រៀន
ពេលខ្ញុំនៅរៀន តើខ្ញុំនឹងទទួលបានជោគជ័យដោយរបៀបណា ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់ ៤៥ នាទីសម្រាប់វគ្គការរៀននេះ ។
-
អាន ៖យើងបានធ្វើឲ្យមានការរីកចម្រើនដ៏ខ្លាំងនៅក្នុងផែនការការអប់រំរបស់យើង ។ ប៉ុន្ដែពេលដែលយើងនៅរៀនជាក់ស្ដែងនោះ តើត្រូវធ្វើអ្វីដើម្បីបានជោគជ័យ ?
សប្តាហ៍ទី ១
សប្តាហ៍ទី ២
សប្តាហ៍ទី ៣
សប្តាហ៍ទី ៤
សប្តាហ៍ទី ៥
សប្តាហ៍ទី ៦
តើការងារប្រភេទណា ដែលនឹងជួយខ្ញុំកាន់តែប្រែក្លាយជាមនុស្សខ្លួនទីពឹងខ្លួន ?
តើការអប់រំណាដែលនឹងជួយឲ្យខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងាររបស់ខ្ញុំ ?
តើខ្ញុំនឹងបង់ថ្លៃការអប់រំរបស់ខ្ញុំយ៉ាងដូចម្ដេច ?
តើខ្ញុំគួរដាក់ពាក្យសុំប្រាក់កម្ចីមូលនិធិអប់រំជាបន្ដបន្ទាប់ឬទេ ?
តើខ្ញុំនឹងទទួលបានជោគជ័យនៅក្នុងថ្នាក់រៀនបានយ៉ាងដូចម្ដេច ?
តើខ្ញុំនឹងទទួលបានជោគជ័យនៅខាងក្រៅថ្នាក់រៀនបានយ៉ាងដូចម្ដេច ?
-
អាន ៖សប្ដាហ៍នេះ យើងនឹងរកចម្លើយចំពោះសួរសំណួរនេះ ហើយយើងនឹងធ្វើសកម្មភាពនេះ៖
-
អាន ៖សំណួរប្រចាំសប្ដាហ៍—តើខ្ញុំនឹងបង់ថ្លៃលើការអប់រំរបស់ខ្ញុំយ៉ាងដូចម្ដេច ?
សកម្មភាពប្រចាំសប្ដាហ៍—ពង្រឹងដល់ការគោរពប្រតិបត្តិរបស់ខ្ញុំ ចំពោះគោលការណ៍ខាងវិញ្ញាណ និង កែលម្អជំនាញរៀនសូត្រ និង ទម្លាប់របស់ខ្ញុំ ។
ហេតុអ្វីក៏ព្រះអម្ចាស់ទូន្មានឲ្យយើងរៀនសូត្រ ?
-
អាន ៖ព្រះអម្ចាស់ និង ពួកព្យាការីរបស់ទ្រង់ បានទូន្មានយើងឲ្យស្វែងរកការអប់រំ និង ការបំពាក់បំប៉ន ទទួល ជំនាញជាច្រើន ដើម្បីបានការងារល្អ ហើយខិតខំធ្វើការ ។
-
មើល ៖« ការអប់រំគឺជាកូនសោទៅកាន់ឱកាស » ( ពុំមានវីដេអូឬ ? សូមអាន ទំព័រ ៩៣ ) ។
-
ពិភាក្សា ៖សូមចែកក្រុមៗដែលមានមនុស្សបីនាក់ ។ សូមចំណាយពេលពីរបីនាទី ដើម្បីពិចារណានូវសំណួរទាំងនេះ ៖ បន្ទាប់មកសង្ខេបនូវអ្វីដែលអ្នករៀនជាក្រុមមួយ ។
-
ហេតុអ្វីព្រះអម្ចាស់ចង់ឲ្យយើងទទួលបានការអប់រំ និង ការបំពាក់បំប៉ន ? តើទ្រង់អាចជួយយើងបានជោគជ័យឬទេ ?
-
តើការអប់រំ និង ការបំពាក់បំប៉នជួយយើង « តម្កើងការហៅ » ដែលព្រះប្រទានដល់យើងយ៉ាងដូចម្ដេច ?
-
តើខ្ញុំរៀនដោយសេចក្ដីជំនឿយ៉ាងដូចម្ដេច ?
