លីអាហូណា
មាន​ភ្នែក​ដើម្បី​មើល​ឃើញ​សេចក្តីល្អ
លីអាហូណា ខែមីនា ឆ្នាំ២០២៦


« មាន​ភ្នែក​ដើម្បី​មើល​ឃើញ​សេចក្តីល្អ » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

មាន​ភ្នែក​ដើម្បី​មើល​ឃើញ​សេចក្តីល្អ

នៅពេល​ដែល​ភ្នែក​ភរិយា​របស់ខ្ញុំ​ចាប់ផ្តើម​ចុះខ្សោយ យើង​បាន​ងាក​ទៅរក​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​ភាពធូរស្បើយ ។

រូបភាព​របស់​ស្ត្រី​ម្នាក់

រចនា​រូបភាព​ដោយ ប្រ៊ីអាណា ក្រែន

នៅ ខែមករា ឆ្នាំ២០២៥ ភរិយា​របស់ខ្ញុំ ខេឡា បាន​ចាប់ផ្តើម​មាន​បញ្ហា​ជាមួយ​ភ្នែក​របស់គាត់ ។ គាត់​តែងតែ​ឈឺក្បាល និង​មាន​ការឈឺចាប់​នៅក្នុង​ភ្នែក​ខាងឆ្វេង​របស់គាត់ ។ គាត់​មិន​អាច​មើល​ឃើញ​ច្បាស់​ទេ ហើយ​យើង​មាន​ការ​ព្រួយបារម្ភ ។

នៅពេល​ដែល​យើង​ទៅរក​ពេទ្យ​ពិនិត្យ​ភ្នែក ពេទ្យ​បាន​រកឃើញ​ថា ភ្នែក​ខាងឆ្វេង​របស់​គាត់​មាន​សម្ពាធ​ខ្ពស់ ។ គ្រូពេទ្យ​បាន​បញ្ជូន​យើង​ទៅ​គ្រូពេទ្យ​ឯកទេស​ខាងភ្នែក​ដើម្បី​ពិនិត្យ​មើល​ជំងឺ​ទឹកដក់​ក្នុង​ភ្នែក ។ ភ្នែក​របស់ ខេឡា មាន​ហានិភ័យ​ខ្ពស់​ណាស់ ។ យើង​បាន​ទូរសព្ទ​ទៅ​វេជ្ជបណ្ឌិត​ជាច្រើន​នាក់ ប៉ុន្តែ​ការិយាល័យ​ជាច្រើន​នៅ​បិទ​ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក​នៅឡើយ ។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​រង់ចាំ ។

ចិត្ត​យើង​ចាប់ផ្ដើម​ព្រួយ​បារម្ភ​ខ្លាំង​ឡើងៗ ។ យើង​បាន​ងាក​ទៅរក​ព្រះវរបិតាសួគ៌​ដោយ​ការអធិស្ឋាន​ទូលសុំ​ជំនួយ ដោយ​ទូល​អង្វរ​ថា អ្វីៗ​នឹង​ដំណើរ​ការ​ទៅតាម​ផែនការ​របស់ទ្រង់ ។ យើង​អន្ទះសា​ចង់​បាន​ការគាំទ្រ ហើយ​យើង​ទទួល​បាន​សេចក្តី​ស្រឡាញ់​មកពី​ទ្រង់ ។ យើង​ដឹង​ថា​អ្វីៗ​គ្រប់យ៉ាង​នឹង​ប្រែ​ទៅជា​គ្មាន​បញ្ហា​អ្វី​ទេ ។

ទីបំផុត យើង​ទទួល​បាន​ការណាត់ជួប​ត្រឹមតែ​បួនថ្ងៃ​ប៉ុណ្ណោះ​ជាមួយនឹង​អ្នកជំនាញ ដែល​ជាធម្មតា​ត្រូវ​រង់ចាំ​រាប់ខែ ។ គ្រូពេទ្យ​ជំនាញ​ខាងភ្នែក​បាន​រកឃើញ​ថា សម្ពាធ​នៅក្នុង​ភ្នែក​របស់ ខេឡា បាន​ថយចុះ ។ ពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ថ្នាំ​បណ្តក់​ភ្នែក​ខ្លះ ហើយ​យើង​ក៏បាន​ចាក​ចេញ​ទៅ ។

គ្មាន​អ្វី​ផ្លាស់ប្តូរ​ខ្លាំង​បាន​កើតឡើង​ជាមួយ​នឹង​ភ្នែក​ភរិយា​របស់ខ្ញុំ​ទេ ប៉ុន្តែ​ពួកយើង​បាន​រៀន​ដើម្បី​មើលឃើញ​សេចក្តីល្អ​តាមរយៈ​ការបែរ​ទៅរក​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​មាន​ភាពវិជ្ជមាន និង​ពោរពេញ​ដោយ​អំណរ ទោះបីជា​មាន​ការសាកល្បង​ក៏ដោយ ។ យើង​ដឹងថា ទ្រង់​អាច​ព្យាបាល​យើង​ទៅតាម​ពេលវេលា​ផ្ទាល់​របស់​ទ្រង់ និង​ទៅតាម​វិធី​ផ្ទាល់​របស់​ទ្រង់ ។

ព្រះយេស៊ូវគ្រីស្ទ​មិន​ត្រឹមតែ​បាន​បង់ថ្លៃ​សម្រាប់​អំពើបាប​របស់យើង​ប៉ុណ្ណោះ​ទេ—ទ្រង់​ក៏​ថែមទាំង​បាន​រង​ការឈឺចាប់ និង​ទុក្ខវេទនា ទាំងអស់ … គ្រប់​បែបយ៉ាង … ដើម្បី​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ » ( អាលម៉ា ៧:១១–១២ ) ។

យើង​ទទួល​បាន​ការលួងលោម ដោយសារ​យើង​បាន​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ ទ្រង់ជ្រាប​ដឹងពី​ទុក្ខព្រួយ​របស់យើង ។ ដោយសារ​យើង​ដាក់​នឹម​ខ្លួនរបស់​យើង​ទៅ​នឹង​ទ្រង់ នោះ​យើង​នឹង​បាន « សេចក្តីសម្រាក​ដល់​ព្រលឹង [ របស់​យើង ] » ( សូមមើល ម៉ាថាយ ១១:២៨–៣០ ) ។

ប្រធាន ខាំមៀល អិន ចនសុន ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន ៖

« ព្រះយេស៊ូវគ្រីស្ទ​អាច​សម្រាល​បន្ទុក​របស់​យើង​បាន ។

ព្រះយេស៊ូវគ្រីស្ទ​អាច​លើក​បន្ទុក​របស់​យើង​ឡើង ។ …

ព្រះយេស៊ូវគ្រីស្ទ​គឺជា​សេចក្ដី​សង្គ្រោះ​របស់​យើង » ។