ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូប​អំពូល​ភ្លើង​ពណ៌​បៃតង

តើ​ខ្ញុំ​គួរ​ដាក់​ស្នើ​សុំ​ប្រាក់​កម្ចី​មូលនិធិ​អប់រំ​ជា​បន្ដបន្ទាប់​ឬ​ទេ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ៣០ នាទី​សម្រាប់វគ្គ​ការរៀន​នេះ ។

អាន ៖យើង​បាន​ពិចារណា​អំពី​របៀប​បង់​ថ្លៃ​លើ​ការអប់រំ​របស់​យើង ។ ជម្រើស​មួយ​គឺ ប្រាក់កម្ចី​មូលនិធិ​អប់រំ​ដែលមានជា​បន្ដបន្ទាប់ ( ភី.អ៊ី.អែហ្វ ) ។

សប្តាហ៍​ទី ១

សប្តាហ៍​ទី ២

សប្តាហ៍​ទី ៣

សប្តាហ៍​ទី ៤

សប្តាហ៍​ទី ៥

សប្តាហ៍​ទី ៦

តើ​ការងារ​ប្រភេទ​ណា ដែល​នឹង​ជួយ​ខ្ញុំ​កាន់តែ​ប្រែក្លាយ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន ?

តើ​ការអប់រំ​ណា​ដែល​នឹង​ជួយ​ឲ្យ​ខ្ញុំ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការងារ​របស់​ខ្ញុំ ?

តើ​ខ្ញុំ​នឹង​បង់​ថ្លៃ​ការអប់រំ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

តើ​ខ្ញុំ​គួរ​ដាក់​ពាក្យ​ស្សុំ​ប្រាក់​​មូលនិធិ​អប់រំ​ជា​បន្ដបន្ទាប់​ឬ​ទេ ?

តើ​ខ្ញុំ​នឹង​ទទួល​បាន​ជោគជ័យ​នៅក្នុង​ថ្នាក់​រៀន​បាន​យ៉ាង​ដូចម្ដេច ?

តើ​ខ្ញុំ​នឹង​ទទួល​បានជោគជ័យ​នៅ​ខាង​ក្រៅ​ថ្នាក់​រៀន​បាន​យ៉ាង​ដូចម្ដេច ?

អាន ៖សប្ដាហ៍​នេះ យើងនឹង​រកចម្លើយ​ចំពោះ​សួរសំណួរ​នេះ ហើយយើង​នឹង​ធ្វើសកម្មភាពដូច​តទៅ​នេះ ៖

អាន ៖សំណួរ​ប្រចាំ​សប្ដាហ៍—តើ​ខ្ញុំ​គួរ​ដាក់​ពាក្យ​ស្​សុំ​ប្រាក់កម្ចី​មូលនិធិ​អប់រំជា​បន្ដបន្ទាប់​ឬ​ទេ ?

សកម្មភាព​ប្រចាំ​សប្ដាហ៍—សម្រេច​ចិត្ត​ជាមួយគ្រួសារ​ខ្ញុំ ថាតើ​ខ្ញុំ​នឹង​ដាក់​ពាក្យ​ស្សុំ​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ឬ​ក៏​អត់ ។ បើ​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ គឺ​ត្រូវ​សម្រាប់ខ្ញុំ ខ្ញុំនឹង​បំពេញ​ពាក្យស្នើសុំ​ប្រាក់កម្ចី ។

តើ​ប្រាក់កម្ចី​មូលនិធិ​អប់រំជា​បន្ដបន្ទាប់​ជា​អ្វី ?

មើល ៖« តើ​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ​គឺ​ជា​អ្វី ? » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៦៨ ) ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី
ពិភាក្សា ៖

តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​យ៉ាង​ណា អំឡុងពេល​មើល​វីដេអូ​នោះ ?

