ការបោះពុម្ពផ្សាយលើកមុន
សម្រាប់​អ្នក​សម្របសម្រួល


សម្រាប់​អ្នក​សម្របសម្រួល

ថ្ងៃ​​ប្រជុំ ៖

  • សូមផ្ញើសារ ឬ​ទូរសព្ទ​ទៅ​សមាជិក​ក្រុម​ទាំងអស់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មក​ដល់​មុន​ម៉ោង ១០ នាទី ដើម្បីរាយការណ៍​ពីការតាំង​ចិត្ត​របស់ពួកគេ ។

  • សូម​រៀបចំ​ឯកសារ​ការ​ប្រជុំ ។

៣០ នាទី​មុនការ​ប្រជុំ ៖

  • សូម​រៀបចំ​កៅអី​ជុំវិញ​តុ ដើម្បី​ឲ្យ​គ្រប់គ្នា​អាច​អង្គុយ​ជិត​គ្នា ។

  • សូម​គូសតារាងការ​តាំងចិត្ត​នេះនៅ​លើ​ក្ដារខៀន ។

    ឈ្មោះ​សមាជិក​ក្រុម

    បាន​ពិភាក្សា​អំពីផែនការ​ការងារ ការអប់រំ និង ផែនការ​ហិរញ្ញវត្ថុ​ជាមួយ​គ្រួសារ​រួច​ហើយ ( បាទ / ច៎ាស /ទេ )

    បាន​សម្រេចចិត្ត​រួចហើយថា បើ​ខ្ញុំ​ត្រូវការ​ប្រាក់កម្ចី​ភី.អ៊ី.អែហ្វ ឬ អត់​នោះ ( បាទ / ច៎ាស /ទេ )

    បើសិន​ខ្ញុំ​ត្រូវការ​ប្រាក់កម្ចី ភី អ៊ី អែហ្វ នោះ​ខ្ញុំ​បាន​ចាប់​ផ្តើម​ដំណើរការ​ការដាក់​ស្នើរសុំ ( បាទ / ច៎ាស /ទេ )

    បាន​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ ហើយ​បាន​បង្រៀន​វា​ដល់​គ្រួសារ ( បាទ / ច៎ាស/ ទេ )

    បាន​ដាក់​ប្រាក់​សន្សំ​បន្ថែម ( បាទ / ច៎ាស/ ទេ )

    បាន​រាយការណ៍​ទៅ​ដៃគូ​ធ្វើ​សកម្មភាព ( បាទ /ច៎ាស/ ទេ )

    គ្លូរៀរ

    បាទ / ច៎ាស

    បាទ / ច៎ាស

    បាទ / ច៎ាស

    បាទ / ច៎ាស

    បាទ / ច៎ាស

    បាទ / ច៎ាស

១០ នាទី​មុនការ​ប្រជុំ ៖

  • សូម​ស្វាគមន៍​ដោយ​កក់​ក្ដៅ​ដល់​សមាជិក​ក្រុម​ពេល​ពួកគេ​មក​ដល់ ។

  • នៅពេល​សមាជិក​ក្រុមមកដល់ ចូរ​សុំ​ឲ្យ​ពួកគាត់​បំពេញ​ក្នុង​តារាង​ការ​តាំងចិត្ត​នៅលើ​ក្ដារខៀន ។

  • សូម​ចាត់​អ្នក​ដាក់​ម៉ោង​កំណត់ ។

នៅ​ពេល​ចាប់​ផ្ដើម ៖

  • សូម​សុំ​ឲ្យ​ពួកគេ​បិទ​ទូរសព្ទដៃ និង​ឧបករណ៍​ដទៃទៀត​របស់​ពួកគេ ។

  • សូម​អធិស្ឋាន​បើក ( និង​ច្រៀង​ទំនុក​តម្កើង បើ​ចង់​ធ្វើ ) ។

  • សូម​ឲ្យ​អ្នក​ទាំងឡាយ​ដែល​មក​យឺត​បិទ​ទូរសព្ទ​ដៃ​ដោយ​ស្ងាត់​ស្ងៀម ហើយ​បំពេញ​ក្នុង​តារាង​ការ​តាំងចិត្ត ខណៈ​ដែល​ក្រុម​បន្ដ​ធ្វើការ​ពិភាក្សា ។

  • សូម​ដាក់​ម៉ោង​កំណត់ ២០ នាទី​សម្រាប់​វគ្គ មូលដ្ឋាន​គ្រឹះ​របស់​នេះ ។

  • សូម​បំពេញ​សៀវភៅ គោលការណ៍​ទី ៥ ក្នុង មូលដ្ឋានគ្រឹះ​របស់​ខ្ញុំ ។ បន្ទាប់​មក​ត្រឡប់មក​សៀវភៅ​លំហាត់​នេះ​វិញ ហើយ​បន្ដ​អាន​នៅ​ ទំព័រ​បន្ទាប់