-
អាន ៖សូមអានបទគម្ពីរនៅខាងស្តាំដៃ ។
-
អនុវត្ត ៖សូមជ្រើសរើសគោលការណ៍មួយនៅក្នុងតារាង ហើយអានវាដោយខ្លួនឯង ។ សូមសួរខ្លួនឯង ៖ « តើការណ៍នេះ អាចផ្លាស់ប្ដូររបៀបដែលខ្ញុំរៀនយ៉ាងដូចម្ដេច » ?
គោលការណ៍នៃសេចក្ដីជំនឿ
បន្ដនៅសក្ដិសម ។ « បើសិនជាឯងរាល់គ្នាស្ម័គ្រចិត្តតាម ហើយស្ដាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ » ( អេសាយ ១:១៩ ); « ហើយកាលណាយើងបានព្រះពរណាមួយពីព្រះ… នោះគឺដោយសារការគោរពដល់ក្រិត្យវិន័យនោះ ដែលព្រះពរនោះផ្អែកទៅលើ » ( គ. និង ស. ១៣០:២១ ) ។
ស្វែងរកព្រះវិញ្ញាណ ។ « ព្រះដ៏ជាជំនួយ… ទ្រង់នឹងបង្រៀនអ្នករាល់គ្នាពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី » ( យ៉ូហាន ១៤:២៦ ); « ចូរព្យាយាមស្វែងរក ចូរអធិស្ឋានជានិច្ច ហើយចូរមានជំនឿ » ( គ. និង ស. ៩០:២៤ ) ។
ស្ដាប់ ពិចារណា ជឿ ។ « ចូរស្ដាប់តាមសំឡេងនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏ប្រោសលោះរបស់អ្នក » ( គ. និង ស. ២៩:១ ); « សំឡេងតូចរហៀង » ( ៨៥:៦ ); « ចូរកុំឆ្ងល់ឡើយ… ចូរកុំសង្ស័យឡើយ តែចូរជឿ » ( មរមន ៩:២៧ ) ។
ធ្វើសកម្មភាពត្រូវចូលរួម « បើអ្នកណាចង់ធ្វើតាមព្រះហឬទ័យទ្រង់ នោះនឹងបានដឹង » (យ៉ូហាន ៧:១៧); « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ( នីហ្វៃទី១ ៣:៧ ); « មនុស្សលោកត្រូវឧស្សាហ៍ចូលរួម… ហើយនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន » ( គ. និង ស. ៥៨:២៧ ) ។
សូមពិភាក្សាអំពីអ្វីដែលអ្នកបានរៀនជាក្រុម ។ តើអ្នកនឹងអនុវត្តគោលការណ៍ទាំងបួននេះនៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ? តើអ្នកនឹងបង្រៀនគោលការណ៍ទាំងនេះទៅក្រុមគ្រួសាររបស់អ្នកយ៉ាងដូចម្តេច ?
-
អាន ៖យើងអាចរៀនដោយសេចក្ដីជំនឿ ពីព្រោះយើងស្គាល់សេចក្ដីពិត ! ព្រះគឺជាព្រះបិតាយើង ហើយយើងជាកូនចៅទ្រង់ ។ ទ្រង់ចង់ឲ្យយើងក្លាយដូចជាទ្រង់ ។ ព្រះអង្គសង្គ្រោះអាចជួយយើងដោយព្រះចេស្ដាររបស់ទ្រង់ ។ ព្រះវិញ្ញាណបរិសុទ្ធ អាចបង្កើនការយល់ដឹងរបស់យើង ហើយជួយយើងឲ្យចងចាំ ។ ដោយសារយើងស្គាល់សេចក្ដីពិតទាំងនេះ នោះយើងអាចមានសេចក្ដីជំនឿដើម្បីធ្វើជាអ្នករៀនដ៏អស្ចារ្យ !
តើខ្ញុំអាចរៀនសូត្រតាមរយៈការសិក្សាយ៉ាងដូចម្ដេច ?
