ធនធាននានា
បានរៀបចំខាងវិញ្ញាណ
សូមប្តូរវេនគ្នាអានកថាកណ្ឌខាងក្រោម ។
ជូលី ប៊ី ប៊េក
សមត្ថភាពដើម្បីមានភាពសកិ្តសមដើម្បីទទួល និង អនុវត្តតាមវិវរណៈផ្ទាល់ខ្លួនគឺជា ការស្ទាត់ជំនាញដ៏សំខាន់បំផុតតែមួយគត់ ដែលអាចទទួលបាននៅក្នុងជីវិតនេះ » ។ ភាពសកិ្តសមចំពោះព្រះវិញ្ញាណរបស់ព្រះអម្ចាស់ ចាប់ផ្តើមដោយសេចក្តីប្រាថ្នា សម្រាប់ព្រះវិញ្ញាណនោះ ហើយបញ្ជាក់នូវកម្រិតនៃភាពសក្តិសមមួយ ។
ការកាន់តាមព្រះបញ្ញត្តិទាំងឡាយ ការប្រែចិត្ត និង ការរំលឹកឡើងវិញនូវសេចក្តីសញ្ញា ដែលបានធ្វើនៅ ឯបុណ្យជ្រមុជទឹកនាំទៅព្រះពរជ័យ នៃការមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នៅជាមួយនឹងយើងជានិច្ច [ សូមមើល គ. និង ស. ២០:៧៧] ។ ការធ្វើ និង ការរក្សាសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធ នោះក៏បន្ថែមនូវកម្លាំង និង អំណាចខាងវិញ្ញាណផងដែរ ។ …
ចម្លើយចំពោះសំណួរពិបាកៗជាច្រើន ត្រូវបានរកឃើញ ដោយការអានព្រះគម្ពីរ ពីព្រោះព្រះគម្ពីរ គឺជាជំនួយទៅកាន់វិវរណៈ [ សូមមើល នីហ្វៃទី ២ ៣២:៣ ] ។ ការបំភ្លឺគំនិតដែលមាននៅក្នុងបទគម្ពីរ ប្រមូលផ្ដុំតាមពេលវេលា ដូច្នេះវាសំខាន់ណាស់ដើម្បីចំណាយពេលខ្លះៗទៅលើព្រះគម្ពីរប្រចាំថ្ងៃ ។
ការអធិស្ឋានប្រចាំថ្ងៃក៏សំខាន់ផងដែរ ដើម្បីមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅនឹងយើង ( សូមមើល នីហ្វៃទី ៣ ១៩:២៤-៣៣ ) ។ អ្នកទាំងឡាយ ដែលព្យាយមដោយអស់ពីចិត្តដើម្បីជួយតាមរយៈការអធិស្ឋាន និង ការសិក្សាព្រះគម្ពីរ ជាញឹកញាប់គឺមានក្រដាសសៀវភៅ និង ខ្មៅដៃនៅជិត ដើម្បីសរសេរសំណួរ ហើយកត់ត្រាអារម្មណ៍ និង គំនិតនានា ។
វិវរណៈអាចកើតមានពីមួយម៉ោងទៅមួយម៉ោង និង ពីមួយគ្រាទៅមួយគ្រា ពេលយើងធ្វើនូវរឿងត្រឹមត្រូវ ។ …វិវរណៈផ្ទាល់ខ្លួន ផ្ដល់ការយល់ដឹងដល់យើងអំពីអ្វីដែលត្រូវធ្វើប្រចាំថ្ងៃ ដើម្បីបង្កើនជំនឿ និង សេចក្ដីសុចរិតផ្ទាល់ខ្លួន ពង្រឹងដល់ក្រុមគ្រួសារ និង គេហដ្ឋាន ហើយស្វែងរកអ្នកទាំងឡាយដែលត្រូវការជំនួយរបស់យើង ។ ដោយសារតែវិវរណៈផ្ទាល់ខ្លួន គឺជាប្រភពនៃកម្លាំងដែលអាចរំឭកដោយខ្ជាប់ខ្ជួន នោះវាក៏អាចទទួលអារម្មណ៍ថាត្រូវបានសម្អាត ទោះជាអំឡុងពេលមានព្យុះភ្លៀងក្ដី ។
