន្ថយ ១០% បន្ថែមទៀតលើចំនួនដែលនៅសល់ បើប្រាក់កម្ចីបង់សងមុនពេល
-
-
ការបង់សងប្រាក់កម្ចីប្រចាំខែពេលនៅរៀន
-
ការបង់សងលើកទីមួយ តម្រូវឲ្យបង់មុនពេលបង់ថ្លៃសាលា
-
ការបង់សងប្រចាំខែក្នុងចំនួនតូច ពេលនៅរៀន សម្រាប់ជំនាញសិក្សាថ្លៃទាប និងជាកម្មវិធីខ្លីៗ
-
ការបង់សងប្រចាំខែក្នុងចំនួនច្រើន ពេលនៅរៀន សម្រាប់ជំនាញសិក្សាថ្លៃ និងរយៈពេលយូរ
-
-
ការបង់សងប្រាក់កម្ចីប្រចាំខែ ចាប់ផ្ដើមរយៈពេលប្រាំមួយខែ បន្ទាប់ពីការបញ្ចប់ការសិក្សា ឬការដកខ្លួន ចេញពីកម្មវិធីអប់រំ
-
ការបង់សង បានកំណត់ដោយចំនួនប្រាក់កម្ចី និងរយៈពេលនៃជំនាញសិក្សា
-
រួមបញ្ចូលទាំងចំនួនអត្រាការប្រាក់តិចមួយ
-
អាចត្រូវបានបង់សងអស់ក្នុងរយៈពេលបីទៅបួនឆ្នាំ ដោយមានប្រាក់លើកទឹកចិត្តពេញលេញចំពោះស្នាដៃ
-
-
សូមត្រឡប់ទៅទំព័រ ៦២ វិញ
អ្នកណែនាំអំពីប្រាក់កម្ចី ភី.អ៊ី.អែហ្វ
តើនរណាជាអ្នកណែនាំអំពីប្រាក់កម្ចី ភី.អ៊ី.អែហ្វ ?
អ្នកណែនាំប្រាក់កម្ចី ភី.អ៊ី.អែហ្វ គឺជាមនុស្សពេញវ័យម្នាក់ដែលជួយអ្នកចូលរួមទទួលបានជោគជ័យក្នុងសាលារៀន ការងារ ហើយបង់សងប្រាក់កម្ចីវិញ ។ អ្នកណែនាំប្រាក់កម្ចី ភី.អ៊ី.អែហ្វ គឺពុំមែនជាអ្នកចុះហត្ថលេខារួម ឬ អ្នកធានាប្រាក់កម្ចីមួយនោះទេ ហើយក៏ពុំមានទំនួលខុសត្រូវខាងហិរញ្ញវត្ថុណាមួយ ជាប់ទាក់ទងនឹងប្រាក់កម្ចី ភី.អ៊ី.អែហ្វ ឡើយ ។
តើខ្ញុំជ្រើសរើសអ្នកណែនាំប្រាក់កម្ចី ភី.អ៊ី.អែហ្វ យ៉ាងដូចម្ដេច ?
