សំឡេងយុវវ័យ
ការលួងលោមពីសន្និសីទ
រចនារូបភាពដោយ ខេតលីន បឺច
ខ្ញុំត្រូវបានអញ្ជើញឲ្យនិយាយនៅឯសន្និសីទស្ដេក ។ ប៉ុន្តែខ្ញុំគិតថាខ្ញុំនឹងមិនមានពេលរៀបចំទេ ដោយសារខ្ញុំមានកិច្ចការសាលាដែលត្រូវធ្វើ ។
ខណៈពេលដែលខ្ញុំកំពុងសម្រេចចិត្ដថាតើខ្ញុំគួរឡើងនិយាយ ឬអត់ នោះជួនពេលដែលសន្និសីទទូទៅបានចាក់ផ្សាយ ។ អែលឌើរ ខាល ប៊ី ឃុក បានបង្រៀន « ការអនុវត្តសេចក្ដីជំនឿលើព្រះអង្គសង្រ្គោះរបស់យើង ដែលជាព្រះយេស៊ូវគ្រីស្ទ ជួយយើងឲ្យយកឈ្នះលើការបាក់ទឹកចិត្ត មិនថាយើងជួបឧបសគ្គអ្វីនោះទេ » ។
ខ្ញុំបានចងចាំពីរបៀបដែលព្រះអម្ចាស់បានជួយខ្ញុំបំពេញទំនួលខុសត្រូវរបស់ខ្ញុំ កាលពីអតីតកាល ។ នៅពេលដែលខ្ញុំភ្ជាប់បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំជាមួយទីបន្ទាល់របស់អែលឌើរ ឃុក ខ្ញុំបានយល់ថាខ្ញុំនឹងត្រូវបានផ្តល់អំណាចដើម្បីបំពេញការឡើងនិយាយនៅឯសន្និសីទស្ដេករបស់ខ្ញុំ ដោយមិនមានការភ័យខ្លាច ។
ខ្ញុំធ្វើជាសាក្សីថា នៅពេលដែលខ្ញុំមានអារម្មណ៍ថប់បារម្ភ ឬភ័យខ្លាច ព្រះគ្រីស្ទនឹងបំផុសគំនិតខ្ញុំតាមរយៈប្រសាសន៍របស់ព្យាការី និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀត ព្រះគម្ពីរ និងមនុស្សនៅជុំវិញខ្ញុំ ។
អ៊ើរូ អិម អាយុ ១៧ឆ្នាំ មកពី ខេត្ដហ្គុនម៉ា ប្រទេសជប៉ុន
ចូលចិត្តលេងឧបករណ៍តន្ដ្រី និងមើលរូបថត និងវីដេអូចាស់ៗដើម្បីរំឭកអនុស្សាវរីយ៍ ។