អនុវត្ត ៖សូម​បង្កើតជាក្រុម ដែល​មាន​មនុស្ស​ពីរ ឬ​បីនាក់ ។ សូម​ប្តូរវេន​គ្នា​អាន​សេចក្ដីថ្លែង​ការណ៍​ដូចខាង​ក្រោម ដែល​បាន​ផ្ដល់​ឲ្យ ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី អំពី​អ្នកទាំងឡាយ​ដែល​ទទួល​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ។

ពិភាក្សា ៖តើ​ការ​សន្យា​ពីខាង​ដើម​មួយណា ដែល​សំខាន់​ចំពោះ​អ្នក ? តើ​ជីវិត​អាច​នឹង​ខុសប្លែក​គ្នា​ចំពោះ​អ្នក និង​គ្រួសារ​អ្នក​យ៉ាង​ដូចម្ដេច បើ​ការសន្យាទាំង​នេះ ត្រូវ​បាន​បំពេញ​នោះ ?

តើ​នរណា​អាច​នឹង​ទទួលបាន​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ?

អាន ៖កាល​ពីមុន ប្រាក់កម្ចី ភី.អ៊ី.អែហ្វ មាន​សម្រាប់​តែ​អ្នក​ត្រឡប់មក​ពី​ផ្សព្វផ្សាយសាសនា​វិញ ដែល​មាន​អាយុ ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ​ប៉ុណ្ណោះ ។ ឥឡូវ វា​មាន​សម្រាប់​សមាជិក​សាសនាចក្រ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ទាំងអស់ ដែល​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ ។ សូម​យើង​រកមើល​ពីតម្រូវការ​នានា ។ ( ករណី​លើកលែង ចំពោះតម្រូវការ​ទាំងឡាយ ដែល​នឹង​ត្រូវ​មានការ​អនុមិត​ដោយ​អ្នកដឹកនាំ​បព្វជិតភាព ដើម្បី​បំពេញ​តម្រូវការ​ដែល​ខុសប្រក្រតី ) ។

អនុវត្ត ៖សូម​បែរ​កៅអី​ទល់មុខ​នឹង​សមាជិក​ក្រុម​ផ្សេង​ទៀត ។ សូម​អាន​អំពី​តម្រូវការ​នានា ដែល​នៅ​ខាង​ឆ្វេងដៃ ក្នុង​ប្រអប់ខាង​ក្រោម​ជាមួយ​គ្នា ។ បន្ទាប់មក​គូស​បន្ទាត់​មួយ​ទៅរក​ពាក្យ​នៅខាង​ស្តាំ​ដៃ ដែល​បំពេញ​ក្នុង​កន្លែង​ទំនេរ ។ ឧទាហរណ៍​មួយ ត្រូវ​បាន​បង្ហាញ ។

អ្នក​ទទួល​កម្មវិធី​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ គួរតែមាន ៖

ជា​សមាជិក​សាសនាចក្រ​សកម្ម​ដែល​បម្រើ​នៅ​ក្នុង  ។

ថ្នាក់​វិទ្យាស្ថាន

ដែល​បាន​អនុមតិ​ដោយ​ពួក​អ្នក​ដឹកនាំ​បព្វជិតភាព​របស់​ពួកគេ​ថា មាន​ភាពសក្ដិសម ដែល​ត្រូវ​ការ​ជំនួយ​ខាង​ហិរញ្ញវត្ថុ ហើយ​បាន​លះបង់​ដើម្បី​សម្រេច​គោលដៅ​របស់​ពួកគេ ។

អាយុ ១៨ ឆ្នាំ​ឡើង​ទៅ

អាយុ  ។

ការ​ហៅបម្រើ

កំពុង​សិក្សា​ជំនាញ​សិក្សា និង​សាលា​មួយ ដែល​ជា  ។

ការ​អប់រំ​សម្រាប់​ការងារ​ដ៏​ប្រសើរ

បាន​ត្រៀមខ្លួន​ដោយ​ចូលរួម​នៅ​ក្នុង ក្រុម​មួយ ហើយ​បាន​បញ្ចប់​ផែនការ​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ។

ព្រះវិហារ​បរិសុទ្ធ

រស់នៅ​តាម ធ្វើការ និង ចូលរៀន​សាលា​ក្នុង​មូលដ្ឋាន​នៅ​ក្នុង​តំបន់​ដែល  ។

មាន​នៅក្នុង​បញ្ជី​ពេញ​ចិត្ត​នៃ​សាលារៀន និង​ជំនាញ​សិក្សា

បាន​តាំងចិត្ត​ចំពោះ​ភាព​សុចរិត និង ភាព​ខ្លួនទីពឹងខ្លួន ដោយ  ។

អ្នក​ណែនាំ

បាន​ចាប់​ដៃគូជាមួយ ដែល​ជួយ​អ្នកចូលរួម​ទទួល​បាន​ជោគជ័យ​ក្នុង​សាលារៀន ការងារ ហើយ​បង់សង​ប្រាក់កម្ចី​វិញ ។

