ការបោះពុម្ពផ្សាយលើកមុន
សម្រាប់​អ្នក​សម្របសម្រួល


សម្រាប់​អ្នក​សម្របសម្រួល

ថ្ងៃ​ប្រជុំ ៖

  • សូម​ផ្ញើសារ ឬ​ទូរសព្ទ​ទៅ​សមាជិក​ក្រុម​ទាំងអស់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មក​ដល់​មុន​ម៉ោង ១០ នាទី ដើម្បី​រាយការណ៍​ពី​ការតាំង​ចិត្ត​របស់​ពួកគេ ។

  • សប្ដាហ៍​ក្រោយ យក​កូន​សៀវភៅ មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅកាន់​ភាពខ្លួនទីពឹង​ខ្លួន ។ ប្រាំ​ក្បាល​បន្ថែម​ទៀត ។

  • នៅ​ក្នុង​ការប្រជុំ​លើក​ទីប្រាំ​មួយ​ពេល​ក្រោយ យើង​នឹង​ប្រើប្រាស់ សៀវភៅ​ស្វែងរក​ការងារ​របស់​ខ្ញុំ ។ សូម​នាំយក​សៀវភៅ​ពីរបីក្បាល​ទៀតមក​កាន់​ការប្រជុំ​នេះ ដើម្បី​ឲ្យ​សមាជិក​ក្រុម​អាច​មើលវា ។

    គម្រប់​សៀវភៅ​ការស្វែង​រក​ការងារ​របស់​ខ្ញុំ

៣០ នាទី​មុនការ​ប្រជុំ ៖

  • រៀបចំ​កៅអី​ជុំវិញ​តុ ដើម្បី​ឲ្យ​គ្រប់គ្នា​អាច​អង្គុយ​ជិត​គ្នា ។

  • សូម​គូស​តារាង​ការ​តាំងចិត្ត​នេះនៅ​លើ​ក្ដារខៀន ។

    ឈ្មោះ​សមាជិក​ក្រុម

    បាន​បង្រៀន​ដល់​គ្រួសារ ឬ មិត្តភក្ដិ​របស់​ខ្ញុំ អំពី​របៀប​ដើម្បី​រៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ ( បាទ / ច៎ាស /ទេ )

    បាន​អនុវត្ត​គន្លឹះ​ទាំងអស់ ដើម្បី​រៀនសូត្រ​ដោយ​ការសិក្សា​នៅក្នុង​ថ្នាក់​រៀន ( បាទ / ច៎ាស /ទេ )

    បាន​បន្ដ​ធ្វើ​ដំណើរ​ការប្រាក់​កម្ចី ភី.អ៊ី.អែហ្វ បើ​ខ្ញុំ​ត្រូវការ​ប្រាក់​កម្ចី ( បាទ / ច៎ាស /ទេ )

    បាន​អនុវត្ត​គោលការណ៍​ មូលដ្ឋាន​គ្រឹះ ហើយ​បាន​បង្រៀន​វា​ដល់​គ្រួសារ ( បាទ / ច៎ាស/ ទេ )

    បាន​ដាក់​ប្រាក់​សន្សំ​បន្ថែម ( បាទ / ច៎ាស/ ទេ )

    បាន​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព ( បាទ / ច៎ាស/ ទេ )

    គ្លូរៀរ

    បាទ / ច៎ាស

    បាទ / ច៎ាស

    ទេ

    បាទ / ច៎ាស

    បាទ / ច៎ាស

    បាទ / ច៎ាស

១០ នាទី​មុនការ​ប្រជុំ ៖

  • សូម​ស្វាគមន៍​ដោយ​កក់​ក្ដៅ​ដល់​សមាជិក​ក្រុម​ពេល​ពួកគេ​មក​ដល់ ។

  • នៅពេល​សមាជិក​ក្រុម​មកដល់ សូម​សុំ​ឲ្យ​ពួកគាត់​បំពេញ​ក្នុង​តារាង​ការ​តាំងចិត្ត​នៅលើ​ក្ដារខៀន ។

  • សូម​ចាត់​អ្នកដាក់​ម៉ោង​កំណត់ ។

នៅ​ពេល​ចាប់​ផ្ដើម ៖

  • សូម​ឲ្យ​ពួកគេ​បិទ​ទូរព្ទដៃ និង​ឧបករណ៍​ដទៃ​ទៀត​របស់​ពួកគេ ។

  • សូម​អធិស្ឋាន​បើក ( និង​ច្រៀង​ទំនុក​តម្កើង បើ​ចង់​ធ្វើ ) ។

  • សូម​ឲ្យ​អ្នកទាំងឡាយ​ដែល​មក​យឺត​បិទ​ទូរព្ទ​ដៃ​ដោយ​ស្ងាត់​ស្ងៀម ហើយ​បំពេញ​ក្នុង​តារាង​ការ​តាំងចិត្ត ខណៈដែល​ក្រុម​បន្ដ​ធ្វើការ​ពិភាក្សា ។

  • សូម​ដាក់​ម៉ោង​កំណត់ ២០ នាទី​សម្រាប់​វគ្គ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​នេះ ។

  • សូម​បំពេញ​សៀវភៅគោលការណ៍​ទី ៦ ក្នុង មូលដ្ឋានគ្រឹះ​របស់​ខ្ញុំ ។ បន្ទាប់​មក​ត្រឡប់មក​សៀវភៅ​លំហាត់​នេះ​វិញ ហើយ​បន្ដ​អាន​នៅទំព័រ​បន្ទាប់