រៀន
តើជម្រើសការអប់រំរបស់ខ្ញុំមានអ្វីខ្លះ ?
-
ម៉ោង ៖ដាក់កំណត់ម៉ោង ៣០ នាទីសម្រាប់វគ្គការរៀននេះ ។
-
អាន ៖ឥឡូវយើងមានគំនិតអំពីការងារអនាគតរបស់យើង ។ សប្ដាហ៍នេះ យើងនឹងពិភាក្សាអំពីប្រភេទនៃការអប់រំ ឬការបំពាក់បំប៉នដែលយើងត្រូវការដើម្បីទទួលជំនាញឲ្យសក្តិសមនឹងការងារនោះ ។
សប្តាហ៍ទី ១
សប្តាហ៍ទី ២
សប្តាហ៍ទី ៣
សប្តាហ៍ទី ៤
សប្តាហ៍ទី ៥
សប្តាហ៍ទី ៦
តើការងារប្រភេទណា ដែលនឹងជួយខ្ញុំកាន់តែប្រែក្លាយជាមនុស្សខ្លួនទីពឹងខ្លួន ?
តើការអប់រំណាដែលនឹងជួយឲ្យខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងាររបស់ខ្ញុំ ?
តើខ្ញុំនឹងបង់ថ្លៃការអប់រំរបស់ខ្ញុំយ៉ាងដូចម្ដេច ?
តើខ្ញុំគួរដាក់ពាក្យស្នើសុំប្រាក់កម្ចីមូលនិធិអប់រំជាបន្ដបន្ទាប់ឬទេ ?
តើខ្ញុំនឹងទទួលបានជោគជ័យនៅក្នុងថ្នាក់រៀនបានយ៉ាងដូចម្ដេច ?
តើខ្ញុំនឹងទទួលបានជោគជ័យនៅខាងក្រៅថ្នាក់រៀនបានយ៉ាងដូចម្ដេច ?
-
អនុវត្ត ៖អ្នកសម្របសម្រួល គួរតែផ្ដល់សមាជិកក្រុមនីមួយៗនូវបញ្ជីសេវាកម្មភាពខ្លួនទីពឹងខ្លួនដែលប៉ងចង់បានមួយច្បាប់ បើពួកគេពុំមានបញ្ជីកាលពីសប្ដាហ៍មុន ។
ជ្រើសរើសមនុស្សពីរនាក់សរសេរនៅលើក្ដារខៀន ។ បន្ទាប់មក អ្នកទាំងអស់គ្នាគួរតែប្រាប់ឈ្មោះសាលារៀន ឬជំនាញសិក្សាបំពាក់បំប៉នយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបានក្នុងពេលពីរនាទី ។ សូមធ្វើការពិចារណាដូចខាងក្រោម ៖
-
សាលា ឬសាកលវិទ្យាល័យរដ្ឋ និងឯកជន
-
ការបំពាក់បំប៉នវិជ្ជាជីវៈ និងបច្ចេកទេស
-
ការបំពាក់បំប៉នហាត់រៀនធ្វើការ ឬ ការបំពាក់បំប៉នក្នុងក្រុមហ៊ុន
-
ជំនាញសិក្សា និង សាលារៀនដែលពេញចិត្ត មកពីបញ្ជីជំនាញសិក្សា និងសាលារៀនដែលពេញចិត្ត
-
-
អាន ៖តើជម្រើសមួយណា ដែលអាចសមនឹងការងារនាពេលអនាគតរបស់អ្នក ? វាសំខាន់ដើម្បីដឹងថា ពុំមែនសាលារៀន និង ជំនាញសិក្សាទាំងអស់ មានភាពស្មើគ្នានោះទេ ។ សាលាទាំងអស់មានរយៈពេល តម្លៃ និង ការលំបាកខុសៗគ្នា ។ សាលា និងកម្មវិធីមួយចំនួនមានជោគជ័យក្នុងការជួយនិស្សិតរៀនចប់ទទួលបានការងារធ្វើ ។ សាលា និងកម្មវិធីខ្លះទៀត ពុំមានប្រសិទ្ធភាព ឬ មានតម្លៃថ្លៃខ្លាំងពេក ។
-
មើល ៖« ការជ្រើសរើសជំនាញសិក្សាសាលា ឬការបំពាក់បំប៉ន » ( ពុំមានវីដេអូឬ ? សូមអាន ទំព័រ ៣៨) ។
-
ពិភាក្សា ៖តើអ្នកត្រូវដើរតាមជំហានអ្វីខ្លះ ដើម្បីរកបានជំនាញសិក្សាបំពាក់បំប៉នដែលត្រឹមត្រូវ ?
