« តើអ្វីដែលធ្វើឲ្យសាសនាចក្ររបស់អ្នកប្លែកពីគេ ? »
ខ្ញុំធ្លាប់ឆ្ងល់ថាខ្ញុំនឹងនិយាយបែបណា ប្រសិនបើមាននរណាម្នាក់សួរ « តើអ្វីដែលធ្វើឲ្យសាសនាចក្ររបស់អ្នកប្លែកពីគេ ? » បន្ទាប់មកកូនប្រុសរបស់យើងបានស្លាប់ដោយមិនបានរំពឹងទុក ដោយបន្សល់ទុកនូវភរិយាដ៏អស្ចារ្យ និងកូនបួននាក់ ។ នៅក្នុងការរងទុក្ខរបស់យើង ការបង្រៀនអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ បាននាំមកនូវការបញ្ជាក់ និងការលួងលោម ។ ច្បាប់ទស្សនាវដ្ដីខែនេះបង្ហាញនូវការបង្រៀនពិសេសៗទាំងបីនោះ ៖
ទីមួយ ការប្រកាសអំពីក្រុមគ្រួសារដ៏បំផុសគំនិតបង្រៀនយើងថា « ផែនការនៃសុភមង្គលដ៏ទេវភាពនេះផ្តល់លទ្ធភាពដល់ទំនាក់ទំនងក្រុមគ្រួសារឲ្យចេះតែបន្តមានរហូតហួសពីសេចក្តីស្លាប់ » ។ ( សូមមើល ទំព័រ ២៦ ) ។
ទីពីរ តាមរយៈសាសនាចក្ររបស់ព្រះអម្ចាស់ យើងមាននូវសិទ្ធិអំណាច និងអំណាចបព្វជិតភាពរបស់ព្រះ—ជាអំណាចដូចគ្នាដែលបង្កើតពិភពលោក និងបង្រួបបង្រួមក្រុមគ្រួសារអស់កល្បជានិច្ច ។ ( សូមមើល ទំព័រ ២ ) ។
ទីបី រាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះអង្គសង្គ្រោះនៅក្នុងសាសនាចក្ររបស់ទ្រង់គឺកំពុងរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ដែលជាបុព្វហេតុនៃសេចក្ដីអំណរ ។ ( សូមមើល ទំព័រ ១៨, ២២ ) ។
នៅពេលអ្នកសិក្សាច្បាប់នេះ ខ្ញុំអធិស្ឋានថាអ្នកនឹងរកឃើញសេចក្ដីពិតទាំងនេះដោយខ្លួនឯង ហើយរកឃើញនូវចម្លើយចំពោះសំណួរ « តើអ្វីដែលធ្វើឲ្យសាសនាចក្ររបស់អ្នកប្លែកពីគេ ? »
មិត្តរបស់ប្អូន
តាម៉ារ៉ា ដបុលយូ រុននៀ
ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានយុវនារីទូទៅ