ការបោះពុម្ពផ្សាយលើកមុន
សម្រាប់​អ្នក​សម្របសម្រួល


សម្រាប់​អ្នក​សម្របសម្រួល

ថ្ងៃ​​ប្រជុំ ៖

  • សូម​ផ្ញើសារ ឬ​ទូរសព្ទ​ទៅ​សមាជិក​ក្រុម​ទាំងអស់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មក​ដល់​មុន​ម៉ោង ១០ នាទី ដើម្បីរាយការណ៍​ពីការតាំង​ចិត្ត​របស់​ពួកគេ ។

  • សូម​​រៀបចំ​ឯកសារ​​ប្រជុំ ។

៣០ នាទី​មុនការ​ប្រជុំ ៖

  • សូម​រៀបចំ​កៅអី​​ជុំវិញ​តុ ដើម្បី​ឲ្យ​គ្រប់គ្នា​អាច​អង្គុយ​ជិត​គ្នា ។

  • សូម​គូស​តារាងការ​តាំងចិត្ត​នេះនៅ​លើ​ក្ដារខៀន ។

    ឈ្មោះ​សមាជិក​ក្រុម

    បាន​និយាយ​នឹង​មនុស្ស​យ៉ាងហោចណាស់​ប្រាំនាក់ អំពី​ជម្រើស​នៃ​ការអប់រំ​របស់ខ្ញុំ ( សូម​សរសេរ​ចំនួន # )

    បាន​រៀបចំ​បទបង្ហាញ​ផែនការ​ការងារ ( បាទ ឬ ច៎ាស/ ទេ )

    បាន​អនុវត្ត គោលការណ៍​គ្រឹះ ហើយ​បាន​បង្រៀន​វា​ដល់​គ្រួសារ ( បាទ ឬ ច៎ាស/ ទេ )

    បាន​ដាក់​ប្រាក់​សន្សំ​បន្ថែម( បាទ ឬ ច៎ាស/ ទេ )

    បាន​រាយការណ៍​ទៅ​ដៃគូ​​សកម្មភាព ( បាទ ឬ ច៎ាស/ ទេ )

    គ្លូរៀរ

    បាទ/ចាស

    បាទ/ចាស

    បាទ/ចាស

    បាទ/ចាស

១០ នាទី​មុនការ​ប្រជុំ ៖

  • សូម​ស្វាគមន៍​ដោយ​កក់​ក្ដៅ​ដល់​សមាជិក​ក្រុម​ពេល​ពួកគេ​មក​ដល់ ។

  • នៅពេល​សមាជិក​ក្រុមមកដល់ សូមសុំ​ឲ្យ​ពួកគាត់​បំពេញ​ក្នុង​តារាង​ការ​តាំងចិត្ត​នៅលើ​ក្ដារខៀន ។

  • សូម​ចាត់​អ្នក​ដាក់​ម៉ោង​កំណត់ ។

នៅ​ពេល​ចាប់​ផ្ដើម ៖

  • សូម​ឲ្យ​ពួកគេ​បិទ​ទូរសព្ទ​ដៃ និង​ឧបករណ៍​ដទៃ​ទៀត​របស់​ពួកគេ ។

  • សូម​អធិស្ឋាន​បើក ( និង​ច្រៀង​ទំនុក​តម្កើង បើ​ចង់​ធ្វើ ) ។

  • សូម​ឲ្យ​អ្នក​ទាំងឡាយ​ដែល​មក​យឺត​បិទ​ទូរសព្ទ​ដៃ​ដោយ​ស្ងាត់​ស្ងៀម ហើយ​បំពេញ​ក្នុង​តារាង​ការ​តាំងចិត្ត ខណៈ​ដែល​ក្រុម​បន្ដ​ធ្វើការ​ពិភាក្សា ។

  • សូម​ដាក់​ម៉ោង​កំណត់ ២០ នាទី​សម្រាប់​វគ្គ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​​នេះ ។

  • សូម​បំពេញ គោលការណ៍​ទី ៣ ក្នុង មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ។ បន្ទាប់​មក​ត្រឡប់មក​សៀវភៅ​លំហាត់​នេះ​វិញ ហើយ​បន្ដ​អាន​នៅ ទំព័រ​បន្ទាប់