ប្រាក់​កម្ចី ភី.អ៊ី.អែហ្វ ត្រូវបាន​អនុមតិ

កំពុង​ចូលរួម​ បើ​ជា​យុវមជ្ឈិមវ័យ​នៅលីវ

បាន​បង់សង​ប្រាក់​កម្ចី​ដោយ​ពេញលេញ

សូម​មើលទំព័រ ៦៩ ដើម្បី​ជួយ​ឲ្យ​យល់​អំពី​តម្រូវការ​នានា ។

តើ​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ​ដំណើរការ​យ៉ាង​ដូចម្ដេច ?

ពិភាក្សា ៖សូម​អាន​កូនសៀវភៅ ភី.អ៊ី.អែហ្វ ក្នុងមូលដ្ឋាន ដែល​មាន​នូវ​សេចក្ដីណែនាំ​អំពី​កម្មវិធី ភី.អ៊ី.អែហ្វ ជាក់លាក់ សម្រាប់​តំបន់​របស់​អ្នក ។ តើ​អ្នក​រៀន​បាន​អ្វី​ខ្លះ ?

អាន ៖នៅពេល​យើង​ធ្វើ​បាន​ល្អ នោះ​យើង​ទទួល​បាន​ការកាត់​បន្ថយ​នៅក្នុង​ការបង់សង​ប្រាក់កម្ចី​របស់​យើង ។ ចំនួន​ប្រាក់កម្ចី​សរុប ដែល​ដល់​កំណត់ អាច​នឹង​កាត់បន្ថយ នៅពេល​យើង (១) ទទួល​បាន​និទ្ទេស​ល្អ (២) បញ្ចប់​ការសិក្សា (៣) បំពេញ​តាម​គោលដៅ​ការងារ​របស់​យើង ហើយ (៤) ធ្វើការ​បង់សង​ប្រាក់កម្ចី​ទាន់​ពេលវេលា ។ បើ​យើង​ធ្វើ​ការណ៍ទាំងនេះ នោះ​យើង​អាច​ទទួល​បាន​ការសរសើរ សម្រាប់ការ​មាន​ស្នាដៃ​ល្អ ហើយ​ចំនួន​ដែល​យើង​ជំពាក់​ត្រូវ​បាន​កាត់បន្ថយ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ប្រាក់កម្ចី ភី.អ៊ី.អែហ្វ សូមមើល ទំព័រ ៧០  សូម​អាន​ព័ត៌មាន​នេះ​ម្ដងទៀត​នៅផ្ទះ ដោយ​យកចិត្ត​ទុកដាក់ ។ អ្នក​អាច​នឹងគប្បីទំនាក់ទំនង​ទៅ​មជ្ឈមណ្ឌល​ភាពខ្លួនទីពឹងខ្លួន​ដើម្បី​សួរ​សំណួរ​ផងដែរ ។

ពិភាក្សា ៖តើ​អ្នក​មាន​សំណួរ​ផ្សេង​ទៀត ដែល​ក្រុម​អាច​ជួយ​ឆ្លើយ​ឬ​ទេ ?

តើ​ខ្ញុំ​ធ្វើការ​ដាក់​ពាក្យ​ស្នើ​សុំ​ដោយ​របៀប​ណា ?