យើងត្រូវបានប្រាប់ឲ្យដាក់ទីទុកចិត្តរបស់យើងទៅលើព្រះវិញ្ញាណ ដែលនាំយើងឲ្យ « ធ្វើដោយយុត្តិធម៌ ឲ្យដើរដោយទាបរាបសា ឲ្យវិនិច្ឆ័យដោយសុចរិត » ( គ. និង ស. ១១:១២ ) ។ យើងក៏ត្រូវបានប្រាប់ផងដែរថា ព្រះវិញ្ញាណនេះ នឹងបំភ្លឺគំនិតយើង បំពេញក្នុងព្រលឹងយើងដោយក្ដីអំណរ ហើយជួយយើងឲ្យដឹងនូវរឿងគ្រប់យ៉ាងដែលយើងគួរធ្វើ ( សូមមើល គ. និង ស. ១១:១៣-១៤ ) ។
វិវរណៈផ្ទាល់ខ្លួន ដែលបានសន្យា កើតមាននៅពេលយើងសុំ រៀបចំខ្លួនសម្រាប់វា ហើយឆ្ពោះទៅមុខដោយក្ដីជំនឿ ដោយទុកចិត្តថា វានឹងត្រូវបានចាក់ស្រោចមកលើយើង ។ ( « And upon the Handmaids in Those Days Will I Pour Out My Spirit » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ១១ )
សូមត្រឡប់ទៅទំព័រ ១០១ វិញ
ស្វែងរកការរៀនសូត្រដោយសេចក្ដីជំនឿ
សូមអានសារលិខិតនេះម្នាក់ឯង ឬ ជាមួយនឹងសមាជិកក្រុមផ្សេងទៀត ។ សូមអាន ហើយគូសចំណាំវាដោយប្រើគំនិតនៅទំព័រ ១០៤ ។ សូមរំឭកមើលវានៅពេលក្រោយថ្ងៃនេះ ក្នុងមួយសប្ដាហ៍ និង ក្នុងមួយខែ ។ បើអ្នកធ្វើដូច្នោះ នោះអ្នកនឹងចងចាំស្ទើរតែទាំងអស់នូវអ្វីដែលអ្នកបានរៀន !
ដេវីឌ អេ បែដណា
តើការស្វែងរកការរៀនសូត្រដោយសេចក្ដីជំនឿ មានន័យដូចម្ដេច ?
…ក្នុងនាមជាបុត្រាបុត្រីនៃព្រះវរបិតាសួគ៌របស់យើង យើងត្រូវបានប្រទានពរជាមួយនឹងអំណោយទាន នៃសិទ្ធិជ្រើសរើស ។ …ក្នុងនាមជាអ្នករៀនសូត្រ នោះអ្នក និងខ្ញុំ ត្រូវធ្វើសកម្មភាព ហើយធ្វើជាអ្នកធ្វើតាមពាក្យសម្ដី ។ …តើអ្នក និង ខ្ញុំគឺជាភ្នាក់ងារដែលធ្វើសកម្មភាព ហើយស្វែងរកការរៀនសូត្រដោយសេចក្ដីជំនឿ ឬ តើយើងកំពុងតែរង់ចាំដើម្បីត្រូវបានបង្រៀន ហើយទទួលសកម្មភាពឬ ? … យើងទាំងអស់គ្នាត្រូវទាក់ទងយ៉ាងខ្លាំងក្នុងការទូលសូម ការស្វែងរក និង ការគោះ [ សូមមើល នីហ្វៃទី ៣ ១៤:៧] ។
… ការរៀនសូត្រដោយសេចក្ដីជំនឿ តម្រូវឲ្យមានកិច្ចខិតខំខាងវិញ្ញាណ ខាងសតិអារម្មណ៍ និង ខាងរូបកាយ ហើយពុំមែនជាការទទួលភាពអកម្មនោះទេ ។ … ការរៀនសូត្រដោយសេចក្ដីជំនឿ តម្រូវឲ្យមានទាំង « ចិត្ត និង គំនិតដែលស្ម័គ្រតាម » ( គ. និង ស. ៦៤:៣៤ ) ។ ការរៀនសូត្រដោយសេចក្ដីជំនឿ គឺជាលទ្ធផលនៃព្រះវិញ្ញាណបរិសុទ្ធ ដែលនាំព្រះចេស្ដានៃព្រះបន្ទូលនៃព្រះមកកាន់ដួងចិត្ត និង ចូលដល់ក្នុងដួងចិត្ត ។ ការរៀនសូត្រដោយសេចក្ដីជំនឿ ពុំអាចត្រូវបានផ្ទេរពីអ្នកបង្រៀនទៅឲ្យសិស្សបានទេ … តែសិស្សត្រូវអនុវត្តសេចក្ដីជំនឿ ហើយធ្វើសកម្មភាព ដើម្បីទទួលបានចំណេះដឹងសម្រាប់ខ្លួនឯង ។