-
អាន ៖បើយើងប្រើប្រាក់កម្ចី ភី.អ៊ី.អែហ្វ យើងចាំបាច់ត្រូវជ្រើសរើសសាលារៀន ឬជំនាញសិក្សាចេញមកពីបញ្ជីជំនាញសិក្សា និងសាលារៀនដែលពេញចិត្ត ។ សាលារៀនទាំងនេះ ផ្ដល់ជំនាញដើម្បីទទួលបានការងារដែលពេញចិត្ត ។ ពួកវាក៏ជួយនិស្សិតដែលរៀនចប់ រកបានការងារធ្វើផងដែរ ។ អ្នកអាចស្នើសុំករណីលើកលែង ឬបន្ថែមទៅក្នុងបញ្ជី ដោយការទាក់ទងនឹងអ្នកគ្រប់គ្រងសេវាកម្មភាពខ្លួនទីពឹងខ្លួនក្នុងមូលដ្ឋានរបស់អ្នក ។
-
អាន ៖សប្ដាហ៍នេះ យើងនឹងសួរសំណួរនេះ ហើយធ្វើសកម្មភាពនេះ ៖
-
អាន ៖សំណួរប្រចាំសប្ដាហ៍—តើការអប់រំឬ ការបំពាក់បំប៉នណាដែលនឹងជួយឲ្យខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងាររបស់ខ្ញុំ ?
សកម្មភាពប្រចាំសប្ដាហ៍—ស្វែងរកជម្រើសសម្រាប់ការអប់រំ រៀនអំពីជំនាញសិក្សានានាដោយការនិយាយទៅមនុស្សដទៃទៀត និងរៀបចំផែនការការអប់រំ ។
តើខ្ញុំនឹងបង្កើតផែនការការអប់រំរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
អនុវត្ត ៖អំឡុងសប្ដាហ៍នេះ យើងនឹងបង្កើត« ផែនការការអប់រំ » មួយ ( សូមមើល ទំព័រ ៣៣) ។ ការអនុវត្តន៍នេះ នឹងជួយយើងរៀនរបៀបធ្វើដូច្នោះ មួយជំហានម្ដងៗ !
ជំហានទី ១ ។ សូមអានឧទាហរណ៍ ។ បន្ទាប់មក គ្រាន់តែជាការហាត់ទេ សូមសរសេរឈ្មោះនៃជម្រើសការអប់រំ ដែលអ្នកគិតនៅក្រោម « ឧទាហរណ៍របស់អ្នក » ។ សូមសរសេររាយនាមមនុស្សទាំងអស់ដែលអ្នកអាចនិយាយជាមួយអំពីជម្រើសនោះ ។
ផែនការការអប់រំរបស់ខ្ញុំ ៖ តើជម្រើសការអប់រំរបស់ខ្ញុំមានអ្វីខ្លះ ?
ឧទាហរណ៍ទី ១
ឧទាហរណ៍ទី ២
ឧទាហរណ៍របស់អ្នក
សូមសរសេរជំនាញសិក្សាបំពាក់បំប៉ន ឬ សាលារៀនដែលអ្នកកំពុងពិនិត្យមើល
វិទ្យាស្ថានពហុបច្ចេកវិទ្យា
មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកកម្មវិធីកុំព្យូទ័រ
តើនរណាស្គាល់អំពីជំនាញសិក្សានេះ ឬសាលារៀន ?
សូមសរសេររាយនាមមនុស្សសម្រាប់កម្មវិធី សិក្សាឬសាលារៀននីមួយៗដែលអ្នកសួរនាំបាន
បងស្រី អែតដូ ធ្វើការនៅទីនោះ
អ្នកប្រឹក្សានៅសាលារៀនគ្រូបង្រៀន
មិត្តភក្តិរបស់ខ្ញុំ ឈ្មោះ សូហ្វីយ៉ា ជាសិស្សនៅទីនោះ
បុគ្គលិកនៅហាងកុំព្យូទ័រ
បងប្រុស ម៉ូលដូណា មានឯកទេសនេះ
មនុស្សម្នាក់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល
ជំហានទី ២ ។ សូមអានសំណួរនិងឧទាហរណ៍ដូចខាងក្រោម ។ បំពេញក្នុងប្រអប់សម្រាប់ « ឧទាហរណ៍របស់ខ្ញុំ » ។ សម្រាប់ការអនុវត្តន៍នេះ អ្នកអាចនឹងត្រូវទស្សន៍ទាយ ។
តើខ្ញុំនឹងសួរអ្វីខ្លះ ?