-
អាន ៖បន្ថែមពីលើការរៀនសូត្រដោយសេចក្ដីជំនឿ នោះយើងក៏ត្រូវតែរៀនសូត្រដោយការសិក្សាផងដែរ ។ ការសិក្សាជាប់ទាក់ទងនឹងអ្វីដែលយើងធ្វើ នៅខាងក្នុង ថ្នាក់រៀន និង របៀបដែលយើងរៀប នៅខាងក្រៅ ថ្នាក់រៀនផងដែរ ។ សម្រាប់ពេលដែលនៅសល់ទាំងប៉ុន្មានក្នុងការប្រជុំនេះ យើងនឹងផ្ដោតទៅលើគន្លឹះទៅកាន់ជោគជ័យនៅខាងក្នុងថ្នាក់រៀនទាំងនេះ ។ សប្ដាហ៍ក្រោយ យើងនឹងពិភាក្សាអំពីការរៀបចំនៅខាងក្រៅថ្នាក់រៀន ។
រៀនសូត្រដោយការសិក្សា ៖ នៅក្នុងថ្នាក់រៀន
ចាប់យក ហើយចងចាំនូវអ្វីដែលខ្ញុំរៀន
ចូលរួមយ៉ាងសកម្ម ចែកចាយនៅក្នុងថ្នាក់
រៀន ហើយបំពេញតាមការរំពឹងទុក
រៀនដើម្បីធ្វើការប្រឡងដោយមានប្រសិទ្ធភាព
តើខ្ញុំកត់ចំណាំដើម្បីចាប់យកអ្វីដែលខ្ញុំរៀនយ៉ាងដូចម្ដេច ?
-
អាន ៖យើងកត់ចំណាំដើម្បីចាប់យកអ្វី ដែលយើងមើលឃើញ និង ស្ដាប់ឮនៅក្នុងថ្នាក់រៀន ។ យើងរំឮកមើលកំណត់ចំណាំទាំងឡាយនោះ ដើម្បីចងចាំនូវអ្វីដែលយើងបានរៀន ។
-
អនុវត្ត ៖សូមជ្រើសរើសមនុស្សម្នាក់ឲ្យអាន « ការអប់រំក្នុងជីវិតពិត » នៅទំព័រ ៩៤ ។ អ្នកផ្សេងទៀតក្នុងក្រុម គួរតែស្ដាប់ ហើយមើលទៅកំណត់ចំណាំនៅខាងក្រោម ។ តើកំណត់ចំណាំទាំងនេះ ចាប់យកនូវអ្វីដែលប្រធាន អាវរិង មានប្រសាសន៍ដែរឬទេ ?
១. សូមសរសេរចំណងជើង ឈ្មោះអ្នកនិយាយ ។
២. នៅពេលពួកគាត់និយាយ សូមសរសេរចំណុចគន្លឹះនៅក្នុងចន្លោះធំនេះ សូមសរសេរដោយសាមញ្ញ ។
៣. នៅពេលពួកគាត់និយាយ សូមសរសេរចំណុចគន្លឹះនៅក្នុងចន្លោះធំនេះ សូមសរសេរដោយសាមញ្ញ ។
៤. សូមសម្រេចចិត្តមើលថាអ្វីដែលសំខាន់បំផុតដើម្បីចងចាំ និងធ្វើ ។
ការអប់រំក្នុងជីវិតពិត ៖ ហិនរី ប៊ី អាវរិង
ព្រះអម្ចាស់ចង់ឲ្យខ្ញុំរៀនសូត្រ ព្រះគុណទ្រង់នឹងជួយ
ការផ្លាស់ប្រែចិត្តជឿ នាំមកនូវបំណងប្រាថ្នាដើម្បីរៀនសូត្រ
ព្រះអម្ចាស់ចង់ឲ្យយើងរៀន និង បម្រើ
ព្រះគុណទ្រង់ ជួយយើងឲ្យរៀនបានឆាប់រហ័ស និង កាន់តែប្រសើរ
ការរៀនសូត្រនាំឲ្យខ្ញុំធ្វើការបម្រើ
អាទិភាពដំបូង គឺការរៀនសូត្រខាងវិញ្ញាណ
ជីវិតពិត គឺជីវិតដ៏នៅអស់កល្បជានិច្ច !!
ព្រះអម្ចាស់ស្គាល់អ្វីដែលយើងចាំបាច់ត្រូវធ្វើ
ជីវិតពិត គឺជីវិតដ៏នៅអស់កល្បជានិច្ច
អ្វីដែលយើងបានរៀននឹងស្ថិតនៅជាមួយយើង
ព្រះអម្ចាស់ចង់ឲ្យយើងរៀន បម្រើ
អធិស្ឋានឲ្យកាន់តែច្រើនអំពីការសិក្សា ដោយពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ
-
ពិភាក្សា ៖តើអ្នកបានរៀនអ្វីខ្លះអំពីការកត់ត្រាកំណត់ហេតុឲ្យបានល្អ ?