សូមឲ្យមនុស្សពេញវ័យម្នាក់ ធ្វើជាអ្នកណែនាំប្រាក់កម្ចី ភី.អ៊ី.អែហ្វ របស់អ្នក ។ អ្នកអាចជ្រើសរើសនរណាម្នាក់ ដែលដឹងអំពីផែនការរបស់អ្នក រួមទាំងអ្នកទាំងឡាយដែលអ្នកនិយាយអំពីការងារ ឬ សាលារៀន ។ គាត់អាចជាសមាជិកសាសនាចក្រ ឬ មិនមែនជាសមាជិក ។
ដើម្បីចូលទៅកាន់ទំព័រ អ្នកណែនាំប្រាក់កម្ចី ភី.អ៊ី.អែហ្វ នៅលើគេហទំព័រ ភី.អ៊ី.អែហ្វ បាន នោះអ្នកណែនាំប្រាក់កម្ចី ភី.អ៊ី.អែហ្វ នឹងចាំបាច់ត្រូវមានគណនី អិល.ឌី.អែសមួយ ។ អ្នកនឹងត្រូវការមានព័ត៌មានដូចតទៅនេះ មកពីអ្នកណែនាំប្រាក់កម្ចី ភី.អ៊ី.អែហ្វរបស់អ្នក ដើម្បីបំពេញក្នុងពាក្យស្នើសុំប្រាក់កម្ចី ភី.អ៊ី.អែហ្វ តាមអ៊ីនធើរណែតរបស់អ្នក ។
-
ឈ្មោះអ្នកប្រើគណនី អិល.ឌី.អែស ( ជាជម្រើស ) ( គណនី អិល.ឌី.អែស មានសម្រាប់មនុស្សគ្រប់គ្នា ) ។
-
ទូរសព្ទ ( ទីមួយ )
-
ទូរសព្ទ ( ទីពីរ )
-
អ៊ីម៉ែល
អ្នកណែនាំប្រាក់កម្ចី ភី.អ៊ី.អែហ្វ នឹងត្រូវបានអ្នកតំណាងខាងភីអ៊ីអែហ្វ ធ្វើការទាក់ទងទៅគាត់ ដើម្បីគាត់ទទួលយកនូវការទទួលខុសត្រូវធ្វើជាអ្នកណែនាំម្នាក់ ។
តើអ្នកណែនាំអំពីប្រាក់កម្ចី ភី.អ៊ី.អែហ្វ របស់ខ្ញុំចាំបាច់ត្រូវដឹង និងធ្វើអ្វីខ្លះ ?
អ្នកណែនាំរបស់អ្នក ៖
-
គួរតែដឹងថា គាត់ ឬនាង ពុំមានទំនួលខុសត្រូវខាងហិរញ្ញវត្ថុចំពោះប្រាក់កម្ចី ភី.អ៊ី.អែហ្វ របស់អ្នកឡើយ ។
-
នឹងផ្ដល់ការលើកទឹកចិត្ត និងទូន្មានដល់អ្នក ពេលអ្នកជួបនឹងឧបសគ្គក្នុងការសិក្សា ការងារ ឬការបង់សងប្រាក់កម្ចី ហើយនឹងជួយអ្នកឲ្យរក្សាការតាំងចិត្តរបស់អ្នកដើម្បីបង់សងប្រាក់កម្ចីភី.អ៊ី.អែហ្វ ។
-
ចាំបាច់ត្រូវទទួលទូរសព្ទ ឬ សារអេឡិចត្រូនិចមកពីអ្នកតំណាង ភី.អ៊ី.អែហ្វ និង អ្នកដឹកនាំបព្វជិតភាព ដើម្បីពិភាក្សាអំពីការរីកចម្រើនរបស់អ្នក ។
-
គួរតែរក្សាភាពសម្ងាត់នៃព័ត៌មានប្រាក់កម្ចីរបស់អ្នក ។
-
យល់ព្រម និងចារយល់ព្រមថា ភី.អ៊ី.អែហ្វ អាចចូល ប្រមូល និងដំណើរការព័ត៌មានមកពីកំណត់ត្រាសមាជិកភាពក្នុងសាសនាចក្រ សម្រាប់គោលបំណងនានា ដែលទាក់ទងនឹងតួនាទីរបស់គាត់ក្នុងនាមជាអ្នកណែនាំអំពីប្រាក់កម្ចី ភី.អ៊ី.អែហ្វ ។
សូមត្រឡប់ទៅទំព័រ ៦២វិញ
ពាក្យស្នើសុំប្រាក់កម្ចី ភី អ៊ី អែហ្វ
ផែនការប្រាក់កម្ចី ( ត )
ការអនុមតិពីអ្នកសម្របសម្រួល