អាន ៖នៅខាង​ក្រោមនេះ គឺ​ជា​ជំហាន​នានា ដើម្បី​ដាក់​ស្នើសុំ​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ។ សូម​ជួប​នឹង​ដៃគូ ហើយ​រៀន​អំពី​ព័ត៌មាន​ដែលអ្នក​នឹង​ត្រូវការ​សម្រាប់​ជំហាន​នីមួយៗ ។ សូម​បើក​ទៅ​ទំព័រ​ដែល​មាន​រៀបរាប់​អំពី​ជំហាន​នីមួយៗ ហើយ​ប្តូរ​គ្នា​អាន ( ប៉ុន្តែ​សូម​កុំ​បំពេញ​ព័ត៌មាន​នៅលើ​ទំព័រ​ផ្សេង​ឡើយ ) ។ បន្ទាប់មក សូម​ត្រឡប់មក​ទំព័រ​នេះ​វិញ ហើយ​គូស​សញ្ញា​កែង នៅក្នុង​ប្រអប់​ដែល​មាន​ជំហាន​នោះ ។

ពិភាក្សា ៖តើ​អ្នកមាន​រាល់​ព័ត៌មានដែល​អ្នកត្រូវការ​ដើម្បី​បញ្ចប់​ជំហាន​នានា​ឬ​ទេ ? បើ​ពុំមាន​ទេ តើ​អ្នក​អាច​ទទួលបាន​ដោយរ​បៀប​ណា ?

តើ​មាន​អ្វី​នឹង​កើតឡើង បន្ទាប់ពី​ខ្ញុំ​បាន​ដាក់​ពាក្យស្នើសុំ​ហើយ​នោះ ?

អាន ៖បន្ទាប់ពី​យើង​បញ្ចប់​ពាក្យ​ស្នើសុំ​រួច​ហើយ នេះ​គឺ​ជា​អ្វី​ដែលនឹង​កើត​ឡើង ។

អ្នក​ដាក់​បញ្ជូន​ពាក្យស្នើសុំ

បុគ្គលិក ភី.អ៊ី.អែហ្វ និង​អ្នកដឹកនាំ ពិនិត្យ​មើលលើ​ពាក្យស្នើសុំ​នោះ

បើ​ពាក្យ​ស្នើសុំ​នោះ ត្រូវ​បាន​អនុមតិ នោះ​អ្នក​ទទួល​យក​កិច្ចព្រមព្រៀង​ប្រាក់កម្ចី​នៅ​លើ​គេហទំព័រ ភី.អ៊ី.អែហ្វ

អ្នកជំនាញ​ផ្នែក ភី.អ៊ី.អែហ្វ នឹង​សម្ភាស​អ្នក​តាមទូរសព្ទ ហើយ​សម្ភាស​អ្នកណែនាំ​របស់អ្នក​តាម​ទូរសព្ទ

អ្នក​ចុះឈ្មោះ​នៅសាលា ហើយ​ស្នើ​​ឲ្យ​បង់​ថ្លៃ​សាលារៀន

ពិភាក្សា ៖តើមាន​សំណួរ​អ្វី​ឬ​ទេ ? បើអ្នក​ពុំ​ដឹង​ពីចម្លើយ សូម​ទៅកាន់​មជ្ឈមណ្ឌល​ភាពខ្លួនទីពឹង​ខ្លួន ដែល​នៅជិត​អ្នក​បំផុត ។

បន្ទាប់ពីការ​ប្រជុំ បើ​អ្នក​សម្របសម្រួលរបស់អ្នក អាច​ប្រើ​អិនធើរណិត នោះ​ពួកគេ អាច​បើក​ទៅ​គេហទំព័រ ពាក្យស្នើសុំ​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ហើយ​បង្ហាញ​ពី​របៀប​ប្រើ​វា ។

តើ​ខ្ញុំ​ធ្វើ​ការបង់សង​យ៉ាង​ដូចម្ដេច ?

អាន ៖ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ពុំ​មែន​ជា​អំណោយ​ទេ ហើយ​រំពឹង​ឲ្យ​យើង​បង់សង​ត្រឡប់​ទៅ​វិញ ។ យើង​តាំងចិត្ត​ថា​បង់សង​វា​ត្រឡប់ទៅវិញ ។ យើង​ធ្វើការ​តាំងចិត្ត​នេះ អំឡុង​ពេល​សម្ភាស​គាំទ្រ​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ជាមួយ​នឹង​អ្នកដឹកនាំ​បព្វជិតភាព​របស់យើង និង​ពេល​យើង​បញ្ចប់​នូវ​ពាក្យស្នើសុំ​តាម​អ៊ិនធើណែត ។