-
អនុវត្ត ៖ឥឡូវ សូមជ្រើសរើសនរណាម្នាក់ឲ្យអាន « ការរៀនសូត្រ និង ពួកបរិសុទ្ធថ្ងៃចុងក្រោយ » នៅទំព័រ ៩៥ ។ សូមស្ដាប់ ហើយកត់ចំណាំនៅក្នុងចន្លោះខាងក្រោម ៖
-
នៅខាងលើ សូមសរសេរចំណងជើង អ្នកនិយាយ និង កាលបរិច្ឆេទ ។
-
ពេលអ្នកស្ដាប់ សូមកត់ត្រាចំណុចគន្លឹះនៅផ្នែកខាងស្ដាំ ( ចន្លោះធំ ) ។
-
បន្ទាប់ពីការអាន សូមចំណាយពេលពីរនាទីដើម្បីធ្វើការសង្ខេប នៅផ្នែកខាងឆ្វេង ។
-
នៅខាងក្រោម សូមសរសេរអ្វីដែលអ្នកផ្លាស់ប្ដូរ ឬ ធ្វើឲ្យល្អប្រសើរ ។
-
-
ពិភាក្សា ៖សូមបៀបធៀបកំណត់ចំណាំរបស់អ្នកជាមួយនឹងសមាជិកក្រុមដទៃទៀត ។ តើអ្នកកត់ចំណាំបានល្អឬទេ ? តើអ្នកនឹងហាត់ធ្វើដូចនេះដើម្បីបង្កើតទៅជាទម្លាប់មួយបានយ៉ាងដូចម្ដេច ?
-
អាន ៖សូមចងចាំនូវរឿងទាំងនេះ ដើម្បីជួយយើងចាប់យកអ្វីដែលយើងរៀន ៖
-
សូមគូសបន្ទាត់នៅលើក្រដាសកត់ចំណាំរបស់យើងដើម្បីចែកខណ្ឌ ហើយធ្វើតាមជំហានទាំងឡាយ ។
-
សូមចាប់យកគំនិតសំខាន់ រួចបំពេញព័ត៌មានលម្អិតពេលក្រោយ ។
-
នៅក្នុងគំនិតរបស់អ្នក សូមភ្ជាប់ព័ត៌មានថ្មីទៅនឹងអ្វីៗដែលអ្នកដឹងរួចហើយនោះ ។
-
តើខ្ញុំកត់ចំណាំដើម្បីចាប់យកអ្វីដែលខ្ញុំរៀនយ៉ាងដូចម្ដេច ?
-
អាន ៖បើយើងមានភាពសក្ដិសម នោះព្រះវិញ្ញាណបរិសុទ្ធអាចជួយ « រំឭកពីគ្រប់សេចក្ដី [ ដល់យើង ] » ( យ៉ូហាន ១៤:២៦ ) ។ យើងក៏អាចបង្កើនកម្រិតចងចាំរបស់យើងបានច្រើន ដោយការរំឭកអំពីកន្លែងឈប់ណាមួយ ។ អ្នកវិទ្យាសាស្ត្របានបង្ហាញថា យើងអាចចងចាំបានស្ទើរតែ ទាំងអស់ នូវអ្វីដែលយើងរៀន បើយើងធ្វើតាមគំរូដូចខាងក្រោម ៖
ព័ត៌មានថ្មី
១ ម៉ោងក្រោយមក
១ ថ្ងៃក្រោយមក
១ សប្ដាហ៍ក្រោយមក
១ ខែក្រោយមក
សូមអានអ្វីមួយ ឬ រៀនអ្វីមួយនៅក្នុងថ្នាក់ ហើយកត់ចំណាំ
សូមចំណាយពេល ១០ នាទីដើម្បីរំឭកកំណត់ចំណាំរបស់អ្នក
សូមចំណាយពេល ១០ នាទី ដើម្បីរំឭកម្ដងទៀត សូមសង្ខេបកំណត់ចំណាំរបស់អ្នក
សូមចំណាយពេល ១០ នាទីដើម្បីរំឭកម្ដងទៀត
សូមចំណាយពេល ១០ នាទីដើម្បីរំឭកម្ដងទៀត នោះអ្នកនឹងមិនភ្លេចវាទេ !
