2025
រូបកាយ​របស់​ប្អូន​គឺជា​អំណោយទាន !
ខែឧសភា ឆ្នាំ២០២៥


« រូបកាយ​របស់​ប្អូន​គឺជា​អំណោយទាន ! » ទស្សនាវដ្តី ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ៣៨–៣៩ ។

រូបកាយ​របស់​ប្អូន​គឺជា​អំណោយទាន !

ក្មេង​ប្រុស​វ័យជំទង់​ញញឹម និង​រូប​បបូរ​មាត់​ញញឹម

រូបកាយ​ខាង​សាច់ឈាម​បាន​កើត​មក​មានទំហំ រូបរាង សមត្ថភាព និង​ពណ៌សម្បុរ​ខុសៗគ្នា ។ រូបកាយ​នីមួយៗ​គឺជា​អំណោយ​ទាន​ដ៏អស្ចារ្យ​មកពី​ព្រះ និង​ជាផ្នែក​មួយ​ដ៏សំខាន់​នៃ​ផែនការ​របស់​ទ្រង់ !

រូបកាយ​ទាំងអស់​សម​នឹង​ទទួល​បាន​នូវ​ការគោរព ។ សូម​និយាយ​ដោយ​សន្តាន​ចិត្តល្អ​អំពី​រូបកាយ​របស់​ប្អូន និង​អ្នក​ដទៃ​ទៀត ។ មនុស្ស​អាច​និយាយ​រឿង​មិន​ល្អ​អំពី​ប្អូន ប៉ុន្តែ​ប្អូន​មិនចាំបាច់​ជឿ​ពួកគេ​ទេ ឬ​ចាប់​អារម្មណ៍​នឹង​ពាក្យ​សម្ដី​របស់​ពួកគេ​ឡើយ ។

ដុំដែក ផ្លែប៉ោម និង​នាឡិកា

រូបកាយ​ខាងសាច់​ឈាម​របស់​ប្អូន​គឺ​ជា​គេហដ្ឋាន​សម្រាប់​វិញ្ញាណ​របស់​ប្អូន ។ អ្វី​ដែល​ប្អូន​ដាក់​នៅក្នុង​រូប​កាយ និង​ខួរក្បាល​របស់​ប្អូន​គឺ​សំខាន់​ខ្លាំងណាស់ ! យើង​អាច​ថែទាំ​រូបកាយ​របស់​យើង​ដោយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាពល្អ ហាត់ប្រាណ និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ។

គម្រោង​ដាន​នៃ​រូបកាយ

យើង​អាច​ថែទាំ​វិញ្ញាណ​របស់​យើង​ដោយ​ការ​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ការអធិស្ឋាន និង​ការ​ជ្រើសរើស​ត្រឹមត្រូវ ។

ក្មេងប្រុស​វ័យជំទង់​កាន់​កាំរស្មី​អ៊ិច​នៅលើ​ទ្រូង​របស់​គាត់ ដូច្នេះ​ប្អូន​អាច​មើល​ឃើញ​គ្រោង​ឆ្អឹង​របស់​គាត់

មនុស្ស​ភាគច្រើន​មាន​ឆ្អឹង​ច្រើន​ជាង ២០០ ឆ្អឹង ។ ឆ្អឹង​របស់​ប្អូន​ទ្រទ្រង់ និង​ការពារ​រាងកាយ​របស់​ប្អូន ។ សាច់ដុំ​របស់​ប្អូន​ជួយ​ប្អូន​ផ្លាស់ទី ដើរ និង​រត់ ។

បេះ​ដូង​របស់​មនុស្ស

សន្ទះ​បេះដូង​របស់​ប្អូន​បើក និង​បិទ​ច្រើនជាង ១០០,០០០ ដង​ក្នុង​មួយ​ថ្ងៃ ។ នេះ​ជួយ​បូមឈាម​រត់ឆ្លង​កាត់​រាងកាយ​របស់​ប្អូន​ទាំងមូល ។

ខួរ​ក្បាល​មនុស្ស

ខួរ​ក្បាល​របស់​ប្អូន​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​យល់​ពីអ្វី​គ្រប់យ៉ាង​ដែល​ប្អូន​ឃើញ ឮ និង​មាន​អារម្មណ៍ ។ វាខ្លាំង និង​លឿន​ជាង​កុំព្យូទ័រ ។

វ៉ែនតា​មួយ​គូ

នៅពេល​ប្អូន​ធំ​មាន​អាយុ​ច្រើន រាងកាយ​របស់​ប្អូន​នឹង​ធំឡើង ។ ព្រះវរបិតាសួគ៌​បាន​រចនា​រាងកាយ​របស់​ប្អូន​ដើម្បី​បន្ត​ផ្លាស់​ប្តូរ​ជីវិត​របស់​ប្អូន​ទាំងមូល !

ក្មេងប្រុសជំទង់​ម្នាក់​ញញឹម ហើយ​ដាក់​ដៃ​របស់​គាត់​លើ​ស្មា​របស់​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​មុខ​ក្រញ៉ូវ

អ្វី​ដែល​ប្អូន​បាន​ធ្វើ ជាមួយនឹង រាងកាយ​របស់​ប្អូន​ គឺវា​សំខាន់​ជាង​អ្វី​ដែល​មើល​ឃើញ​ទៅទៀត ។ តើ​ប្អូន​ប្រើប្រាស់​រាងកាយ​ដោយ​សន្តាន​ចិត្តល្អ ជាមួយ​អ្នកដទៃ និង​ខ្លួនឯង​ និង​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ឬទេ ?

សូម​កុំ​ប្រៀបធៀប​រាងកាយ​របស់​ប្អូន​ទៅនឹង​អ្នក​ដទៃ ។ ចូរចាំថា រូបកាយ​របស់​ប្អូន​គឺជា​អំណោយទាន ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ឲ្យ !

ទំព័រ​ទម្រង់ PDF

រចនារូបភាពដោយ ជេហ្វ ហាវី