១២
ផ្តោតយកចិត្តទុកដាក់ ទទួលពិធីបរិសុទ្ធនានា
-
ពិចារណា ៖តើអ្វីទៅដែលរារាំងយើងពុំឲ្យធ្វើអ្វីៗ ដែលមានសារៈសំខាន់ជាងគេបំផុត ?
-
មើល ៖« ការធ្វើអ្វីៗ ដែលមានសារៈសំខាន់ជាងគេបំផុត » ( គ្មានវីដេអូឬ ? សូមអាននៅទំព័របន្ទាប់ ) ។
-
ពិភាក្សា ៖តើកិច្ចការមិនសំខាន់មួយចំនួនដែលមនុស្សទូទៅបានចំណាយពេលរបស់ខ្លួនដោយឥតប្រយោជន៍មានអ្វីខ្លះ ? ព្រះអម្ចាស់ បានបញ្ជាយ៉ូសែប ស្ម៊ីធ ឲ្យសាងសង់ព្រះវិហារបរិសុទ្ធ សូម្បីតែនៅពេលដែលសមាជិកសាសនាចក្រមានភាពក្រីក្រយ៉ាងខ្លាំងក្តី ។ ហេតុអ្វី ?
-
សូមអាន ៖គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២០; ១៣៦:៤; នីហ្វៃទី ១ ១៨:២–៣ ( នៅខាងស្តាំដៃ )
-
សូមអាន ៖« ច្បាប់នៃការគ្រប់គ្រងដី » ( នៅលើទំព័របន្ទាប់ )
-
ពិភាក្សា ៖តើព្រះអម្ចាស់បានបើកសម្ដែងអ្វីខ្លះ ដល់អែលឌើរ វិតសូ នៅក្នុងព្រះវិហារបរិសុទ្ធ ? តើព្រះអម្ចាស់បានបើកសម្ដែងអ្វីខ្លះ ដល់នីហ្វៃនៅលើភ្នំ ?
នៅពេលយើងស្វែងរកដើម្បីធ្វើជាមនុស្សខ្លួនទីពឹងខ្លួនតើហេតុអ្វីវាសំខាន់ដើម្បី មានភាពសក្តិសមចំពោះព្រះវិហារបរិសុទ្ធ ?
ជាមួយដៃគូសូមអានបទគម្ពីរខាងក្រោម ។ តើវាមានអត្ថន័យយ៉ាងណាចំពោះអ្នក ដែលថា តាមរយៈការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធ នោះយើងត្រូវបានរៀបចំខ្លួនដើម្បីទទួលរាល់អ្វីៗដែលត្រូវការក្នុងជីវិតយើង ? សូមនិយាយអំពីអត្ថន័យអំពីរឿងនេះ នៅក្នុងជីវិតអ្នក និងក្នុងគោលដៅឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួនរបស់អ្នក ។
-
ការតាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោម នៅក្នុងសប្ដាហ៍នេះ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបំពេញចប់ការងារនីមួយៗ ៖
-
អនុវត្តការមានភាពសក្តិសមដើម្បីចូលព្រះវិហារបរិសុទ្ធជារៀងរាល់ថ្ងៃ ។
-
បង្រៀនគោលការណ៍នេះដល់ក្រុមគ្រួសារអ្នក ។ បង្រៀនពួកគេថាតើការទៅព្រះវិហារបរិសុទ្ធនឹងជួយពួកគេឲ្យមានជ័យជំនះផ្នែកខាងវិញ្ញាណ និងខាងសាច់ឈាមដូចម្តេច ហើយសូមពិភាក្សាជាមួយពួកគេនូវអ្វី ដែលអ្នកត្រូវតែធ្វើដើម្បីទទួលបានអំណាចរបស់ព្រះអម្ចាស់ដែលមាននៅក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។
-
បន្តអនុវត្តគោលការណ៍មូលដ្ឋានគ្រឹះពីមុនៗ ។
-
ធ្វើអ្វីៗ ដែលមានសារៈសំខាន់ជាងគេបំផុត
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមអានរឿងនេះវិញ ។
អ្នកអត្ថាធិប្បាយ ៖ មានយន្តហោះមួយ ធ្លាក់នៅរដ្ឋ ហ្លូរីដា នារាត្រីដ៏ងងឹតមួយក្នុងខែ ធ្នូ ។ មានមនុស្សជាង ១០០ នាក់បានស្លាប់ ។ ការធ្លាក់នោះគ្រាន់តែមានចម្ងាយ ២០ ម៉ែល ពីទីសុវត្ថិភាពប៉ុណ្ណោះ ។
ប្រធាន អុជដូហ្វ ៖ បន្ទាប់ពីឧប្បទ្ធវហេតុនោះ ពួកអ្នកស៊ើបអង្កេតបានព្យាយាមសម្រេចពីបុព្វហេតុ ។ ការចុះចតនោះ តាមពិតបានចុះចតដោយត្រឹមត្រូវទេ ។ ម៉ាស៊ីនយន្តហោះក៏មានលក្ខណៈបច្ចេកទេសល្អឥតខ្ចោះ ។ អ្វីៗទាំងអស់ដំណើរការត្រឹមត្រូវ—លើកលែងតែរឿងមួយប៉ុណ្ណោះ ៖ អំពូលភ្លើងមួយបានឆេះខូច ។ អំពូលភ្លើងដ៏តូចនោះ—មានតម្លៃតែ ២០ សេនប៉ុណ្ណោះ —បានបង្កើតឲ្យមានសេរីព្រឹត្តិការណ៍ ជាលំដាប់លំដោយដែលទីបំផុតនាំទៅរកហេតុការណ៍នៃមនុស្សស្លាប់ដ៏រន្ធត់ដល់ជាង១០០នាក់ ។
ពិតប្រាកដណាស់ ការខូចអំពូលមិនបានបង្កឲ្យមានបញ្ហានោះទេ វាកើតឡើងដោយសារតែអ្នកបម្រើលើយន្តហោះ ផ្តោតយកចិត្តទុកដាក់ទៅលើអ្វីៗដែលហាក់ដូចជាសំខាន់ក្នុងពេលនោះ ខណៈដែលភ្លេចពីអ្វី ដែលសំខាន់បំផុតនោះ ។
ទំនោរចិត្តនិងការផ្តោតអារម្មណ៍ទៅលើអ្វី ដែលមិនសូវសំខាន់នោះ គឺមិនមែនមានតែអ្នកចំពោះបើកយន្តហោះនោះទេ គឺមានចំពោះមនុស្សគ្រប់គ្នា ។ យើងទាំងអស់គ្នាមានហានិភ័យ ។ … តើគំនិត និងដួងចិត្តរបស់អ្នកបានផ្តោតតែលើរឿងដែលសំខាន់តែក្នុងរយៈខ្លី ឬនៅលើរឿងដែលសំខាន់បំផុត ?
( ឌៀថើរ អេស្វ អុជដូហ្វ « We Are Doing a Great Work and Cannot Come Down » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៥៩–៦០ )
ច្បាប់នៃការគ្រប់គ្រងដី
អែលឌើរ វីដត្សូ ៖ អស់ជាច្រើនឆ្នាំទៅហើយ ក្រោមជំនួយរបស់សហព័ន្ធ ជាមួយបុគ្គលិករបស់ខ្ញុំ យើងបានប្រមូលទិន្នន័យរាប់ពាន់ក្នុងវិស័យធ្វើឲ្យដីមានសំណើម ប៉ុន្តែខ្ញុំមិនអាចទាញយកច្បាប់ទូទៅណាមួយចេញពីវាបានទេ ។ ទីបំផុត ខ្ញុំក៏បានបោះបង់ ។
ភរិយាខ្ញុំ និងខ្ញុំបានទៅព្រះវិហារបរិសុទ្ធនៅថ្ងៃនោះ ដើម្បីបំភ្លេចនូវការបរាជ័យនេះ ។ នៅក្នុងបន្ទប់ទទួលអំណោយទានពិសិដ្ឋទីបី ចេញពីការមើលមិនឃើញសោះ ដំណោះស្រាយក៏បាននឹកឃើញ ដែលបានបញ្ជូនទៅបោះពុម្ពជាយូរមកហើយ ។ …
នោះ គឺជាអំណោយទានដែលបានប្រទានឲ្យដល់ជនទាំងឡាយណាដែលបានចូលទៅព្រះវិហារបរិសុទ្ធដោយត្រឹមត្រូវ ពីព្រោះវាជាទីកន្លែងដែលអាចរំពឹងទុកថាបានទទួលវិវរណៈ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ផ្ទាល់ខ្លួនថា វាគឺជាការពិត ។
( In Alan K. Parrish, Modern Temple Worship, ឆ្នាំ ១៥៦–៥៧ )