ការ​បង់សង​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ផ្ដល់​ប្រាក់សម្រាប់​អ្នកដទៃ​ដើម្បី​ទទួល​បាន​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ នៅពេល​អនាគត រួមទាំង​សមាជិក​ក្នុង​ស្ដេក ឬ​មណ្ឌល​របស់​យើង​ផងដែរ ។ បើ​យើង​ពុំ​បង់សង​ទេ នោះប្រាក់​សម្រាប់​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ នាពេល​អនាគត នឹង​មាន​តិច ។

សូម​អាន​ពាក្យ​ដកស្រង់​នៅ​ខាង​ស្តាំ ។

ពិភាក្សា ៖ហេតុអ្វី​ការ​បង់សង​ប្រាក់​កម្ចី ភី.អ៊ី.អែហ្វ សំខាន់​ដូច្នេះ ? សូម​ពិចារណា​អំពី​មូលហេតុ​ទាំងនេះ ៖

  • គោរព​តាម​ការ​តាំងចិត្ត ហើយ​បង្កើន​សមត្ថភាព​ដើម្បីរក្សា​សេចក្ដីសញ្ញា​នានា ។

  • ផ្ដល់ឱកាសដូច​គ្នា​នេះ​ដល់អ្នកដទៃ​ឲ្យ​ទទួលបានប្រាក់កម្ចី​ដែរ ។

  • ទទួលបាន​ពរជ័យ​ដែល​បាន​សន្យា​សម្រាប់អ្នក និង​គ្រួសារ​របស់​អ្នក ។

  • បង្កើន​ជំនឿ​របស់អ្នក​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ក្លាយជាមនុស្ស​ខ្លួន​ទីពឹង​ខ្លួន ។

អាន ៖ដើម្បី​ប្រាកដ​ថា យើង​ដឹងអំពី​របៀប​ដើម្បី​បង់សង​ប្រាក់កម្ចីវិញ នោះ​យើង​ត្រូវ​តែ​ធ្វើការ​បង់សង​ប្រាក់កម្ចី​របស់​យើង ជា​មុនសិន មុនពេល​យើង​បង់ប្រាក់​ទៅ​សាលា​រៀន​យើង ។

កំណត់​ចំណាំ​សម្រាប់​អ្នក​សម្របសម្រួល ៖ សូម​ចែក​ការណែនាំ​អំពីការ​បង់សង​ប្រាក់កម្ចី​សម្រាប់​ប្រទេស​របស់​អ្នក ។

សូម​ធ្វើការ​រំឭក​ដោយ​សងេ្ខប​ជាមួយគ្នាចំពោះ​ការណែនាំ​អំពី​ការ​បង់ប្រាក់​កម្ចី​សម្រាប់​ប្រទេស​របស់​អ្នក ។

តើ​នឹង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​បាន​ជោគជ័យ​ជាមួយ​នឹង​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ?

មើល ៖« ខ្ញុំ​មាន​ដៃពីរ​សម្រាប់​ធ្វើការ » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៧៨ ) ។

ពិភាក្សា ៖សូម​ជ្រើសរើស​ពាក្យ​មួយ ដើម្បី​ពិពណ៌នា​អំពី​អ្វី​ដែល​អ្នក​ទទួលអារម្មណ៍​នៅក្នុង​វីដេអូ​នេះ ។ សូម​ពាក្យ​របស់​អ្នក​នោះ ។

ចេញ​មក​ពី​អ្វី​ដែល​អ្នក​ដឹង​ក្នុង​ពេល​ឥឡូវនេះ តើ​អ្នក​នឹង​ជ្រើសរើស​ដាក់ស្នើ​សុំ ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ដែរ​ឬ​ទេ ? តើ​អ្នក​អាច​ធ្វើអ្វី​ខ្លះ អំឡុង​សប្ដាហ៍ ដើម្បី​ធ្វើការ​សម្រេចចិត្តបាន​ល្អ អំពី​ជម្រើស​នេះ ?

អាន ៖នៅពេល​យើង​រីកចម្រើន យើង​ពុំ​នៅ​តែ​ឯង​នោះ​ទេ ។ សូម​ចងចាំ​ ៖ « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ » (ភីលីព ៤:១៣) ។