(ឈ្មោះ) បានបញ្ចប់មេរៀនទាំងបួននៃ ការអប់រំសម្រាប់ការងារដ៏ប្រសើរ ហើយត្រៀមខ្លួនជាស្រេចដើម្បីដាក់ពាក្យសុំប្រាក់កម្ចី ភី.អ៊ី.អែហ្វ ។
ឈ្មោះអ្នកសម្របសម្រួល
ឈ្មោះអ្នកសម្របសម្រួល
កាលបរិច្ឆេទ
ការអនុមតិមកពីអ្នកដឹកនាំបព្វជិតភាព
ទម្រង់បែបបទនេះ គឺមាននៅមជ្ឈមណ្ឌលភាពខ្លួនទីពឹងខ្លួនប្រចាំស្ដេករបស់អ្នក ឬនៅតាមអ៊ិនធើណែត នៅគេហទំព័រ srs.lds.org/pef) ។ សូមនាំយកផែនការប្រាក់កម្ចី កម្ចី ភី.អ៊ី.អែហ្វ របស់អ្នក (ទំព័រ ៧៣-៧៤) ទៅកាន់ការសម្ភាសអនុមតិយល់ព្រមរបស់អ្នកដឹកនាំបព្វជិតភាពរបស់អ្នក ។
គោលលទ្ធិនៃភាពខ្លួនទីពឹងខ្លួនដ៏សំខាន់ សម្រាប់អ្នកដឹកនាំ និង អ្នកស្នើសុំ
|
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ |
ចូរទុកចិត្តថា វាគឺជាគោលបំណងរបស់ព្រះ ដើម្បីផ្ដល់សេចក្ដីត្រូវការខាងសាច់ឈាមរបស់ពួកបរិសុទ្ធទ្រង់ ហើយថាទ្រង់មានព្រះចេស្ដារទាំងអស់ ដើម្បីធ្វើដូច្នោះបាន ។ |
|
ការគោរពប្រតិបត្តិ |
ពរជ័យនៃភាពខ្លួនទីពឹងខ្លួន អាស្រ័យទៅលើការគោរពប្រតិបត្តិចំពោះក្រិត្យវិន័យ និង ពិធីបរិសុទ្ធដែលភាពខ្លួនទីពឹងខ្លួន ត្រូវបានសំអាងទៅលើ ។ |
|
បុគ្គលម្នាក់ៗត្រូវតែធ្វើសកម្មភាព |
ភាពខ្លួនទីពឹងខ្លួន គឺជាការជួយខ្លួនឯង ពុំរង់ចាំឲ្យគេជួយទេ ។ អ្នកត្រូវតែធ្វើការ ។ អ្នកត្រូវតែធ្វើសកម្មភាព ពុំមែនទទួលសកម្មភាពទេ ។ |
|
សាមគ្គីភាព និង ការបម្រើ |
អ្នកក្រ និងអ្នកមាន ត្រូវតែក្លាយទៅជាមួយ ។ ទាំងអស់គ្នាត្រូវតែបម្រើ ហើយស្រឡាញ់គ្នាទៅវិញទៅមក ។ |
សូមត្រឡប់ទៅទំព័រ ៦២ វិញ
ការភ្ជាប់ទៅពាក្យស្នើសុំប្រាក់កម្ចី ភី.អ៊ី.អែហ្វ តាមអ៊ីនធើណែត
ដើម្បីដាក់ស្នើសុំប្រាក់កម្ចី ភី.អ៊ី.អែហ្វ អ្នកត្រូវតែបំពេញពាក្យស្នើសុំប្រាក់កម្ចីតាមអ៊ិនធើណែតនៅគេហទំព័រ srs.lds.org/pef ដោយប្រើគណនី អិល.ឌី.អែសរបស់អ្នក ។
អ្នកណែនាំអំពីប្រាក់កម្ចី ភី.អ៊ី.អែហ្វ ដែលមានគណនី អិល.ឌី.អែស អាចចូលទៅកាន់ទំព័រ អ្នកណែនាំអំពីប្រាក់កម្ចី ភី.អ៊ី.អែហ្វ លើគេហទំព័រ ភី.អ៊ី.អែហ្វ ។
បើអ្នកបានបម្រើបេសកកម្មថ្មីៗនេះ អ្នកមានគណនី អិល.ឌី.អែស រួចទៅហើយ ។ បើពុំមានទេ អ្នកអាចទទួលបានគណនី អិល.ឌី.អែស នៅគេហទំព័រ ldsaccount.lds.org ។
សំណួរទូទៅ
-
តើគណនី អិល.ឌី.អែស ជាអ្វី ?
