៤
ការគ្រប់គ្រងលុយ
-
ពិចារណា ៖ហេតុអ្វីបានជាការគ្រប់គ្រងលុយពិបាកខ្លាំងម្ល៉េះ—ហើយសំខាន់ដល់ម្ល៉េះ ?
-
មើល ៖« អ្វីសំខាន់ធ្វើមុន ! » ( គ្មានវីដេអូឬ ? សូមអាននៅទំព័របន្ទាប់ )
-
ពិភាក្សា ៖តើអ្នកបានរៀនដូចម្តេចមកពី កុមារទាំងនេះ ? ហេតុអ្វីយើងគួរតែរក្សារបញ្ជីតាមដានលុយរបស់យើង ? ហេតុអ្វីយើងគួរតែសន្សំលុយរបស់យើង ?
-
អាន ៖សេចក្តីថ្លែងការណ៍ពី អ្វីៗទាំងអស់ប្រមូលដុំដោយមានសុវត្ថិភាពនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:៧៨ ( នៅខាងស្តាំដៃ )
-
អនុវត្ត ៖ទាំងនេះគឺជាជំហានទាំងបួន ដែលអ្នកអាចធ្វើតាមដើម្បីគ្រប់គ្រងលុយរបស់អ្នក ដើម្បីអ្នកអាចបម្រើដល់អ្នកដទៃបានប្រសើរ ។ សូមអានជំហានទាំងនេះ ។ សូមនិយាយជាក្រុមនូវអ្វីដែលអ្នកអាចធ្វើការណ៍នេះឲ្យក្លាយជាទម្លាប់ ។
❶
ខំធ្វើការ ធ្វើការហើយ ធ្វើការដោយឈ្លាសវៃ
បង្ហាញដល់និយោជករបស់អ្នកថា អ្នកខិតខំធ្វើការរាល់ថ្ងៃ ។ បង្ហាញថាអ្នកមានតម្លៃ សូមស្មោះត្រង់
❷
បង់ដង្វាយមួយភាគ ក្នុងដប់ និងដង្វាយផ្សេងៗ
ពេលអ្នករកលុយបាន សូមបង់ដង្វាយមុនគេបង្អស់ ។ បន្ទាប់មកព្រះអាចប្រទានពរដល់អ្នក ។
❸
ចំណាយតិចជាងចំណូល
ដាក់គម្រោងថវិកា កត់ត្រាអ្វីដែលអ្នករកបាន ហើយអ្វីដែលអ្នកចំណាយ ការចៀសវាងពីបំណុល ខំរកលុយថែមទៀត ចំណាយតិចជាងចំណូល
❹
សន្សំលុយទុករាល់ថ្ងៃ
សន្សំលុយទុករាល់ថ្ងៃដើម្បីទទួលបានសេចក្តីសុខសាន្ត និងសេរីភាពកាន់តែច្រើន ។
-
ការតាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោម នៅក្នុងសប្ដាហ៍នេះ ។ សូមគូសសញ្ញាខ្វែងក្នុងប្រអប់ នៅពេលអ្នកបំពេញចប់ការងារនីមួយៗ ៖
-
អនុវត្តការគ្រប់គ្រងលុយរបស់អ្នករាល់ថ្ងៃ ។
-
បង្រៀនគោលការណ៍នេះដល់ក្រុមគ្រួសារអ្នក ។
-
បន្តអនុវត្តគោលការណ៍មូលដ្ឋានគ្រឹះពីមុនៗ ។
-
យោបល់អ្នកសម្របសម្រួល
ស្នើសុំនរណាម្នាក់ឲ្យចែកចាយអំពីរបៀបដែលគោលការណ៍ទាំងនេះគឺជាពរជ័យរបស់គ្រួសារគេ ។
« អ្វីសំខាន់ធ្វើមុន ! »
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមរើសយកតួ ហើយអានរឿងនេះវិញ ។
ការរៀបចំ ៖ ក្មេងប្រុស និងក្មេងស្រី ស្លៀកសំលៀកបំពាក់មនុស្សពេញវ័យជានីតិជន សម្តែងជាឪពុកម្តាយ ។
ក្មេងប្រុស ៖ បងមកដល់ផ្ទះហើយអូន ។
ក្មេងស្រី ៖ បងសំឡាញ់មកវិញហើយ ។ ឱ ! បងមើលទៅនឿយហត់ណាស់ ។
ក្មេងប្រុស ៖ អូនក៏ដូច្នោះដែរ ។ អូនធ្វើការច្រើនណាស់មែនទេ ?
