លីអាហូណា
បុណ្យ​រំលង និង​បុណ្យ​អ៊ីស្ទើរ
លីអាហូណា ខែមីនា ឆ្នាំ២០២៦


បុណ្យ​រំលង និង​បុណ្យ​អ៊ីស្ទើរ

សូម​មើល​ពីរបៀប​ដែល​សមាស​ធាតុ​នៃ​បុណ្យ​រំលង អាច​ជួយ​យើង​ផ្ដោតទៅលើ​ការពលិកម្ម​ដ៏ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្តីសញ្ញា​របស់​យើង​ជាមួយនឹង​ព្រះ ។

បុណ្យ​រំលង​រំឭក​ពី​ការរំដោះ​របស់​ព្រះអម្ចាស់​ដល់​ប្រជាជន​អ៊ីស្រាអែល​ចេញពី​គ្រោះកាច​ចុងក្រោយ​នៅក្នុង​ប្រទេស​អេហ្ស៊ីប ។ តាមរយៈ​ម៉ូសេ ព្រះអម្ចាស់​បាន​ប្រាប់​ពួកគេ​ឲ្យ​អនុវត្ត​ទង្វើ​ជាក់លាក់​មួយ​ចំនួន​ដើម្បី​ឲ្យ​ទេវតា​ដែល​បំផ្លាញ​នឹង​បង្ហួស​ពួកគេ និង​លើកលែង​ឲ្យ​កូន​ច្បង​របស់​ពួកគេ​ផងដែរ ។ បន្ទាប់មក​ព្រះអម្ចាស់​បាន​រំដោះ​ពួកគេ​ចេញពី​ទាសភាព ហើយ​បាន​បញ្ជូន​ពួកគេ​ទៅកាន់​ដែន​ដីសន្យា ។ ( សូមមើល និក្ខមនំ ១២ ) ។

ធាតុ​ផ្សំ​ផ្សេងៗ​ទៀត​នៃ​បុណ្យ​រំលង​តំណាង​ឲ្យ​ការពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​អំពើបាប​របស់​យើង ហើយ​ក៏​តំណាង​ឲ្យ​សេចក្តីសញ្ញា​របស់យើង​ជាមួយនឹង​ព្រះ​ផងដែរ ។

កូនចៀម

កូនចៀម

ចៀម​ឈ្មោល​អាយុ​មួយឆ្នាំ​ដែល​គ្មាន​ស្នាម​ប្រឡាក់ ។

កូនចៀម​នោះ​ត្រូវបាន​សម្លាប់ ហើយ​បន្ទាប់មក​ដុត​ទាំង​មូល​ជាមួយ​នឹង​ភ្លើង​—ដោយ​គ្មាន​បាក់​ឆ្អឹង​ត្រង់​ចំណុច​ណា​មួយ​ឡើយ ហើយ​ក្បាល ជើង និង​ផ្នែក​គ្រឿងក្នុង​នៅ​ល្អ​ភ្ជាប់​មក​ជាមួយ​ដែល​អាច​ទទួល​ទាន​បាន ។ កូនចៀម​នោះ​នឹង​ទុក​បរិភោគ​ក្នុង​អំឡុងពេល​យប់​បុណ្យ​រំលង នឹង​មិន​មាន​នៅ​សេស​សល់​ដល់​ពេល​ព្រឹក​ឡើយ ។ ប្រសិនបើ​មាន​អ្វី​នៅ​សល់ នោះ​វា​នឹង​ត្រូវ​ដុត​បំផ្លាញ​ចោល ។

អត្ថន័យ​ដែល​អាច​មាន ៖ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ជាយញ្ញបូជា​ដែល​គ្មាន​អំពើបាប ។ភាពផ្អែមល្ហែម​ដែល​បាន​មក​ពី​ការទៅរក​ទ្រង់ បាន​ផ្ទុយ​ខុសពី​ភាពជូរចត់​នៃ​អំពើបាប ។ការពលិកម្ម​ទាំងស្រុង​របស់​ព្រះគ្រីស្ទ​ចំពោះ​បេសកកម្ម​របស់​ទ្រង់ ។ការលះបង់​ដែល​ទាមទារ​ឲ្យមាន​ពី​អស់អ្នក​ដែល​បាន​ធ្វើ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះ ។

រូបភាព​របស់​បុរស​ម្នាក់​ដាក់​ឈាម​កូនចៀម​នៅលើ​ធ្នឹម និង​ក្របទ្វារ

ឈាម​នៅលើ​ធ្នឹម និង​ក្របទ្វារ

Hyssop [ មែក​ហ៊ីសុប ] ( ថ្នាំ​រុក្ខជាតិ​ដែល​ក្រោយមក​ត្រូវបាន​ប្រើ​ក្នុង​ការបន្សុទ្ធ​នៃ​ពិធីសាសនា ) ត្រូវបាន​ជ្រលក់​ក្នុង​ចាន​ឈាម​ដែល​បាន​ពី​កូនចៀម ហើយ​បន្ទាប់មក​ឈាម​នោះ​ត្រូវបាន​ដាក់​នៅលើ​ធ្នឹម និង​ក្របទ្វារ ។