គណនី អិល.ឌី.អែស គឺជាប្រព័ន្ធចុះឈ្មោះមួយ ( ឈ្មោះអ្នកប្រើប្រាស់ និង លេខសម្ងាត់ ) ដ្បិតគេហទំព័រសាសនាចក្រភាគច្រើន រួមមានទាំង ldsjobs.org ពង្សប្រវត្តិ ពាក្យស្នើសុំផ្សព្វផ្សាយសាសនា និងគេហទំព័រវួដ និង ស្ដេក មានវា ។
-
តើខ្ញុំចាំបាច់ត្រូវក្លាយជាសមាជិកនៃសាសនាចក្រនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ទើបប្រើ គណនី អិល.ឌី.អែស បានឬ ?
ទេ អ្នកពុំចាំបាច់ទេ ។ ខណៈដែលសមាជិកនៃសាសនាចក្រនឹងមានការចូលទៅកាន់ធនធានបន្ថែមចំពោះសមាជិភាពរបស់ពួកគេ ( ដែលជាការតម្រូវសម្រាប់ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ) តែមនុស្សគ្រប់រូបអាចចុះឈ្មោះគណនីមួយដោយសេរី ក្នុងនាមជា « មិត្តភក្តិ » ( រួមទាំងអ្នកណែនាំអំពីប្រាក់កម្ចីខែពុំមែនជាសមាជិកផងដែរ ) ។
-
តើព័ត៌មានអ្វីដែលខ្ញុំចាំបាច់ត្រូវមាន ដើម្បីបង្កើតគណនី អិល.ឌី.អែស របស់ខ្ញុំបាន ?
បើអ្នកជាសមាជិកសាសនាចក្រ អ្នកនឹងចាំបាច់ត្រូវមានលេខកំណត់ត្រាសមាជិកភាព ថ្ងៃខែឆ្នាំកំណើតរបស់អ្នក និង អាសយដ្ឋានអ៊ីម៉ែលដែលនៅមានសុពលភាពមួយ ។ អ្នកអាចរកឃើញលេខកំណត់ហេតុសមាជិកភាពរបស់អ្នកនៅលើបណ្ណចូលព្រះវិហារបរិសុទ្ធរបស់អ្នក ឬដោយការនិយាយសុំពីស្មៀនសាខា ឬ ស្មៀនវួដរបស់អ្នក ។ បើអ្នកណែនាំអំពីប្រាក់កម្ចីរបស់អ្នក ពុំមែនជាសមាជិកនៃសាសនាចក្រទេ នោះគាត់ ឬនាង នឹងចាំបាច់ត្រូវផ្ដល់ឈ្មោះ គាត់ ឬ នាង ថ្ងៃខែឆ្នាំកំណើត ភេទ និងប្រទេស ។
ដើម្បីចូលទៅកាន់ពាក្យស្នើសុំប្រាក់កម្ចី ភី.អ៊ី.អែហ្វ យើងនឹងត្រូវការ ៖
-
ព័ត៌មានចម្បងអំពីខ្លួនអ្នក និងគ្រួសារ
-
ហត្ថលេខាអនុមតិពីថ្នាក់ដឹកនាំបព្វជិតភាព
-
បានបញ្ចប់ « ផែនការប្រាក់កម្ចី ភី.អ៊ី.អែហ្វ »
-
ព័ត៌មានរបស់អ្នកណែនាំ
-
ផែនការការងារ
-
ផែនការការអប់រំ
-
ផែនការហិរញ្ញវត្ថុការអប់រំរបស់ខ្ញុំ
-
ការអនុមតិពីអ្នកសម្របសម្រួល
-
-
សូមត្រឡប់ទៅទំព័រ ៦២ វិញ
ខ្ញុំមានដៃពីរដើម្បីធ្វើការ
សូមប្តូរវេនគ្នាអានរឿងអំពី អាត់ធូរ៉ូ ជាសមាជិកនៃសាសនាចក្រមកពីប្រទេស ពេរ៉ូ ។