ក្មេងស្រី ៖ ត្រូវហើយ តែយើងត្រូវធ្វើការ មែនទេ ?
ក្មេងប្រុស ៖ បងរកលុយបាន ១០ ដុល្លារថ្ងៃនេះ ។
ក្មេងស្រី ៖ អូ៎ ! វាជាពរជ័យណាស់ ។ ដូច្នេះ អ្វីសំខាន់ធ្វើមុន ។ អញ្ជឹង បង់ដង្វាយមួយភាគក្នុងដប់យើងមុនគេ មែនទេ ?
ក្មេងប្រុស ៖ ប៉ុន្តែ ចុះប្រសិនបើយើងមិនមានលុយគ្រប់គ្រាន់ ?
ក្មេងស្រី ៖ ពេលនោះហើយ ដែលសេចក្តីជំនឿត្រូវមាន !
ក្មេងប្រុស ៖ បានយល់ព្រម ។ ចុះបន្ទាប់មកទៀត ?
ក្មេងស្រី ៖ យើងនឹងត្រូវទិញអាហារ និងសំបុត្រឡានក្រុង ហើយត្រូវបង់ថ្លៃជួលផ្ទះ ។ ហើយបន្ទាប់មក វានឹងល្អណាស់ បើទិញកៅអីមួយ ។ …
ក្មេងប្រុស ៖ ប៉ុន្តែ យើងមិនអាចទិញវាទេ ។ យើងមិនមានលុយគ្រប់គ្រាន់ទេ ។
ក្មេងស្រី ៖ តើយើងអាចខ្ចីលុយខ្លះបានទេ ?
ក្មេងប្រុស ៖ គេនិយាយថា បំណុលគឺគ្រោះថ្នាក់ណាស់ ។ យើងមិនចង់មានបញ្ហានោះទេ ។
ក្មេងស្រី ៖ បានយល់ព្រម ។ បងថាត្រូវហើយ ។ អញ្ជឹងតើយើងត្រូវធ្វើអ្វីទៅ ?
ក្មេងប្រុស ៖ អញ្ជឹង យើងសន្សំលុយទៅ ! យើងមិនអាចដឹងមុនថានឹងមានរឿងអ្វី កើតឡើងនោះទេ ។
ក្មេងស្រី ៖ នោះត្រូវហើយ ។ ប៉ុន្តែមានអ្វីនៅសល់សម្រាប់ការលេងកម្សាន្តទេ ។ ប៉ុន្តែ គ្មានប្រាក់ទុកសម្រាប់ការកម្សាន្តទេ ។
ក្មេងប្រុស ៖ អូនមានបង ! ហើយបងនឹងខំរកលុយថែមទៀត ។
ក្មេងស្រី ៖ ហើយអូននឹងខំចាយវាយតិចជាងមុន !
ក្មេងប្រុស ៖ បើធ្វើដូច្នោះ យើងអាចរីករាយ---ហើយធ្វើជាមនុស្សខ្លួនទីពឹងខ្លួន !
ក្មេងស្រី ៖ មិនអីទេ ។ នោះវាមិនពិបាកទេ ។ ហេតុអ្វីបងគិតពិបាកៗម្ល៉េះ ?
ក្មេងប្រុស ៖ អូ៎ ! តើអូនដឹងទេ ។ នោះហើយជារបៀបមនុស្សធំដឹងក្តីធ្វើ !