ការបោះពុម្ពផ្សាយលើកមុន
រាយការណ៍


រាយការណ៍

ព្រួញ​រង្វង់​ពណ៌​បៃតង

តើ​ខ្ញុំ​បាន​រក្សា​ការតាំងចិត្ត​របស់​ខ្ញុំ​ឬ​ទេ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់​១០ នាទី​សម្រាប់ទំព័រ​នេះ​តែប៉ុណ្ណោះ ( ពុំ​មែន​វគ្គ​រាយការណ៍​ទាំង​មូលទេ ) ។

អនុវត្ត ៖សូម​រាយការណ៍​អំពី​ការ​តាំងចិត្ត​របស់​យើង ។ អ្នកទាំងឡាយ​ដែល​បានរក្សា​​ការតាំងចិត្ត​ទាំងអស់​របស់​ពួកគាត់ សូម​ក្រោក​ឈរឡើង ។ ( ទះដៃ ) ។

អាន ៖ឥឡូវ សូម​អ្នក​ទាំងអស់​គ្នា​ក្រោក​ឈរ​ឡើង ។ យើង​គួរ​ព្យាយាម​ដើម្បី​រក្សា​រាល់​ការ​តាំង​ចិត្ត​របស់​យើង ។ នោះ​គឺ​ជា​ទម្លាប់​ចាំបាច់មួយ​នៃ​មនុស្ស​ដែល​មានភាព​ខ្លួន​ទីពឹង​ខ្លួន ។ សូម​សូត្រ​បាវចនា​​របស់​យើង​រួមគ្នា​ឡើង​វិញ។

អាន ៖សូម​អង្គុយ​ចុះ ។

ពិភាក្សា ៖តើ​អ្នក​បានរៀនអ្វីខ្លះ ពេល​អ្នក​បានរក្សា​ការតាំង​ចិត្ត​របស់​អ្នក​នោះ ? តើ​អ្នក​ត្រូវការ​ជំនួយ​ណាមួយពី​ក្រុម​ឬទេ ?

តើ​ខ្ញុំ​បាន​រៀន​អ្វីខ្លះ តាមរយៈ​ការ​រៀបចំ​គម្រោងការអប់រំ​របស់ខ្ញុំ​នោះ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់​៤០ នាទី​សម្រាប់​ទំព័រ​នេះ​តែប៉ុណ្ណោះ ។

ទំព័រ​គម្រោងហិរញ្ញវត្ថុ
អនុវត្ត ៖

សមាជិក​ក្រុម​ម្នាក់ៗ ឥឡូវ​គួ​រតែ​ចំណាយ​ពេល​តិច​ជាង​បីនាទី​ដើម្បី​បង្ហាញ​អំពី​គម្រោង​ហិរញ្ញាវត្ថុ​របស់​ពួកគេ ចំពោះ​ក្រុម ។

បន្ទាប់ពី​អ្នក​បាន​បញ្ចប់​បទបង្ហាញ​របស់អ្នក​ហើយ សូម​សួរ​រក​មតិ​កែលម្អ ។ សូម​សរសេរ​នូវ​មតិកែលម្អ​ដែលអ្នក​ទទួល​បាន ។ សូម​ប្រើ​ចន្លោះ​ខាង​ក្រោម​ដើម្បី​កត់ត្រា ។

សូម​រក្សាឲ្យ​មតិកែលម្អ​នោះ​ខ្លី ដើម្បី​គ្រប់គ្នា​មាន​ឱកាស​រាយការណ៍​នៅក្នុង​ពេល​កំណត់​មួយ ។

ពិភាក្សា ៖តើអ្នក​ទទួលបាន​គំនិត​អ្វី​ខ្លះ មកពី​របាយការណ៍​នានា ដើម្បី​ជួយ​អ្នក​នៅក្នុង​ការ​សម្រេចចិត្ត​របស់​អ្នក​នោះ ? សូម​សរសេរ​ពី​គំនិត​របស់​អ្នក​ខាង​ក្រោម​នេះ ។