៧
មានសាមគ្គីភាព ធ្វើការរួមគ្នា
-
ពិចារណា ៖តើការ« មានចិត្តតែមួយ » មានន័យដូម្តេច ? តើការណ៍នេះមានទំនាក់ទំនងនឹងការធ្វើជាមនុស្សខ្លួនទីពឹងខ្លួនយ៉ាងដូចម្តេច ?
-
មើល ៖« នៅក្នុងមាគ៌ារបស់ព្រះអម្ចាស់ » ( គ្មានវីដេអូឬ ? សូមអាននៅទំព័របន្ទាប់ ) ។
-
ពិភាក្សា ៖តើសារលិខិតនេះបង្រៀនអំពីការបម្រើ និងការជួយគ្នាទៅវិញទៅមកអ្វីខ្លះ ?
-
អាន ៖ម៉ូសេ ៧:១៨; គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១៥–១៧ ( នៅខាងស្តាំដៃ )
-
អនុវត្ត ៖សូមធ្វើសកម្មភាពខាងក្រោម ៖
-
តាមគំនិតរបស់អ្នក សូមគិតអំពីទេព្យកោសល្យ ទំនាក់ទំនង ឬធនធានផ្សេងៗទៀតដែលអ្នកមាន ។ តើអំណោយទានរបស់អ្នក ជួយសមាជិកក្រុមដទៃទៀតក្លាយកាន់តែមានភាពខ្លួនទីពឹងខ្លួនយ៉ាងដូចម្ដេច ? សូមសរសេរគំនិតរបស់អ្នក ៖
-
សូមចែកចាយជាក្រុមជាមួយគ្នានូវទេព្យកោសល្យ ទំនាក់ទំនង និងធនធានដទៃទៀតដែលអ្នកបានសរសេរ ។ សូមសរសេរទំនាក់ទំនង ឬ ធនធានដែលអ្នកផ្សេងមានដែលអាចជួយអ្នក ។
-
ឥឡូវនេះសូមសរសេរធនធានខាងក្រោមដែលមាននៅមជ្ឈមណ្ឌលខ្លួនទីពឹងខ្លួនរបស់សាសនាចក្រ ដោយបូករួមទាំងអេក្រង់កុំព្យូទ័រ កុំព្យូទ័រជាដើម ។ តើហេតុអ្វីអ្នកត្រូវការវា ?
-
តើធនធានអ្វីខ្លះដែលអ្នកមាន ដែលអាចជួយអ្នក និងអ្នកដទៃទៀតក្លាយជាមនុស្សខ្លួនទីពឹងខ្លួន ?
-
តើអ្នកនឹងជួយដល់មនុស្សដទៃនៅលើមាគ៌ាឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួនយ៉ាងដូចម្តេច ?
-
តើអ្នកអាចប្រើប្រាស់ជំនួយពីអ្នកដទៃនៅលើមាគ៌ារបស់អ្នកយ៉ាងដូចម្តេច ?
-
-
អាន ៖ដើម្បីអនុវត្តការប្រែក្លាយទៅជាបែបនោះបាន អ្នកត្រូវធ្វើដូចខាងក្រោមនេះ ៖
-
ជួយក្រុមគ្រួសារអ្នក បង្កើនសាមគ្គីភាព និងធ្វើការរួមគ្នា ។
-
សូមនិយាយទៅកាន់សមាជិកវួដអ្នក ដែលជាមនុស្សមានភាពខ្លួនទីពឹងខ្លួន ។ សូមសួរថាតើមនុស្សណា ឬធនធានណាដែលបានជួយដល់ពួកគាត់ ។ សូមសួរដល់ពួកគាត់ឲ្យធ្វើជាអ្នកណែនាំដល់រូបអ្នក ។
-
សូមទៅកាន់កន្លែងបីនៅក្នុងសហគមន៍របស់អ្នកដែលមានធនធានដើម្បីជួយអ្នកកាន់តែក្លាយជាមនុស្សខ្លួនទីពឹងខ្លួន ។ សរសេរនូវសេវាកម្មដែលពួកគាត់អាចផ្តល់ឲ្យ ។ សូមប្រើប្រាស់ធនធានទាំងនោះ ។
-
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើសកម្មភាពខាងក្រោមអំឡុងសប្ដាហ៍នេះ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់សកម្មភាពនីមួយៗ ។
-
