ចុះបើខ្ញុំមានការលំបាកក្នុងការរាប់អានមិត្ដវិញនោះ ?
ឆ្នាំនេះពេលខ្ញុំបានប្ដូរទៅសាលាថ្មី ខ្ញុំបានយំច្រើនដងដោយសារខ្ញុំមិនចង់ចាកចេញពីមិត្ដចាស់ៗរបស់ខ្ញុំឡើយ ។ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំនឹងមិនចូលចិត្ដសាលាថ្មីរបស់ខ្ញុំទេ ហើយមានអារម្មណ៍ថា ខ្ញុំនឹងក្បត់មិត្ដចាស់ៗរបស់ខ្ញុំ បើសិនខ្ញុំមានមិត្ដថ្មី ។
ពេញមួយសប្ដាហ៍ ខ្ញុំបានចងចិញ្ចើមជាប់ ។ ខ្ញុំមិនចង់និយាយជាមួយនរណានោះទេ ។ មានក្មេងស្រីមួយចំនួនដែលព្យាយាមនិយាយជាមួយខ្ញុំ ប៉ុន្ដែខ្ញុំមិនចង់ធ្វើជាមិត្ដនឹងពួកគេទេ ។
ថ្ងៃមួយ ខ្ញុំបានដឹងថា ខ្ញុំមិនចង់នៅមា្នក់ឯងទេ ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែបើកចិត្ដថែមទៀត ។ ខណៈពេលមើលរឿងអំពីព្រះយេស៊ូវគ្រីស្ទលើទូរទស្សន៍ ខ្ញុំបានទទួលការបំផុសគំនិតឲ្យគិតអំពីរបៀបដែលទ្រង់រាប់អានមិត្ដថ្មី ។ ទោះបីទ្រង់មិនជាទីគាប់ចិត្ដរបស់មនុស្សគ្រប់គ្នាក្ដី តែសម្រាប់មនុស្សភាគច្រើន ទ្រង់បានផ្លាស់ប្ដូរជីវិតរបស់ពួកគេ ។
ដោយសារគំរូរបស់ព្រះគ្រីស្ទ ខ្ញុំបានសម្រេចចិត្ដបង្កើតមិត្ដថ្មីៗ ទោះបីខ្ញុំនៅភ័យខ្លាចក៏ដោយ ។ ខ្ញុំខ្លាចព្រោះខ្ញុំខ្មាសអៀន ហើយបារម្ភថាមនុស្សទាំងនោះនឹងចំអកដល់ខ្ញុំ ។ ប៉ុន្ដែខ្ញុំមានគំនិតថា « អ្នកមានព្រះវរបិតានៅស្ថានសួគ៌ដែលនឹងជួយអ្នក ។ ទោះបីមនុស្សគ្រប់បដិសេធអ្នកក៏ដោយ ទ្រង់នឹងគង់នៅក្បែរអ្នក » ។
ឥឡូវនេះពេលមើលត្រឡប់ក្រោយវិញ ខ្ញុំបានឃើញថាមិត្ដម្នាក់ដែលមិនដែលចាកចោលខ្ញុំអំឡុងពេលខ្ញុំប្ដូរសាលា គឺព្រះអង្គសង្គ្រោះ ។ ដោយសារតែបទពិសោធន៍លំបាកៗដែលខ្ញុំបានឆ្លងកាត់ ខ្ញុំបានខិតកាន់តែជិតទ្រង់ ។ ទ្រង់ស្រឡាញ់យើងខ្លាំង រហូតដល់ទ្រង់បានប្រទានព្រះជន្មទ្រង់ផ្ទាល់សម្រាប់យើង ។ ហើយទ្រង់បានប្រទានដល់យើងនូវព្រះគម្ពីរដើម្បីយើងអាចដឹងពីរបៀបដើម្បីប្រែក្លាយដូចជាទ្រង់ ។ អ្នកអាចពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ ថាជាមិត្ដរបស់អ្នកបានជានិច្ច ។
រេប៊ីកា ស៊ី អាយុ ១៣ឆ្នាំ ស៊ីអ៊ែរ៉ា ប្រទេសប្រេស៊ីល
ចូលចិត្ដការលេងបាល់ទះ ការអាន និងការគូររូប ។