ចំគោលដៅ
តើស៊ីយ៉ូនគឺជាអ្វី ?
នៅក្នុងបទគម្ពីរ ពាក្យ ស៊ីយ៉ូន អាចមានន័យថា ៖
-
« អ្នកដែលមានចិត្តល្អសុទ្ធសាធ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៧:២១ ) ។
-
រាស្ដ្រ ឬសាសនាចក្ររបស់ទ្រង់ និងស្ដេកទាំងឡាយរបស់សាសនាចក្រ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:១៤ ) ។
-
ទីកន្លែងជាក់លាក់ដែលរាស្ដ្ររបស់ព្រះអម្ចាស់រស់នៅ និងជួបជុំគ្នា ដូចជា ៖
-
ទីក្រុងហេណុក ( សូមមើល ម៉ូសេ ៧:១៨ ) ។
-
ទីក្រុងយេរូសាឡិមបុរាណ ( សូមមើល សាំយូអែល ទី២ ៥:៦–៧; ពង្សាវតារក្សត្រ ទី១ ៨:១; ពង្សាវតារក្សត្រ ទី២ ៩:២៨ ) ។
-
ទីក្រុងយេរូសាឡិមថ្មី—ទីក្រុងដែលនឹងសាងសង់នៅថ្ងៃចុងក្រោយនៅ ខោនធី ចាកសុន រដ្ឋមិសសួរី ស.រ.អា. ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៦៦–៦៧; មាត្រានៃសេចក្តីជំនឿ ១:១០ ) ។
-
ទោះបីជាសមាជិកសាសនាចក្រសព្វថ្ងៃនេះមិនប្រមូលផ្ដុំគ្នានៅទីតាំងកណ្ដាលនេះក៏ដោយក៏យើង « ចូលរួមដើម្បីរួមចំណែកក្នុងផែនការដ៏មហិមា ដើម្បីស្ថាបនាក្រុងស៊ីយ៉ូនក្នុងការរៀបចំសម្រាប់ការយាងមកវិញរបស់ព្រះអម្ចាស់ » ។ ថ្នាក់ដឹកនាំរបស់យើងបានបង្រៀនយើងឲ្យស្ថាបនាស៊ីយ៉ូន ហើយពង្រឹងសាសនាចក្រនៅទីណាដែលយើងរស់នៅ ។ យើងធ្វើការណ៍នេះ ដោយការខិតខំរស់នៅឲ្យដូចជារាស្ដ្រ « ស៊ីយ៉ូន » រស់នៅ ។ ឧទាហរណ៍ នៅក្នុង ម៉ូសេ ៧:១៨ យើងរៀន ៖
-
ពួកគេ « មានចិត្តតែមួយ និងគំនិតតែមួយ » ។
-
ពួកគេរស់នៅក្នុងភាពសុចរិត ។
-
គ្មាន « មនុស្សក្រីក្រនៅក្នុងចំណោមពួកគេឡើយ » ។