អនុវត្តធ្វើការជាមួយអ្នកដទៃ ( សូមធ្វើការជាមួយក្រុមគ្រួសារអ្នក សមាជិកវួដ និងធនធានក្នុងសហគមន៍ដែលបានសរសេរនៅខាងលើ ) ។
-
បង្រៀនគោលការណ៍នេះដល់ក្រុមគ្រួសារអ្នក ។
-
បន្តអនុវត្តគោលការណ៍មូលដ្ឋានគ្រឹះពីមុនៗ ។
-
តាមរបៀបរបស់ព្រះ
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមអានរឿងនេះវិញ ។
ប្រធាន អាវរីង ៖ គោលការណ៍ទាំងឡាយនៅក្នុងគ្រឹះនៃកម្មវិធីសុខុមាលភាពសាសនាចក្រ គឺមិនមែនសម្រាប់ បណ្តោះអាសន្ន ឬកន្លែងមួយនោះឡើយ ។ គោលការណ៍នេះគឺសម្រាប់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ …
របៀបដើម្បីត្រូវបានអនុវត្តបាន មានជាក់ច្បាស់ ។ អស់អ្នកដែលមានទ្រព្យច្រើនគឺត្រូវបន្ទាបខ្លួនដើម្បីជួយដល់អ្នកទាំងឡាយដែលខ្វះខាត ។
អស់អ្នកដែលសម្បូរហូរហៀ ត្រូវពលិកម្មដោយស្ម័គ្រចិត្តលះបង់ភាពសុខស្រួលរបស់ខ្លួន ពេលវេលា ជំនាញ និងធនធានទាំងឡាយដើម្បីសម្រាលបន្ទុកអស់អ្នកដែលខ្វះខាត ។ ហើយជំនួយនេះគឺត្រូវបានផ្តល់ឲ្យតាមវិធីមួយដើម្បីឲ្យកម្លាំងនៃអ្នកទទួលអាចថែទាំដល់ខ្លួនឯង [ ហើយបន្ទាប់មកថែទាំដល់អ្នកដទៃទៀត ] ។
ធ្វើតាមមាគ៌ារបស់ព្រះអម្ចាស់ នោះជារឿងដ៏អស្ចារ្យដែលអាចកើតឡើងបាន ។ ទាំងអ្នកផ្តល់ឲ្យ និងអ្នកទទួលគឺត្រូវបានប្រទានពរ ។
( ហិនរី ប៊ី. អាវរិង សុន្ទរកថាថ្លែងក្នុងការឧទ្ទិសឆ្លងមជ្ឈមណ្ឌលសេវាកម្មសុខុមាលភាពសូហ្គាហៅ យូថាហ៍ ខែ មិថុនា ឆ្នាំ ២០១១ lds.org; ពាក្យសំដីនៅក្នុងសញ្ញាវង់ដង្កៀប ត្រូវបានបន្ថែមដោយ ប្រធាន អាវរិង នៅក្នុងកិច្ចសម្ភាស ខែ មីនា ឆ្នាំ ២០១៤ )
ប្រធាន អុជដូហ្វ បងប្អូនប្រុសស្រីទាំងឡាយ យើងម្នាក់ៗមានទំនួលខុសត្រូវលើសេចក្តីសញ្ញាដើម្បីយល់ដឹងពីសេចក្ដីត្រូវការរបស់អ្នកដទៃ ហើយបម្រើដូចជាព្រះអង្គសង្រ្គោះបានធ្វើ—ឈោងទៅជួយ ប្រសិទ្ធិពរ និងលើកស្ទួយអស់ជនដែលនៅជុំវិញយើង ។
ជាញឹកញាប់យើងមិនទទួលបានចម្លើយចំពោះការអធិស្ឋានខណៈពេលយើងលុតជង្គង់ចុះនោះទេ ប៉ុន្តែខណៈពេលយើងកំពុងដើរបម្រើដល់ព្រះអម្ចាស់ និងបម្រើដល់ជនទាំងឡាយណាដែលនៅជុំវិញយើង ។ ទង្វើដោយចិត្តសប្បុរសនៃការបម្រើ និងឧទ្ទិសថ្វាយធ្វើឲ្យវិញ្ញាណយើងបរិសុទ្ធយកសំបកចេញពីកែវភ្នែកខាងវិញ្ញាណរបស់យើង ហើយបើកទ្វារនៃស្ថានសួគ៌ដល់យើង ។ តាមរយៈការធ្វើជាចម្លើយចំពោះការអធិស្ឋានចំពោះនរណាម្នាក់ ជាញឹកញាប់ យើងរកឃើញថា វាជាចម្លើយចំពោះខ្លួនយើងទៅវិញ ។
( ឌៀថើ អេហ្វ អុជដូហ្វ « Waiting on the Road to Damascus » Ensign ឬ លីអាហូណា ខែឧសភា ឆ្នាំ ២០១១ ទំព័រ ៧៦ )