2025
ជម្លោះ​នៅ​កន្លែង​បោះតង់
ដើម្បី​កម្លាំង​នៃ​យុវជន ខែកញ្ញា ឆ្នាំ២០២៥


ជម្លោះ​នៅ​កន្លែង​បោះតង់

ប្អូនស្រី និង​បង​ប្រុស

តើ​បង​កំពុង​ធ្វើអី្វ​ហ្នឹង ? នោះ​ជា​កន្លែង​ដែល​បង​គិតថា​នឹង​បោះ​តង់ !

ប៉ុន្ដែ​កន្លែង​នេះ​មាន​ដើម​ឈើ​ល្អៗ​សម្រាប់​ចង​អង្រឹង ។

អា៎ ! ឯង​តែង​ធ្វើ​រឿង​ខុសគេ​រហូត !

កូន​ប្រុស និង​ឪពុក​កំពុង​និយាយ​គ្នា

ក្លារ៉ា​ពិតជា​គួរឲ្យ​ធុញ​ណាស់ ។ នាង​មិនដែល​ស្ដាប់​កូន​ទេ !

កូន​ប្រហែល​ជា​មិនយល់​ស្រប​នឹង​ប្អូន ប៉ុន្ដែ​នោះ​មិនមាន​ន័យ​ថា​កូន​មិន​អាច​ធ្វើ​ការ​រួមគ្នា​បាននោះ​ទេ ។

ថ្ម និង​ដែក និង​ភ្នក់ភ្លើង

ថ្ម និង​ដែក​គឺជា​ឧបករណ៍​ដែល​ខុសគ្នា​ខ្លាំង ហើយ​បើ​វានៅ​តែឯង គ្មាន​មួយណា​ដែល​អាច​បង្កើត​ឲ្យ​មាន​ភ្លើង​បាន​ទេ ។ ប៉ុន្ដែ​នៅពេល​ប្រើ​ជាមួយ​គ្នា វា​បង្កើត​ជា​ផ្កា​ភ្លើង ។ យើង​ទទួល​បាន​ពន្លឺ និង​កម្ដៅ ដោយសារ​ថ្ម និង​ដែក​ធ្វើការ​ជា​ដៃគូ​នឹង​គ្នា ។

ឪពុក​និយាយ​ជាមួយ​កូនប្រុស​នៅក្បែរ​ភ្នក់​ភ្លើង

ព្រះ​បាន​បង្កើត​យើង​មក​ឲ្យ​មានភាព​ខុសគ្នា​ដើម្បី​យើង​អាច​សម្រេច​បាន​នូវ​កិច្ចការ​អស្ចារ្យ​រួមគ្នា ។

ប្រហែល​ក្លារ៉ា និង​កូន​អាច​ព្យាយាម​ឲ្យ​ខ្លាំង​ដើម្បី​ចុះសម្រុង​នឹង​គ្នា ។

បងប្រុស និង​ប្អូនស្រី

តើ​ឯងជួយ​ដំឡើង​តង់​បង​នៅ​ត្រង់នោះ​បានទេ ? ធ្វើ​ដូចនេះ​វា​នឹង​មិនបាំង​ទេសភាព​ស្អាតៗ​ពី​អង្រឹង​ទេ !

បាន !