-
ពិភាក្សា ៖តើអ្នកអាចផ្លាស់ប្ដូរទម្លាប់ការសិក្សារបស់អ្នក និង កាលវិភាគដើម្បីបញ្ចូលនូវការរំឭកទាំងនេះបានយ៉ាងដូចម្ដេច ? តើអ្នកយល់ព្រមធ្វើឬទេ ?
តើខ្ញុំចូលរួមយ៉ាងសកម្មក្នុងថ្នាក់រៀនយ៉ាងដូចម្ដេច ?
-
ពិភាក្សា ៖ហេតុអ្វីបានជាវាសំខាន់ ដើម្បីចូលរួមក្នុងថ្នាក់រៀន ឬ ក្រុមមួយនោះ ? តើអ្នកបង្ហាញដល់គ្រូបង្រៀនអ្វីខ្លះ នៅពេលអ្នកចូលរួម ?
-
អនុវត្ត ៖សូមវាយតម្លៃនូវការចូលរួមយ៉ាងយកចិត្តទុកដាក់របស់អ្នក តាមរយៈការឆ្លើយនូវសំណួរដូចខាងក្រោម ។
សូមគូសសញ្ញា « x » នៅក្នុងប្រអប់មួយនៃប្រអប់ទាំងបួន ដែលនៅជិតនឹងសេចក្ដីថ្លែងនីមួយៗ ដើម្បីបង្ហាញថា អ្នកកំពុងធ្វើនៅក្នុងផ្នែកនីមួយៗបានតាមរបៀបណា ។
នៅក្នុងក្រុមភាពខ្លួនទីពឹងខ្លួនរបស់យើងខ្ញុំបានរៀបចំខ្លួន ។ ខ្ញុំឆ្លើយសំណួរ និង ចូលរួមជាញឹកញាប់ ។
ពុំដែលសោះ
ពេលខ្លះ
ញឹកញាប់
ជានិច្ចកាល
នៅពេលខ្ញុំនៅក្នុងថ្នាក់រៀន ខ្ញុំបានរៀបចំខ្លួន ។ ខ្ញុំធ្វើតាមចំណែករបស់ខ្ញុំ ឆ្លើយ សួរសំណួរ និង ធ្វើនូវរាល់សកម្មភាពដែលតម្រូវឲ្យមានទាំងអស់ ។
ពុំដែលសោះ
ពេលខ្លះ
ញឹកញាប់
ជានិច្ចកាល
ខ្ញុំព្យាយាមដើម្បីជួយអ្នកទាំងឡាយនៅក្នុងក្រុម ឬថ្នាក់ខ្ញុំ ដោយការស្ដាប់ និងការសិក្សាយ៉ាងសកម្ម ឬការធ្វើការជាមួយពួកគេ ។
ពុំដែលសោះ
ពេលខ្លះ
ញឹកញាប់
ជានិច្ចកាល
ខ្ញុំសិក្សាជារៀងរាល់ថ្ងៃ ខ្ញុំរៀបចំពេលវេលាខ្ញុំ ហើយធ្វើតាមផែនការ ខ្ញុំធ្វើនូវកិច្ចការនានាទាន់ពេល ។
ពុំដែលសោះ
ពេលខ្លះ
ញឹកញាប់
ជានិច្ចកាល
ខ្ញុំព្យាយាមដើម្បីជួយគ្រូបង្រៀន និងអ្នកសម្របសម្រួលខ្ញុំ ដោយការស្ដាប់ និង ដោយការធ្វើឲ្យបានច្រើនជាងដែលពួកគាត់រំពឹងទុក ។
ពុំដែលសោះ
ពេលខ្លះ
ញឹកញាប់
ជានិច្ចកាល
-
ពិភាក្សា ៖តើអ្នកនឹងកែលម្អការចូលរួមយ៉ាងសកម្មរបស់អ្នកជារៀងរាល់ថ្ងៃយ៉ាងដូចម្ដេច ?
តើខ្ញុំធ្វើការប្រឡងដោយមានប្រសិទ្ធភាពបានយ៉ាងដូចម្ដេច ?
-
អាន ៖ការប្រឡងអាចនឹងពិបាក ។ ប៉ុន្តែវាចាំបាច់សម្រាប់យើង ដើម្បីបង្ហាញថា យើងរៀនបានល្អប៉ុណ្ណា ។ វាឲ្យយើងទទួលខុសត្រូវ—ដែលវាជាការល្អ បើយើងចង់ទទួលបានជោគជ័យនោះ !
-
ពិភាក្សា ៖សូមចែកចាយគំនិតរបស់អ្នកអំពីសំណួរទាំងនេះ ជាក្រុម ៖
-
តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីប្រឡងដោយមានប្រសិទ្ធភាពនោះ ?
-
តើអ្នកភ័យខ្លាចអ្វីខ្លះ ក្នុងការប្រឡង ? តើអ្នកយកឈ្នះវាយ៉ាងដូចម្ដេច ?
-
តើអ្នកអាចផ្លាស់ប្ដូររបៀប ដែលអ្នកត្រៀមសម្រាប់ការប្រឡងយ៉ាងដូចម្ដេច ?
-
-
អាន ៖នេះជាអ្វីៗខ្លះទៀត ដែលយើងអាចធ្វើដើម្បីក្លាយជាអ្នកប្រឡងដ៏ល្អ ៖
-
សូមអធិស្ឋានដោយក្ដីជំនឿ! អធិស្ឋានមុនពេលសិក្សា និង មុនពេលធ្វើការប្រឡង ។
-
សូមខិតខំឲ្យបានហ្មត់ចត់ដើម្បីត្រៀមខ្លួន បង្កើតជាការប្រឡងសាកផ្ទាល់ខ្លួន មុនពេលប្រឡង ។
-
សូមគ្រប់គ្រងពេលវេលាអ្នក អំឡុងពេលប្រឡង សូមសម្រេចថា តើអ្នកត្រូវចំណាយពេលប៉ុន្មានក្នុងសំណួរ ឬវគ្គនីមួយៗ ពេលអ្នកចាប់ផ្ដើម ។
-
សូមអានសេចក្ដីណែនាំ ហើយអានសេចក្ដីណែនាំឡើងវិញដោយចិត្តទុកដាក់ ៖ តើវាចង់បានអ្វីពិតប្រាកដនោះ ?
-
សូមបញ្ចប់សំណួរដែលងាយបំផុតមុន ដើម្បីទទួលបានទំនុកចិត្ត រួចហើយត្រឡប់ទៅសំណួរផ្សេងៗ ។
-
សូមសួរថាតើអ្នកនឹងដឹងចំណុចអវិជ្ជមានចំពោះចម្លើយខុសឬទេ បើពុំមានទេ សូមស្មាន ។
-
តើខ្ញុំអាចធ្វើនូវអ្វីដែលគ្រូបង្រៀនរំពឹងទុកបានយ៉ាងដូចម្ដេច ?
-
ពិភាក្សា ៖ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹង ហើយបំពេញតាមការរំពឹងទុករបស់គ្រូបង្រៀនរបស់អ្នក ?
-
អនុវត្ត ៖សូមបែរទៅរកសមាជិកក្រុមដទៃទៀត ។ ដែលមានម្នាក់ នឹងដើរតួជាគ្រូបង្រៀន ហើយអ្នកផ្សេងទៀតនឹងធ្វើជាសិស្ស ។ សិស្សគួរតែសួរដល់គ្រូបង្រៀននូវសំណួរដូចខាងក្រោម ។ គ្រូបង្រៀនអាចបង្កើតចម្លើយព្រាង ។ បន្ទាប់មកប្ដូរតួ ហើយធ្វើវាម្ដងទៀត ។
-
តើខ្ញុំអាចទទួលជោគជ័យក្នុងថ្នាក់រៀនរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើអ្នកចង់ឲ្យយើងរៀន និងធ្វើអ្វីខ្លះ ?
-
តើអ្នកវាយតម្លៃស្នាដៃរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
តើអ្នកឲ្យតម្លៃទៅលើអ្វីខ្លាំងបំផុត ? ការចូលរួម ភាពរហ័សរហួន ការរៀបចំ? ឬអ្វីផ្សេងៗទៀត ?
-
-
ពិភាក្សា ៖ឥឡូវនេះ ដោយសារអ្នកបានហាត់រួចហើយតើអ្នកអាចធ្វើវា ជាមួយនឹងគ្រូបង្រៀនពិតរបស់អ្នកបានឬទេ ? តើនៅពេលណា អ្នកនឹងធ្វើដូចនេះ ?