ការចេញទៅបេសកកម្ម ពុំមែនជារឿងងាយស្រួលទេ ។ ខ្ញុំមានគោលដៅ និង សុបិនជាច្រើន ប៉ុន្តែពេលខ្ញុំត្រឡប់មកវិញ ខ្ញុំត្រូវប្រឈមមុខនឹងភាពពិត ។ ខ្ញុំពុំមានជំនាញ ហើយពុំមានចំណូលច្រើនទេ ។ ការស្វែងរកការងារមួយ ពុំងាយស្រួលទេ ។
ទីបំផុត ខ្ញុំបានបង្កើតស្ដង់ផ្លែឈើ ហើយគាត់បានបង់ថ្លៃការសិក្សាជាមួយនឹងប្រាក់នោះ និង បានជួយក្នុងគ្រួសារ បង់ដង្វាយមួយភាគក្នុងដប់ និង ដង្វាយតមអាហារ ។
បានធ្វើដូចនោះរហូតដល់ខែកញ្ញា ។ នៅពេលខ្ញុំកំពុងលក់ផ្លែឈើ នោះមានឡានដឹកស្រាមួយមកបុកខ្ញុំនៅពីក្រោយ ។ វាបានបុកខ្ញុំទៅទល់នឹងជញ្ជាំង ហើយបានបំបាក់ជើងស្ដាំខ្ញុំ ។ ខ្ញុំបានពិការជើងខាងស្ដាំ ហើយបានពិការភ្នែកម្ខាងផងដែរ ។ ដៃស្ដាំខ្ញុំ និង ជើងឆ្វេងខ្ញុំ ត្រូវរងរបួសផងដែរ ។
បន្ទាប់ពីនោះ ខ្ញុំបានស្ដាប់ឭព្យាការីថ្លែងថា ភាពក្រីក្រគួរតែបញ្ចប់ ហើយថាអ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាដែលពុំមានធនធានហិរញ្ញវត្ថុ នឹងអាចទទួលបានការអប់រំ ។ មូលនិធិការអប់រំដែលមានជាបន្ដបន្ទាប់ នឹងត្រូវបានបង្កើតឡើងសម្រាប់យុវវ័យដោយការក្ដីសង្ឃឹមដ៏ខ្ពស់ ។ វាគឺជាការពិតដែលខ្ញុំបានបាត់បង់ជើង និង កែវភ្នែក ប៉ុន្តែមិនបាត់បង់បំណងប្រាថ្នាដើម្បីរស់នៅ ឬដើម្បីបន្ដសុបិននោះទេ ។ ខ្ញុំបានសម្រេចចិត្តប្រយុទ្ធដើម្បីសម្រេចគោលដៅរបស់ខ្ញុំ ។
អរគុណចំពោះ មូលនិធិអប់រំដែលមានជាបន្ដបន្ទាប់ ខ្ញុំបានបញ្ចប់ការបំពាក់បំប៉នវិជ្ជាជីវៈរបស់ខ្ញុំ នៅក្នុងរយៈពេលបីឆ្នាំ រួចហើយខ្ញុំចង់រៀនច្រើនទៀត ។ ខ្ញុំបានដាក់ពាក្យសុំចូលរៀន ហើយត្រូវបានទទួលឲ្យរៀននៅសាកលវិទ្យាល័យ ។
បច្ចុប្បន្នខ្ញុំធ្វើការដោយខ្លួនឯង ជាអ្នកតំណាងឲ្យកន្លែងជំនួយ ។ ខ្ញុំបានធ្វើការជាអ្នកជំនួយផ្នែកអតិថិជន និងជំនួយបច្ចេកវិទ្យាកុំព្យូរទ័រ ឲ្យក្រុមហ៊ុនមួយចំនួននៅពេលព្រឹករហូតដល់ម៉ោងប្រហែលជា ៤ ល្ងាច ។ ខ្ញុំក៏ជួសជុលកុំព្យូរទ័រនៅផ្ទះ ។ ពេលល្ងាចខ្ញុំទៅសាលារៀន ។ ខ្ញុំចេញនៅម៉ោង ៥ ហើយចាប់ផ្ដើមថ្នាក់រៀននៅម៉ោង ៦ ល្ងាច ។ ថ្នាក់រៀនមានរហូតដល់ម៉ោង ១១ យប់ ។ ខ្ញុំជិះឡានតាក់ស៊ីនៅម៉ោង ១១:៣០ ដើម្បីមកផ្ទះ នៅចន្លោះកណ្ដាលអធ្រាត ម៉ោង ១២:៣០យប់ ។ ខ្ញុំបានទទួលទានអាហារខ្លះៗ រំឮកលំហាត់សាលារៀន រួចចូលដេក ។ ថ្ងៃស្អែកឡើង ខ្ញុំក្រោកឡើងពីព្រលឹមដើម្បីទៅធ្វើការ ឬ រកការងារ ។ ខ្ញុំធ្វើការរហូតដល់ម៉ោង ២ ឬ ម៉ោង ៣ រសៀល រួចហើយខ្ញុំទៅសាកលវិទ្យាល័យ ។
ខ្ញុំមានអំណរគុណណាស់ចំពោះព្រះគ្រប់អ្វីៗដែលខ្ញុំមាន ។ ខ្ញុំចង់សងទ្រង់តាមរបៀបខ្លះៗចំពោះអ្វីៗទាំងអស់ដែលទ្រង់បានធ្វើសម្រាប់ខ្ញុំ ។ ខ្ញុំពុំបានធ្វើច្រើនទេ ហើយខ្ញុំនឹងតែងតែជំពាក់ទ្រង់ជានិច្ច ។ ខ្ញុំបម្រើជាអ្នកស្ម័គ្រចិត្តនៅកន្លែងទទួលទូរសព្ទ ក្នុងការិយាល័យសាសនាចក្រខាងមូលនិធិអប់រំ ដែលមានជាបន្ដបន្ទាប់ ។
ក្នុងរយៈពេលពីរឆ្នាំកន្លះ ខ្ញុំឃើញថាខ្លួនខ្ញុំបានបញ្ចប់ការសិក្សាជាវិស្មករខាងប្រព័ន្ធ ។ ក្នុងប្រាំឆ្នាំខ្ញុំនឹងធ្វើការនៅក្រុមហ៊ុនសំខាន់មួយ ដើម្បីគាំទ្រគ្រួសារខ្ញុំ ហើយនឹងគ្រួសារ និង កូនចៅនៅពេលអនាគតរបស់ខ្ញុំផងដែរ ។
គោលដៅរបស់ខ្ញុំ គឺដើម្បីរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ នោះជាមូលហេតុដែលខ្ញុំសិក្សា ហើយនោះជាមូលហេតុដែលខ្ញុំធ្វើការ ។ ហើយនោះជាមូលហេតុ ដែលខ្ញុំតស៊ូរាល់ថ្ងៃ ។
ខ្ញុំដឹងថា វានឹងមិនងាយស្រួលទេ ប៉ុន្តែខ្ញុំបានដឹងថា ព្រះអម្ចាស់ពុំដែលចេញបញ្ជាដល់យើងដោយគ្មានរៀបចំផ្លូវទុកនោះទេ ។
ទ្រង់បានប្រទានជីវិតដល់ខ្ញុំ ។ ទ្រង់បានប្រទានដល់ខ្ញុំ នូវមូលនិធិអប់រំដែលមានជាបន្ដបន្ទាប់ ។ ទ្រង់បានប្រទានដៃពីរដល់ខ្ញុំ ដើម្បីធ្វើការបាន ខួរក្បាលដើម្បីគិត មាត់ដើម្បីនិយាយ និង ដួងចិត្តដើម្បីទទួលអារម្មណ៍ និង ឆ្ពោះទៅមុខដោយក្ដីសុបិនរបស់ខ្ញុំ ។
ខ្ញុំដឹងថាអ្វីគ្រប់យ៉ាងអាចធ្វើទៅបាន ដូចប៉ុលបានថ្លែង ៖ « ដ្បិតកម្លាំងខ្ញុំបានពេញខ្នាត ដោយសេចក្ដីកំសោយ »។ ព្រះអម្ចាស់បានជួយដល់ខ្ញុំ ។
អ្វីៗគ្រប់យ៉ាងដែលខ្ញុំមាន—គ្រួសារ ការសិក្សា និង ជីវិតរបស់ខ្ញុំ—ខ្ញុំជំពាក់ព្រះអម្ចាស់ ។ អ្វីៗគ្រប់យ៉ាងបានមកពីព្រះហស្ដទ្រង់ ហើយខ្ញុំមានអំណរគុណចំពោះរឿងនោះ ។
សូមត្រឡប់ទៅទំព័រ ៦៤ វិញ