សម្រាប់អ្នកសម្របសម្រួល
ថ្ងៃប្រជុំ ៖
-
សូមផ្ញើសារ ឬទូរសព្ទទៅសមាជិកក្រុមទាំងអស់ ។ សូមអញ្ជើញពួកគេឲ្យមកដល់មុនម៉ោង ១០ នាទី ដើម្បីរាយការណ៍ពីការតាំងចិត្តរបស់ពួកគេ ។
-
សូមរៀបចំឯកសារប្រជុំ ។ តើគ្មានសៀវភៅ ឬវីដេអូឬ ? អ្នកអាចទាញចេញមកពីគេហទំព័រ srs.lds.org។
-
បើអ្នកពុំបានផ្ដល់បញ្ជីសេវាកម្មភាពខ្លួនទីពឹងខ្លួនដែលពេញចិត្តដល់សមាជិកក្រុមម្នាក់ៗកាលពីសប្ដាហ៍មុនទេ សូមរៀបចំប្រគល់វាទៅឲ្យពួកគេនៅថ្ងៃនេះ ។ សូមទទួលយកបញ្ជីទាំងនោះ មកពីមជ្ឈមណ្ឌលភាពខ្លួនទីពឹងខ្លួនស្ដេករបស់អ្នក មកពីអ្នកជំនាញភាពខ្លួនទីពឹងខ្លួន ឬតាមអ៊ិនធើណែតនៅគេហទំព័រ srs.lds.org/pef។
៣០ នាទីមុនការប្រជុំ ៖
-
សូមរៀបចំកៅអីជុំវិញតុ ដើម្បីឲ្យគ្រប់គ្នាអាចអង្គុយជិតគ្នា ។
-
សូមគូសតារាងការតាំងចិត្តនេះនៅលើក្ដារខៀន ដោយដាក់ឈ្មោះមនុស្សនៅក្នុងក្រុមអ្នក ( សូមមើលឧទាហរណ៍ខាងក្រោម ) ។
|
ឈ្មោះសមាជិកក្រុម |
បាននិយាយនឹងមនុស្សយ៉ាងហោចណាស់ ប្រាំនាក់ អំពីផែនការការងាររបស់ខ្ញុំ ( សរសេរចំនួន# ) |
បានរៀបចំបទបង្ហាញផែនការការងារ ( បាទ / ច៎ាស/ ទេ ) |
បានអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះ ហើយបានបង្រៀនវាដល់គ្រួសារ ( បាទ / ច៎ាស/ ទេ ) |
បានដាក់ប្រាក់សន្សំបន្ថែម ( បាទ / ច៎ាស/ ទេ ) |
បានរាយការណ៍ទៅដៃគូសកម្មភាព ( បាទ / ច៎ាស/ ទេ ) |
|
គ្លូរៀរ |
៨ |
បាទ / ច៎ាស |
បាទ / ច៎ាស |
បាទ / ច៎ាស |
បាទ / ច៎ាស |
១០ នាទីមុនការប្រជុំ ៖
-
សូមស្វាគមន៍ដោយកក់ក្ដៅដល់សមាជិកក្រុមពេលពួកគេមកដល់ ។
-
នៅពេលសមាជិកក្រុមមកដល់ សូមឲ្យពួកគាត់បំពេញក្នុងតារាងការតាំងចិត្តនៅលើក្ដារខៀន ។
-
សូមចាត់អ្នកដាក់ម៉ោងកំណត់ ។
នៅពេលចាប់ផ្ដើម ៖
-
សូមចែកក្រដាសព័ត៌មានទំនាក់ទំនងដល់សមាជិកក្រុម ( មកពីការប្រជុំលើកមុន ) ។
-
សូមឲ្យពួកគេបិទទូរសព្ទដៃ និងឧបករណ៍ដទៃទៀតរបស់ខ្លួន ។
-
សូមអធិស្ឋានបើក ( និងច្រៀងទំនុកតម្កើង បើចង់ធ្វើ ) ។
-
សូមឲ្យអ្នកទាំងឡាយដែលមកយឺតបិទទូរសព្ទដៃដោយស្ងាត់ស្ងៀម ហើយបំពេញក្នុងតារាងការតាំងចិត្ត ខណៈដែលក្រុមបន្ដធ្វើការពិភាក្សា ។
-
សូមដាក់ម៉ោងកំណត់ ២០ នាទីសម្រាប់វគ្គ មូលដ្ឋានគ្រឹះរបស់ខ្ញុំ
-
សូមបំពេញ គោលការណ៍ទី ២ ក្នុងសៀវភៅ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ។ បន្ទាប់មកត្រឡប់មកសៀវភៅលំហាត់នេះវិញ ហើយបន្ដអាននៅទំព័របន្ទាប់.។