យុវជន យ៉ូសែប ស្ម៊ីធ… យល់នូវអត្ថន័យ នៃការស្វែងរករៀនសូត្រដោយសេចក្ដីជំនឿ ។ … លោកបានត្រៀមខ្លួនលោកយ៉ាងច្បាស់ថា « សូមដោយចិត្តជឿ » [យ៉ាកុប ១:៦] និងដើម្បីធ្វើសកម្មភាព ។ …សូមកត់ចំណាំថា សំណួររបស់ យ៉ូសែប ពុំត្រឹមតែបានផ្ដោតទៅលើអ្វីដែលលោកចាំបាច់ចង់ដឹងប៉ុណ្ណោះទេ តែក៏ផ្ដោតលើអ្វីដែលលោកចាំបាច់ត្រូវធ្វើផងដែរ…ការអធិស្ឋានរបស់លោក ពុំគ្រាន់តែសួរថា តើព្រះវិហារមួយណាត្រូវដោយសាមញ្ញនោះទេ ។ សំណួររបស់លោកគឺសួរថា ព្រះវិហារមួយណាដែលលោកគួរចូលរួម ។ យ៉ូសែប បានចូលទៅក្នុងព្រៃដើម្បីរៀនសូត្រដោយសេចក្ដីជំនឿ ។ លោកបានតាំងចិត្តដើម្បីធ្វើសកម្មភាព ។ …
ពិតណាស់ ឧបសគ្គដ៏ធំមួយនៃជីវិតរមែងស្លាប់ គឺស្វែងរកការរៀនសូត្រដោយសេចក្ដីជំនឿ ។ … យ៉ូសែប បានបង្រៀនថា « វិធីដ៏ល្អបំផុតដើម្បីទទួលបានសេចក្ដីពិត និង ប្រាជ្ញា គឺពុំមែនគ្រាន់តែសុំវាចេញមកពីសៀវភៅប៉ុណ្ណោះទេ តែទៅរកព្រះក្នុងការអធិស្ឋាន ហើយទទួលការបង្រៀនដ៏ទេវភាព » [History of the Church, ៤:៤២៥ ] ។ …
…បទពិសោធន៍ បានជួយខ្ញុំឲ្យយល់ថា ចម្លើយដែលបានផ្ដល់ឲ្យដោយមនុស្សម្នាក់ទៀត តាមធម្មតាពុំត្រូវបានចងចាំក្នុងរយៈពេលយូរអង្វែងនោះទេ ។ …ប៉ុន្ដែចម្លើយមួយដែលយើងបានរកឃើញ ឬទទួលបានតាមរយៈការអនុវត្តសេចក្ដីជំនឿ តាមធម្មតា ត្រូវបានរក្សាទុកអស់ពេញមួយជីវិត ។ …
ការទទួលខុសត្រូវដើម្បីស្វែងរកការរៀនសូត្រដោយសេចក្ដីជំនឿ មាននៅលើយើងម្នាក់ៗ ។ …ការរៀនសូត្រដោយសេចក្ដីជំនឿ គឺសំខាន់ក្រៃលែងចំពោះការអភិវឌ្ឍខាងវិញ្ញាណ ផ្ទាល់ខ្លួនរបស់យើង ហើយនឹងសម្រាប់ការរីកចម្រើនរបស់សាសនាចក្រ ។ … សូមឲ្យយើងម្នាក់ៗ ពិតជាស្រេកឃ្លាននូវសេចក្ដីសុចរិត ហើយត្រូវបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ [ សូមមើល នីហ្វៃទី ៣ ១២:៦]—ថាយើងអាចនឹងស្វែងរកការរៀនសូត្រដោយសេចក្ដីជំនឿ ។ ( « Seek Learning by Faith » Ensign, ខែកញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦៣–៦៨ ឬ លីអាហូណា ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ១៩–២៤ )
សូមត្រឡប់ទៅទំព័រ ១០៦ វិញ
សកម្មភាពនៅផ្ទះ ៖ តើខ្ញុំបានត្រៀមខ្លួនដើម្បីទទួលបានជោគជ័យនៅសាលារៀនឬទេ ?
