រាយការណ៍
តើខ្ញុំបានរក្សាការតាំងចិត្តរបស់ខ្ញុំឬទេ ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់១០ នាទីសម្រាប់ទំព័រនេះតែប៉ុណ្ណោះ ( ពុំមែនវគ្គរាយការណ៍ទាំងមូលទេ ) ។
-
អនុវត្ត ៖សូមរាយការណ៍អំពីការតាំងចិត្តរបស់យើង ។ អ្នកទាំងឡាយដែលរក្សារាល់ការតាំងចិត្តទាំងអស់របស់ខ្លួន សូមក្រោកឈរ ។ ( សូមទះដៃ ) ។
-
អាន ៖ឥឡូវ សូមអ្នកទាំងអស់គ្នាក្រោកឈរឡើង ។ យើងគួរព្យាយាមដើម្បីរក្សារាល់ការតាំងចិត្តទាំងអស់របស់យើង ។ នោះគឺជាទម្លាប់យ៉ាងសំខាន់មួយនៃមនុស្សដែលមានភាពខ្លួនទីពឹងខ្លួន ។ សូមសូត្របាវចនារបស់យើងរួមគ្នា ៖
-
អាន ៖សូមអង្គុយចុះ ។
-
ពិភាក្សា ៖តើអ្នករៀនអ្វីខ្លះ ពេលអ្នករក្សាការតាំងចិត្តរបស់អ្នកនោះ ? តើអ្នកត្រូវការជំនួយណាមួយពីក្រុមទេ ?
តើខ្ញុំបានរៀនអ្វីខ្លះ តាមរយៈការរៀបចំគម្រោងការអប់រំរបស់ខ្ញុំនោះ ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់៤០ នាទីសម្រាប់ទំព័រនេះតែប៉ុណ្ណោះ ។
-
អនុវត្ត ៖សមាជិកក្រុមម្នាក់ៗ ឥឡូវគួរតែចំណាយពេលតិចជាងបីនាទីដើម្បីបង្ហាញអំពីផែនការការងាររបស់ពួកគេ ចំពោះក្រុម ។
បន្ទាប់ពីអ្នកបានបញ្ចប់បទបង្ហាញរបស់អ្នកហើយ សូមសួររកមតិកែលម្អ ។ សូមសរសេរនូវមតិកែលម្អដែលអ្នកទទួលបាន ។ សូមប្រើចន្លោះខាងក្រោមដើម្បីកត់ត្រា ។
សូមរក្សាឲ្យមតិកែលម្អនោះឲ្យខ្លី ដើម្បីគ្រប់គ្នាមានឱកាសរាយការណ៍នៅក្នុងពេលកំណត់មួយ ។
-
ពិភាក្សា ៖តើអ្នកទទួលបានគំនិតអ្វីខ្លះ មកពីរបាយការណ៍នានា ដើម្បីជួយអ្នកនៅក្នុងការសម្រេចចិត្តរបស់អ្នកនោះ ? សូមសរសេរពីគំនិតរបស់អ្នក ។