ឧទាហរណ៍ទី ១
ឧទាហរណ៍ទី ២
ឧទាហរណ៍របស់អ្នក
តើមានមនុស្សប៉ុន្មាននាក់បានបញ្ចប់ការសិក្សា ? តើមានមនុស្សប៉ុន្មាននាក់ទទួលបានការងារល្អ ?
៨០% បានទទួលសញ្ញាបត្រ ហើយបានបញ្ជាក់
ភាគច្រើនអ្នករៀនចប់ ទទួលបានការងារល្អ
មាននិស្សិតជាច្រើនបានក្លាយជាអ្នកគ្រប់គ្រងក្នុងរយៈពេលមួយឆ្នាំ
៦០–៦៥% បានវិញ្ញាបនបត្រ
និស្សិតស្ទើរតែទាំងអស់ដែលបានជាប់ ទទួលបានការងារល្អ
តើវាត្រូវចំណាយអ្វីខ្លះ ដើម្បីត្រូវបានទទួលចូលក្នុងជំនាញសិក្សាឬសាលារៀននេះ ?
ពួកគេទទួលយកមនុស្ស ១០០ នាក់ក្នុងមួយឆ្នាំខាងផ្សារដែក ដែលត្រូវតែជាប់ការប្រឡងគណិតវិទ្យា ហើយត្រូវការអ្នកធានាពីរនាក់ ។
ជាប់ការប្រឡងគណិតវិទ្យា
បង់ថ្លៃសាលារៀន
មានកុំព្យូទ័រយួរដៃ
តើវាត្រូវចំណាយពេលប៉ុន្មាន ដើម្បីទទួលបានវិញ្ញាបនបត្រ/បញ្ចប់ការសិក្សា ?
១៨ ខែ ទទួលបានវិញ្ញាបនបត្របញ្ជាក់
៦ ខែបានទទួលអនុសាសន៍ហាត់រៀនធ្វើការ( សាលារៀបចំសម្រាប់កម្មវិធីនេះ មិនត្រូវបង់ថ្លៃសេវានោះទេ )
៩ ខែបូកទាំងការប្រឡងយកវិញ្ញាបនបត្រ
តើបង់ថ្លៃប៉ុន្មានក្នុងមួយឆ្នាំ ? សម្រាប់ជំនាញសិក្សាទាំងមូល ? សម្រាប់វិញ្ញាបនបត្រ ?
១០០០០/ក្នុងមួយឆ្នាំសម្រាប់ថ្លៃសាលា និង ថ្លៃផ្សេងៗ
១៥០០០សម្រាប់ជំនាញសិក្សាទាំងមូល
៨០០០ ( បន្ថែម ) សម្រាប់វិញ្ញាបនបត្រ និង សម្ភារសិក្សា
១៥០០០/៩ ខែ
( ១៥០០០សម្រាប់ជំនាញសិក្សាទាំងមូល )
៥០០០ ( បន្ថែម ) សម្រាប់បញ្ជាក់វិញ្ញាបនបត្រ
តើមានអាហាររូបករណ៍ឬទេ ? តើមានប្រាក់ជំនួយឬទេ ? តើមានប្រាក់កម្ចីទេ ?
អាហាររូបករណ៍សម្រាប់សិស្សពូកែ រយៈពេល ៦ ខែហើយពុំមានប្រាក់ជំនួយទេ តែមានប្រាក់កម្ចីដែលមានអត្រាការប្រាក់ខ្ពស់
ទេ
តើមានម៉ោងរៀនណាខ្លះ ? ចុះមធ្យោបាយធ្វើដំណើរវិញ ?
៣ វេន ( ព្រឹក ល្ងាចយប់ )
ជិតផ្លូវឡានក្រុង រយៈពេល ៤៥ នាទីសម្រាប់ខ្ញុំធ្វើដំណើរ
វេនព្រឹក និងវេនយប់
ជិះឡានក្រុងពីរដង ១ ដង ១ ម៉ោង
ជំហានទី ៣ ។ ឥឡូវសូមអានឧទាហរណ៍ ហើយសង្ខេបចម្លើយ « ឧទាហរណ៍របស់អ្នក » នៅក្នុងប្រអប់ខាងស្ដាំ ។ សូមចាំថា នេះគ្រាន់តែជាលំហាត់ប៉ុណ្ណោះ ។ យើងនឹងប្រមូលព័ត៌មានត្រឹមត្រូវបន្ថែមទៀតនៅសប្ដាហ៍នេះ ។
តើការងារណាមួយ ដែលហាក់ដូចជាផ្ដល់ចំណូលល្អបំផុត ហើយត្រូវនឹងកម្លាំង និងជំនាញរបស់ខ្ញុំ ?
