ការបោះពុម្ពផ្សាយលើកមុន
ធនធាន​នានា


ធនធាន​នានា

ការ​ជ្រើសរើស​​សាលា ឬ​ការបំពាក់បំប៉ន​ជំនាញ​សិក្សា

សូម​ជ្រើសរើស​ការដើរ​តួ ហើយ​ដើរតួ​ដូច​ខាង​ក្រោម ៖

ក្វាមី ៖ មែន​ហើយ ខ្ញុំគិត​ថា ខ្ញុំ​មាន​គំនិត​ល្អ​ប្រសើរអំពី​ការងារល្អ​មួយចំនួន​ដើម្បី​គិត​ ។

កុនសេឡូ ៖ តើ​វា​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​គោលដៅ​ភាពខ្លួនទីពឹង​ខ្លួន​របស់​អ្នក​ឬ​ទេ ?

ក្វាមី ៖ ខ្ញុំគិត​ថាអញ្ចឹង ។ ប៉ុន្តែ ខ្ញុំ​នៅតែ​ពុំ​មាន​ជំនាញ​ដើម្បី​សក្ដិសម​នឹង​ការ​ងារ​នោះទេ។

មេកាឡា ៖ មែនហើយ ។ នោះ​ជា​កន្លែង​ដែ​ល​ខ្ញុំ​កំពុង​គិត​ផងដែរ។

របឺត ៖ យើង​ទាំងអស់គ្នា​ត្រូវ​ទទួល​ការ​អប់រំ និង​ការ​បំពាក់បំប៉ន​ច្រើនទៀត ។

កុនសេឡូ ៖ ប៉ុន្តែ​រាល់ជម្រើសសាលា​ទាំងអស់ តើ​យើង​ស្គាល់​កន្លែង​ដើម្បីទៅ​យ៉ាង​ដូចម្ដេច ? ការចំណាយ​គឺ​មាន​គ្រប់កន្លែង ។ តើ​យើង​ដឹង​ដោយ​របៀប​ណា បើ​វា​ល្អ​ឬ​អត់​នោះ ?

ក្វាមី ៖ បុរស​ម្នាក់​នៅ​វួដ​របស់ខ្ញុំ នឹង​ចូល​រៀន​នៅ​សាលា នូវ អេច ។ វា​ជា​សាលា​បច្ចេកវិទ្យា ។ ប្រហែល​ខ្ញុំនឹង​ចូល​រៀន​ទៅ​ទីនោះ ។

មេកាឡា ៖ ខ្ញុំ​បាន​ឃើញ​បណ្ណ​ផ្សព្វផ្សាយ​ជាច្រើន​ដែល​និយាយ​ថា សាកលវិទ្យាល័យ​រដ្ឋ​គឺ​ល្អបំផុត ។ ប៉ុន្តែខ្ញុំ​ពុំ​ដែល​ចូល​រៀន​បាន​សោះ។

រូប៊ើត ៖ ហើយ​ខ្ញុំ​បាន​ឮ​ថា មាន​ឱកាស​ការងារ​ល្អប្រសើរ បើ​អ្នក​ហាត់​រៀន​ការងារ ឬ​ចុះកម្ម​សិក្សា​ក្នុង​ការងារ​នៅ​ទីនោះ ។

កុនសេឡូ ៖ ដូច្នេះ តើ​យើង​ស្វែងយល់​ដោយរបៀប​ណា ?

ក្វាមី ៖ តើ​យើងអាច​ទៅនិយាយនឹង​នរណាម្នាក់​នៅឯសាលារៀន​នោះ​បាន​ឬ​ទេ ? ឬ​ប្រហែល​ជា​និយាយ​នឹង​មនុស្ស​ដែល​បាន​រៀន​ចប់​នៅ​សាលា​នោះ ?

មេកាឡា ៖ វា​នឹង​ពិបាក​បន្តិច ។ ខ្ញុំ​ភ័យ​ណាស់។

រូប៊ើត ៖ ប៉ុន្តែ​នោះ​ជា​អ្វី​ដែលយើង​ចាំបាច់ត្រូវធ្វើ។ យើង​ចាំបាច់​ត្រូវ​និយាយ​ទៅពួកគេ ដើម្បី​ស្វែងយល់ ថា​តើ​សិស្ស​របស់​ពួកគេ​បញ្ចប់ការ​សិក្សា ហើយ​​ទទួល​បាន​ការងារ​ល្អ​ដែរ​ឬ​ទេ ។ ហើយ​ចុះ​ចំណែក​ឯ​ការបង់​ថ្លៃ និង​អាហារ​រូបករណ៍​—​រាល់​អ្វី​ៗ​ខាង​ហិរញ្ញវត្ថុ​នោះ​វិញ ? ខ្ញុំ​ជឿថា យើង​គ្រាន់​តែ​ត្រូវនិយាយ​នឹង​ពួកគេ​ប៉ុណ្ណោះ ។ ហើយ​ក៏​និយាយ​ជាមួយ​មនុស្ស​ដែល​បាន​ចូលរៀន​ក្នុង​សាលា​នោះ​ផងដែរ ។

កុនសេឡូ ៖ ខ្ញុំ​នឹង​ទៅ​ជាមួយ​អ្នក មេកាឡា ។ សូម​ធ្វើ​វា​រួមគ្នា ។

មេកាឡា ៖ វា​នឹង​អស្ចារ្យ​ណាស់ ។

ក្វាមី ៖ នេះ​ជា​ការ​សម្រេចចិត្ត​ដ៏​ធំ​មួយ— ទាំង​ប្រាក់កាក់ និង​អនាគត​យើង ។ ប្រហែល​ជា​យើង​គួរ​តែ​អធិស្ឋាន​អំពី​វា​ផងដែរ ។ ឬ​ទទួលការ​ប្រសិទ្ធពរ​ដើម្បី​ដឹកនាំ​យើង ។ ខ្ញុំ​រៀន​នៅ​បេសកកម្ម​ខ្ញុំ​ថា យើង​អាច​ត្រូវបាន​ដឹកនាំ​ដោយព្រះអម្ចាស់ ។

មេកាឡា ៖ ខ្ញុំ​ជឿ​ដូច្នោះ​ផងដែរ ។ ប្រហែលជា​សេចក្ដី​ជំនឿ គឺ​ជា​ផ្នែក​ដ៏​ធំបំផុត​នៃ​កិច្ចការ​នេះ ។ ជំនឿ និង​ក្តី​សង្ឃឹម និង​កិច្ចខិតខំ​របស់​យើង ។ ខ្ញុំ​កំពុង​ចាប់​ផ្ដើម​មានអារម្មណ៍​ថា ព្រះវរបិតា​សួគ៌ ចង់ប្រទានពរ​ដល់​យើង​នៅក្នុងកិច្ចការ​នេះ។

រូប៊ើត ៖ ហើយ​សូម​កុំភ្លេច​អំពី​បញ្ជី​ជំនាញ​សិក្សា និងសាលា​ដែល​ពេញចិត្ត ។ វា​មាន​គំនិត​ល្អៗ អំពី​កម្មវិធី និង​ជំនាញ ដើម្បី​ជួយ​យើង​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ចំពោះ​ការងារ​ដែល​ពេញចិត្ត ។ ប្រហែល​ជា​នោះជា​កន្លែង​ដើម្បីចាប់​ផ្ដើម—មិន​ថា​យើង​ត្រូវការ​ប្រាក់​កម្ចី ភី.អ៊ី.អែហ្វ ឬ​ក៏​អត់​នោះ ។

សូម​ត្រឡប់​ទៅទំព័រ 29 វិញ

កំណត់​ចំណាំ