យើងចាំបាច់ត្រូវត្រៀមខ្លួនយើង ដើម្បីទទួលបានជោគជ័យក្នុងការអប់រំរបស់យើង ឬការបំពាក់បំប៉នរបស់យើង ។ សូមបំពេញការវាយតម្លៃនេះដោយខ្លួនឯង ។ អ្នកអាចសុំឲ្យអ្នកដទៃផ្ដល់គំនិតរបស់ពួកគេ ។
សូមដាក់លេខមួយនៅខាងមុខសេចក្ដីថ្លែងនីមួយៗ ជាលេខ ១, ២ ឬ ៣ ។ ១ = ត្រូវការការងារ ២ = ធ្វើបានល្អមធ្យម ៣ = ធ្វើបានល្អណាស់
សូមសរសេរគំនិតមួយចំនួនអំពីរបៀបដើម្បីធ្វើឲ្យប្រសើរឡើងនៅក្នុងផ្នែកនោះ ។
-
ការលើកទឹកចិត្តដល់ខ្លួនឯង ខ្ញុំអាចដាក់ខ្លួនខ្ញុំធ្វើការលំបាកនានាបាន ។ ខ្ញុំធ្វើការរាល់ថ្ងៃដោយគ្មានអ្នកដទៃប្រាប់ខ្ញុំឡើយ ។
-
របៀបដើម្បីធ្វើឲ្យប្រសើរឡើង ៖
-
ការសម្រេចចិត្តរើសអាជីព ។ ខ្ញុំមានគោលដៅច្បាស់លាស់ ហើយខ្ញុំបានតាំងចិត្តថាត្រូវតែបញ្ចប់ការសិក្សា ។
-
របៀបដើម្បីធ្វើឲ្យប្រសើរឡើង ៖
-
បំណងប្រាថ្នាដើម្បីរៀនសូត្រ ។ ខ្ញុំមានចិត្តស្រឡាញ់ការរៀនសូត្រ ហើយខ្ញុំនឹងពុំទុកឲ្យឧបសគ្គរារាំងផ្លូវខ្ញុំឡើយ ។
-
របៀបដើម្បីធ្វើឲ្យប្រសើរឡើង ៖
-
ផែនការ ។ ខ្ញុំនឹងគ្រប់គ្រងលើជីវិតខ្ញុំ ។ ខ្ញុំដាក់ផែនការតាមថ្ងៃ និង សប្ដាហ៍របស់ខ្ញុំ ហើយខ្ញុំអនុញ្ញាតឲ្យព្រះវិញ្ញាណដឹកនាំខ្ញុំ ។
-
របៀបដើម្បីធ្វើឲ្យប្រសើរឡើង ៖
-
ការគាំទ្រ ។ ខ្ញុំមានមនុស្សនៅជុំវិញខ្ញុំ ដែលនឹងគាំទ្រខ្ញុំ ដឹកនាំខ្ញុំ ហើយស្រឡាញ់ខ្ញុំ ។ បើពុំមានទេ ខ្ញុំនឹងរកមនុស្សដែលនឹងផ្ដល់ការគាំទ្រដល់ខ្ញុំ ។
-
របៀបដើម្បីធ្វើឲ្យប្រសើរឡើង ៖
-
ការគ្រប់គ្រងលុយកាក់ ។ ខ្ញុំអាចរក និង សន្សំប្រាក់ ។ ខ្ញុំអាចបង់ថ្លៃចំណាយ ពេលវាដល់កំណត់ រួមទាំងការបង់សងប្រាក់កម្ចី ភី.អ៊ី.អែហ្វ របស់ខ្ញុំផងដែរ ។ ខ្ញុំនឹងរស់នៅតាមចំណូលរបស់ខ្ញុំ ។
-
វិធីទាំងឡាយដើម្បីធ្វើឲ្យប្រសើរឡើង ៖
តើយើងអាចរៀនអ្វីខ្លះចេញមកពីបទពិសោធន៍នេះ ? សូមចែកចាយគំនិតរបស់អ្នកជាមួយគ្រួសារ ឬ មិត្តភក្ដិរបស់អ្នកដោយសង្ខេប ។