បុព្វកថា
តើក្រុមនេះអាចជួយខ្ញុំចូលរៀននៅសាលាបានដែរឬទេ ?
វាពុំងាយស្រួលដើម្បីទទួលការអប់រំមួយនោះទេ ប៉ុន្តែក្រុមភាពខ្លួនទីពឹងខ្លួននេះ នឹងជួយអ្នកឲ្យរៀនពីវិធីដ៏ល្អ បំផុតដើម្បីទទួលបានការអប់រំដែលអ្នកត្រូវការដើម្បីទទួលបានការងារដ៏ប្រសើរ ។ នៅក្នុងការប្រជុំក្រុម អ្នកនឹងតាំងចិត្តដើម្បីធ្វើសកម្មភាពជាក់លាក់ ហើយក្រុមនឹងផ្ដល់ដល់អ្នកនូវយោបល់ និង ការលើកទឹកចិត្ត ។ គោលដៅនៃក្រុមនេះ គឺពុំគ្រាន់តែជួយអ្នកឲ្យរៀបចំខ្លួន និងមានភាពជោគជ័យក្នុងការអប់រំរបស់អ្នកប៉ុណ្ណោះទេ តែវាក៏ជួយអ្នកឲ្យធ្វើការគោរពប្រតិបត្តិកាន់តែខ្លាំង និងមានជំនឿកាន់តែខ្លាំងទៅលើព្រះអម្ចាស់ ហើយទទួលពរជ័យដែលបានសន្យារបស់ទ្រង់ ទាំងភាពខ្លួនទីពឹងខ្លួនខាងសាច់ឈាម និងខាងវិញ្ញាណ ។
តើក្រុមភាពខ្លួនទីពឹងខ្លួននេះគឺជាអ្វី ?
ក្រុមភាពខ្លួនទីពឹងខ្លួនមួយ គឺវាខុសពីថ្នាក់រៀន មេរៀន ឬវគ្គបណ្ដុះបណ្ដាលក្នុងសាសនាចក្រភាគច្រើន ។ គ្មានគ្រូបង្រៀន អ្នកដឹកនាំ ឬអ្នកបង្ហាត់បង្រៀនទេ ។ សមាជិកក្នុងក្រុមរៀនជាមួយគ្នា ហើយជួយគ្នា និងលើកទឹកចិត្តគ្នាទៅវិញទៅមក ។ យើងទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមកសម្រាប់ការតាំងចិត្តរបស់យើង ហើយយើងប្រឹក្សាជាមួយគ្នាដើម្បីដោះស្រាយបញ្ហា ។
តើសមាជិកក្រុមធ្វើអ្វីខ្លះ ?
នៅក្នុងការប្រជុំ សមាជិកក្រុមប្ដេជ្ញាចិត្តដើម្បីធ្វើសកម្មភាព ។ យើងពុំគ្រាន់តែ រៀនទេ តែក៏ ធ្វើ អ្វីៗដែលធ្វើឲ្យយើងមានភាពខ្លួនទីពឹងខ្លួនផងដែរ ។ យើងធ្វើការតាំងចិត្ត ជួយគ្នាទៅវិញទៅមករក្សាការតាំងចិត្តទាំងនោះ ហើយរាយការណ៍ពីការរីកចម្រើនរបស់យើង ។ ដោយសារក្រុមធ្វើការជាក្រុមប្រឹក្សាមួយ នោះវាសំខាន់ដើម្បីចូលរួមការប្រជុំជាទៀងទាត់ និងទាន់ពេលវេលា ។ សូមយកសៀវភៅលំហាត់នេះ និងកូនសៀវភៅមកជាប់នឹងខ្លួនជានិច្ច មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ គោលការណ៍ ជំនាញ ទម្លាប់ និង មាគ៌ារបស់ខ្ញុំឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួន ។ ការប្រជុំក្រុមនីមួយៗគួរតែចំណាយពេលប្រហែលជាពីរម៉ោង ។ ការអនុវត្តនូវការតាំងចិត្តរបស់យើងនឹងចំណាយពេលមួយ ឬពីរម៉ោងក្នុងមួយថ្ងៃ ។
តើអ្នកសម្របសម្រួលធ្វើអ្វីខ្លះ ?
អ្នកសម្របសម្រួល ពុំមែនជាអ្នកជំនាញនៅក្នុងការអប់រំ ឬការបង្រៀនទេ ។ ពួកគាត់ពុំដឹកនាំ ឬបង្រៀនក្រុមឡើយ ។ ពួកគាត់គ្រាន់តែជួយក្រុមឲ្យធ្វើតាមឯកសារបានត្រឹមត្រូវនៅពេលពួកគេសរសេរប៉ុណ្ណោះ ។ អ្នកជំនាញខាងភាពខ្លួនទីពឹងខ្លួន ជួយសម្រួលការប្រជុំក្រុម តែទោះជាយ៉ាងណា សមាជិកក្រុមអាចត្រូវបានចាត់ឲ្យសម្របសម្រួលបន្ទាប់ពីរយៈពេលបីបួនសប្ដាហ៍ទៅបើចាំបាច់ ។ ដើម្បីរៀនបន្ថែម សូមមើល មគ្គុទេសន៍អ្នកដឹកនាំ និង វីដេអូដែលអមមកជាមួយនៅគេហទំព័រ srs.lds.org។
វិញ្ញាបនបត្របញ្ចប់ការសិក្សា
សមាជិកក្រុមដែលចូលរួមការប្រជុំ ហើយរក្សាការតាំងចិត្តរបស់ពួកគេនឹងមានលក្ខណៈសម្បត្តិទួលបានវិញ្ញាបនបត្រភាពខ្លួនទីពឹងខ្លួនមកពីមហាវិទ្យាល័យពាណិជ្ជកម្មអិល.ឌី.អែស ។ សូមមើល ទំព័រ ២៩ នៅក្នុងកូនសៀវភៅ មូលដ្ឋានគ្រឹះរបស់ខ្ញុំ សម្រាប់តម្រូវការនានា ។