2025
សេចក្ដី​ស្លាប់​មិនមែន​ជា​ទីបញ្ចប់​នោះទេ
ដើម្បី​កម្លាំង​នៃ​យុវជន ខែកញ្ញា ឆ្នាំ២០២៥


សំឡេង​យុវវ័យ

សេចក្ដី​ស្លាប់​មិនមែន​ជា​ទីបញ្ចប់​នោះទេ

យុវជន​ជាមួយ​ម្តាយ​នៅលើ​គ្រែ​នៅ​មន្ទីរពេទ្យ

រចនា​រូបភាព​ដោយ ខេតលីន បឺច

ម្តាយ​របស់ខ្ញុំ​បាន​សម្រាក​ព្យាបាល​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​នៅ​មន្ទីរពេទ្យ ។ វា​បាន​ធ្វើឲ្យ​យើង​ភ្ញាក់ផ្អើល ហើយ​ខ្ញុំ​ឆ្ងល់ថា​ហេតុអ្វី​បានជា​ព្រះ​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើតឡើង ។

ទោះបី​ជា​យើង​ព្រួយបារម្ភ​ក៏​ដោយ ក៏​យើង​មិន​បាត់បង់​សេចក្ដី​ជំនឿ​ទេ ។ យើង​ដឹងថា​គាត់​នឹង​ជា​សះស្បើយ ។ គាត់​មិនអី​នោះទេ រហូត​ដល់​ប៉ុន្មានខែ​ក្រោយមក​គាត់​បាន​ដាច់​សរសៃឈាម​ខួរក្បាល​ម្ដងទៀត ។ គាត់​មិន​អាច​ដើរ ឬ​និយាយ​បានទេ ហើយ​ពិបាក​ក្នុងការ​ញ៉ាំ ។ យើង​បាន​បន្ដ​អធិស្ឋាន​ទូលសុំ​ជំនួយ​មកពី​ព្រះ ។

ម្ដាយ​របស់​ខ្ញុំ​បាន​តស៊ូ​នឹង​ជំងឺ​នេះ​រហូត​ដល់​គាត់​ទទួល​មរណភាព ។ ខ្ញុំ​ដឹង​ថា​ព្រះ​មិនមែន​អសមត្ថភាព​ក្នុងការ​ព្យាបាល​គាត់ទេ ប៉ុន្ដែ​វា​ជា​ព្រះឆន្ទៈ​របស់​ទ្រង់​ដែល​ថា​គាត់​នឹង​ត្រឡប់​ទៅរក​ទ្រង់​វិញ ។ ខ្ញុំ​ដឹង​ថា​ប្រសិន​បើ​ខ្ញុំ​រស់នៅ​តាម​ព្រះបញ្ញត្ដិ​របស់​ព្រះអម្ចាស់ ខ្ញុំ​អាច​ជួបជុំ​ជាមួយ​គាត់ និង​គ្រួសារ​របស់​ខ្ញុំ​ម្ដងទៀត ។ ខ្ញុំ​ដឹង​ថា​ដោយសារ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង យើង​អាច​រស់ឡើង​វិញ​បាន ។ សេចក្ដី​ស្លាប់​មិនមែន​ជា​ទីបញ្ចប់​សម្រាប់​យើង​ទេ ។

យុវជន

អានិស្សែត ភី អាយុ ១៧ ឆ្នាំ ទីក្រុង​គីនស្សាសា សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

ចូលចិត្ត​ស្តាប់​តន្ត្រី ចំណាយ​ពេល​ជាមួយ​គ្រួសារ អាន​ព្រះគម្ពីរ និង​សៀវភៅ​ល្អៗ ។