2025
មិត្តល្អ​របស់​ខ្ញុំ​កំពុង​ធ្វើការ​ជ្រើសរើស​ដែល​ខ្ញុំ​មាន​អារម្មណ៍​មិន​សូវ​ស្រួលចិត្ត ។ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ?
ដើម្បី​កម្លាំង​នៃ​យុវជន ខែកញ្ញា ឆ្នាំ២០២៥


សំណួរ និង ចម្លើយ

« មិត្តល្អ​របស់​ខ្ញុំ​កំពុង​ធ្វើការ​ជ្រើសរើស​ដែល​ខ្ញុំ​មាន​អារម្មណ៍​មិន​សូវ​ស្រួលចិត្ត ។ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ? »

យុវជន

« និយាយ​ជាមួយ​មិត្ដភក្ដិ​របស់​អ្នក​អំពី​អារម្មណ៍​របស់​អ្នក ។ ផ្លូវ​ទៅកាន់​ទំនាកទំនង​ដែល​កាន់តែ​វិជ្ជមាន​បើកឡើង នៅពេល​ដែល​មាន​ការទំនាក់ទំនង​គ្នា ។ ពេលខ្លះ​វា​ជា​ការលំបាក​ព្រោះ​យើង​គិតថា មិត្តភក្តិ​របស់​យើង​អាច​នឹង​ខឹង ប៉ុន្តែ​មាន​ដំណោះស្រាយ​មួយ ៖ ធ្វើ​អ្វី​ដែល​ព្រះគ្រីស្ទ​នឹង​ធ្វើ​ហើយ​ធ្វើ​ដោយ​ក្ដីមេត្ដា » ។

ឡូអាន អ័រ អាយុ ១៩​ឆ្នាំ ទីក្រុង​សៅប៉ូឡូ ប្រទេស ប្រេស៊ីល

យុវនារី

« ពេលខ្លះ​មិត្ដភក្ដិ​ធ្វើ​ជម្រើស​ដោយសារ​តែ​មាន​សម្ពាធ​ពី​រង្វង់​មិត្ដភក្ដិ ។ បើសិន​ខ្ញុំ​និយាយ​ជាមួយ​មិត្ដភក្ដិ​របស់​ខ្ញុំ​អំពី​ជម្រើស​របស់​ពួកគេ ខ្ញុំ​អាច​ជួយ​ពួកគេ​ទទួល​ខុសត្រូវ​លើ​គោលដៅ និង​គុណតម្លៃ​របស់​ពួកគេ ។ ពេលខ្លះ​ទៀត យើង​មិនយល់​ស្រប​អំពី​អ្វី​ដែល​ល្អ ឬ​សំខាន់​នោះទេ ប៉ុន្ដែ​យើង​ត្រូវតែ​គោរព​នូវ​យោបល់ និង​សិទ្ធិជ្រើសរើស​របស់​អ្នកដទៃ » ។

ម៉ាកហ្គី ចេ អាយុ ១៨​ឆ្នាំ រដ្ឋ​តិចសាស់ ស.រ.អា.

យុវជន

« ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​មិន​ស្រួលចិត្ដ​ដោយសារ​ព្រះវិញ្ញា​បរិសុទ្ធ​កំពុង​ប្រាប់​អ្នក​ថា អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​គឺ​មិន​ត្រឹមត្រូវ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​ផ្សេង​ពីនេះ » ។

ឡូរិនហ្សូ អិម អាយុ ១២​ឆ្នាំ មកពី​ទីក្រុង​ឃ្វិនហ្សិន ប្រទេស​ហ្វីលីពីន

យុវនារី

« អ្នក​អាច​ដឹកនាំ​ពួកគេ​ឆ្ពោះទៅ​រក​ផ្លូវ​របស់​ព្រះ ឬ​ស្វែងរក​មិត្ដភក្ដិ​ថ្មី​ដែល​មាន​ឥទ្ធិពល​ល្អ ។ សូម​អធិស្ឋាន​ដើម្បី​ដឹង​ពី​ការសម្រចចិត្ដ​ដែល​ត្រូវ​ធ្វើ ។ ជឿជាក់​លើ​ការវិនិច្ឆ័យ​របស់​ព្រះវរបិតាសួគ៌​របស់​អ្នក ហើយ​ទ្រង់​នឹង​ដឹកនាំ​អ្នក » ។

ហាយឌិន ដបុលយូ អាយុ ១៥​ឆ្នាំ រដ្ឋ​វ៉ាស៊ីនតោន ស.រ.អា.

យុវជន

« ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ក្លាយ​ជា​គំរូ​ដ៏​ល្អ ។ ខ្ញុំ​ក៏​នឹង​អធិស្ឋាន​សម្រាប់​ពួកគេ​ព្រោះ​ខ្ញុំដឹង​ថា ពន្លឺ​តែងតែ​ឈ្នះ​លើ​ភាពងងឹត » ។

អ៊ីសាក អិម អាយុ ១៩​ឆ្នាំ ទីក្រុង​ឡាវឡាបា សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

« ត្រូវ​អង់អាច ហើយ​ក្លាហាន​ដូច​ជា​មរ៉ូណៃ ។ យើង​នឹង​មាន​មិត្ដភក្ដិ​ដែល​ធ្វើ​ការសម្រចចិត្ត​មិនល្អ ហើយ​យើង​នឹង​ត្រូវការ​ជំនួយ​ពី​ព្រះវរបិតាសួគ៌​ដើម្បី​ឆ្លងកាត់​រឿង​នេះ ។ ជា​រៀងរាល់​ព្រឹក ខ្ញុំ​អធិស្ឋាន​ដើម្បី​ពាក់​អាវក្រោះ​នៃ​ព្រះ ហើយ​ការណ៍​នេះ​បាន​ជួយ​ខ្ញុំ​ខ្លាំងណាស់ ! »

អេសា អេហ្វ អាយុ ១៥​ឆ្នាំ រដ្ឋ​យូថាហ៍​ស. ស.រ.អ.

« ស្រឡាញ់​ពួកគេ ហើយ​ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​បាន​ភ្លឺឡើង ។ មនុស្ស​នឹង​ចាប់ផ្តើម​គោរព​ការសម្រេចចិត្ត​របស់​អ្នក ។ គ្រួសារ​របស់​ខ្ញុំ និង​ខ្ញុំ​គឺ​ជា​សមាជិក​តែ​មួយ​គត់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅ​សាលា​របស់យើង ហើយ​ខ្ញុំ​កត់សម្គាល់​ឃើញថា​មនុស្ស​ឈប់​និយាយ​ពាក្យ​ជេរ​នៅ​ក្បែរៗ​យើង ដោយសារ​ពួកគេ​ដឹងថា​យើង​ខុស​ពីគេ » ។

ភេណូឡូភេ ដបុលយូ អាយុ ១៣​ឆ្នាំ តំបន់កណ្តាល ប្រទេស​ព័រទុយហ្គាល់