ឧទាហរណ៍ទី ១
ឧទាហរណ៍ទី ២
ឧទាហរណ៍របស់អ្នក
តើខ្ញុំបានរៀនអ្វីខ្លះអំពីជម្រើសទាំងនេះ ? តើជម្រើសមួយណាដែលហាក់ដូចជាល្អបំផុតសម្រាប់ខ្ញុំ ?
ចំណាយពេលច្រើនជាង ។ ចំណាយថ្លៃច្រើនជាងបន្ដិច ។ កន្លែងការងារធ្វើល្អ មានអាហាររូបករណ៍ អាចផ្លាស់ប្ដូរម៉ោងបាន ។ ទំនាក់ទំនងល្អជាមួយនិយោជក ។
ចំណាយពេលតិចជាងមុន ។ ថ្លៃចំណាយសរុបទាំងអស់ទាបជាង ។ ហានិភ័យខ្ពស់ក្នុងការប្រឡងធ្លាក់ ។ ការជួយរកការងារដ៏ល្អ ។ ធម្យោបាយធ្វើដំណើរលំបាក ។
-
អាន ៖បន្ទាប់ពីប្រមូលព័ត៌មានសប្ដាហ៍នេះ យើងគួរតែត្រូវធ្វើការសម្រេចចិត្ត ។ យើងអាចអធិស្ឋាន និងអានពររបស់លោកអយ្យកោរបស់យើង ដើម្បីជួយយើង ។ នៅពេលយើងសក្ដិសម និងស្មោះត្រង់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំយើង ។ ព្រះអម្ចាស់ មានបំណងដើម្បីប្រទានពរយើង ។ សូមស្វែងរកជំនួយរបស់ទ្រង់ !
តើខ្ញុំនឹងបង្ហាញផែនការការអប់រំរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
អាន ៖ដើម្បីរៀបចំសម្រាប់សប្ដាហ៍ក្រោយ សូមហាត់ធ្វើបទបង្ហាញផែនការការអប់រំ ។
-
អនុវត្ត ៖ក្រោកឈរឡើង ហើយជួបនឹងដៃគូអនុវត្តថ្មី ។ សូមបង្ហាញផែនការការអប់រំគំរូមួយ ដូចជាវាជារបស់អ្នកផ្ទាល់អញ្ចឹង ( សូមមើល ទំព័រ ៣០-៣១) ។ បើអ្នកពុំមានព័ត៌មានទាំងអស់ទេ សូមប្រើការនឹកស្រមៃរបស់អ្នក ។ សូមធ្វើវាក្នុងរយៈពេលបីនាទី ។ បន្ទាប់មក ចំណាយពេលពីរនាទី ដើម្បីសុំមតិកែលម្អមកពីអ្នកផ្សេងទៀត ។
សូមប្ដូរការដើរតួ ហើយឲ្យអ្នកផ្សេងទៀតហាត់ធ្វើបទបង្ហាញ ។
-
ពិភាក្សា ៖សូមត្រឡប់មកក្រុមដែលធំជាងវិញ ។ សូមនិយាយអំពីរបៀបដែលអ្នកនឹងប្រមូលព័ត៌មាន អំឡុងពេលសប្ដាហ៍ និងរបៀបដែលអ្នកនឹងបង្ហាញផែនការការងាររបស់អ្នកនៅសប្ដាហ៍ក្រោយ ។ សូមសួរសំណួរ ហើយចែកចាយគំនិត ។
-
អាន ៖អំឡុងសប្ដាហ៍ សូមប្រមូលព័ត៌មាន ហើយដាក់វានៅក្នុងផែនការការងារ ។ សូមនិយាយជាមួយគេឯងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ សូមសួរសំណួរច្រើន ហើយបន្ថែមសំណួរច្រើនចូលទៅក្នុងកំណត់ចំណាំរបស់អ្នក ។ បើអ្នកត្រូវការទម្រង់បែបបទផែនការការអប់រំមួយទៀត មានច្បាប់ចម្លងនៅទំព័រ ៣៩ ។
តើខ្ញុំអាចរៀបចំដើម្បីទទួលបានប្រាក់កម្ចីភី.អ៊ី.អែហ្វ យ៉ាងដូចម្ដេច ?
កំណត់ចំណាំ ៖ បើសាលារៀន ឬ ជំនាញសិក្សា ពុំមានបញ្ជីសាលារៀន និងជំនាញសិក្សាភាពខ្លួនទីពឹងខ្លួន ដែលពេញចិត្តទេ ហើយអ្នកចង់ដាក់ស្នើសុំប្រាក់កម្ចី នោះសូមទាក់ទងនឹងអ្នកគ្រប់គ្រងសេវាកម្មខ្លួនទីពឹងខ្លួន ។