អត្ថន័យ​ដែល​អាច​មាន ៖ សញ្ញា​កំណត់​អត្តសញ្ញាណ​ប្រជាជន​នៃ​សេចក្តីសញ្ញា​របស់​ព្រះ ។ការបន្សុទ្ធ​តាមរយៈ​ព្រះលោហិត​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ត្រូវបាន​បង្ហូរ​ដើម្បី​ធួន​សម្រាប់​អំពើបាប​របស់យើង ។

នំបុ័ង​ឥត​ដំបែ

នំបុ័ង​ឥត​ដំបែ

នំបុ័ង​ដែល​ធ្វើ​ដោយ​គ្មាន​ដំបែ ឬ​សារធាតុ​ធ្វើឲ្យ​ឡើង​ផ្សេងទៀត ដែល​ភាគច្រើន​ទំនងជា​បាន​មកពី​ស្រូវសាលី ស្រូវ​ឱក ឬ ស្រូវ​សូហ្គឹម នៅក្នុង​ប្រទេស​អេហ្ស៊ីប​ពីបុរាណ ។ ដំបែ​ធ្វើ​ឲ្យ​នំបុ័ង​ទន់​ជាងមុន ប៉ុន្តែ​ក៏ងាយ​នឹង​ខូច​ផងដែរ ។ ដូចគ្នា​នេះ​ផងដែរ ដុំ​ម្សៅ​ដែល​ដាក់​សារធាតុ​ធ្វើឲ្យ​ឡើង​ត្រូវការ​ពេលវេលា​ដើម្បី​ឲ្យ​ម្សៅ​ឡើង ដូច្នេះ​ហើយ​វា​ត្រូវ​ចំណាយពេល​យូរ​ដើម្បី​ធ្វើ ។

វា​ត្រូវបាន​គេ​បរិភោគ​សម្រាប់​រយៈពេល​ប្រាំពីរ​ថ្ងៃ ។ ដំបែ ( ដែល​ជាប់​ទាក់ទង​ជាមួយនឹង​ការពុក​រលួយ ) នឹង​ត្រូវ​ដកចេញ​ពី​ផ្ទះ​នីមួយៗ​ក្នុង​អំឡុងពេល​នេះ ( សូមមើល និក្ខមនំ ១២:១៩ ) ។

អត្ថន័យ​ដែល​អាច​មាន ៖ ភាពបរិសុទ្ធ ការប្រញាប់ប្រញាល់​ចាកចេញ​ពី​ការជាប់ឃុំឃាំង ព្រះគ្រីស្ទ​ជា​នំបុ័ង​នៃ​ជីវិត ( សូមមើល កូរិនថូស ទី១ ៥:៧ ) ។

ចាន​ថ្នាំ​រុក្ខជាតិ

បន្លែ​ល្វីង

រួមមាន សាលាដសង ឆៃថាវ endive ( បន្លែ​ម្យ៉ាង​មាន​រាង​ដូច​កូនស្ពៃ​បូកគោ មាន​រសជាតិ​ល្វីង ) horseradish ( រុក្ខជាតិ​ប្រភេទ​មើម​មាន​រាង​ដូច​រំដេង មាន​រសជាតិ​ហិល ) និង​អាចជា​ឱសថ​ផ្សេងទៀត​ដែល​មាន​រសជាតិ​ល្វីង ។

បន្លែ​ទាំងនេះ​ត្រូវបាន​គេ​បរិភោគ​រួម​ជាមួយ​សាច់​ចៀម ។

អត្ថន័យ​ដែល​អាច​មាន ៖ ភាពល្វីង​ជូរចត់​នៃ​ទាសភាព និង​ការជាប់ឃុំឃាំង​នៅក្នុង​ប្រទេស​អេហ្ស៊ីប ភាពល្វីង​ជូរចត់​នៃ​ទាសភាព​ធៀបទៅនឹង​អំពើបាប ភាពល្វីង​ជូរចត់​នៃ​ការរងទុក្ខ​របស់​ព្រះគ្រីស្ទ​សម្រាប់​អំពើបាប​របស់យើង ។

បុរស​ពាក់​ស្បែកជើង​ជាមួយ​ឈើច្រត់

ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង កាន់​ដំបង​នៅ​ដៃ ឈរ​បរិភោគ

អត្ថន័យ​ដែល​អាច​មាន ៖ ការត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការប្រយុទ្ធ​ដើម្បី​ចេញពី​ការជាប់ឃុំឃាំង បំណងប្រាថ្នា​ចង់បាន​សេរីភាព​ចេញពី​អំពើបាប ។

កំណត់​ចំណាំ

  1. សូមមើល « The Passover Supper » New Era ខែមេសា ឆ្នាំ២០១៩ ទំព័រ ៨–៩ ។

  2. សូមមើល និក្ខមនំ ១២:២២–២៣; លេវីវិន័យ ១៤:២–៧; ទំនុក​ដំកើង ៥១:៧ ។

  3. សូមមើល Bible Dictionary « Leaven » បណ្ណាល័យ​ដំណឹងល្អ ។

  4. សូមមើល Bible Dictionary « Bitter herbs » បណ្ណាល័យ​ដំណឹងល្អ ។