2025
បង្រៀន​ខ្ញុំ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ
ខែឧសភា ឆ្នាំ២០២៥


« បង្រៀន​ខ្ញុំ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ប្រិយមិត្ដ ខែឧសភា ឆ្នាំ២០២៥ ទំព័រ ៤៦–៤៧ ។

មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ

បង្រៀន​ខ្ញុំ​អំពី ព្រះវិញ្ញាណ​បរិសុទ្ធ

ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​វិញ្ញាណ ។ ដែល​មាន​ន័យថា​ទ្រង់​ពុំ​មាន​ព្រះកាយ​ទេ ។ ទ្រង់​ជួយ​យើង​ឲ្យ​ដឹង​ពីអ្វី​ដែល​ព្រះវរបិតា​សួគ៌​សព្វព្រះទ័យ ចង់​ប្រាប់​យើង ។

ព្រះវិញ្ញាណ​បរិសុទ្ធ អាច​លួងលោម​យើង​នៅពេល​ដែល​យើង​ភ័យខ្លាច ឬ​សោកសៅ ។ ទ្រង់​មាន​បន្ទូល​មកកាន់​យើង​តាម​រយៈ​អារម្មណ៍ និង​គំនិត​យ៉ាង​ស្ងប់ស្ងាត់ ។

ព្រះវិញ្ញាណ​បរិសុទ្ធ ជួយ​យើង​មាន​អារម្មណ៏​រីករាយ ពេល​យើង​ធ្វើ​ការជ្រើសរើស​ល្អៗ ។

ព្រះវិញ្ញាណ​បរិសុទ្ធ ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​ជួយ​យើង​ឲ្យ​ដឹង​ថា​អ្វី​ជា​ការ​ពិត ។

ពេល​ធ្វើ​សកម្មភាព

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ប្អូន និង​បំផុស​គំនិត​ប្អូន​ឲ្យ​ធ្វើការ​ជ្រើសរើស​ល្អៗ ។ សូម​ចង្អុល​ទៅ​ជម្រើស​ល្អៗ​ដែល​កុមារ​ទាំង​នេះ​កំពុង​ធ្វើការ​ជ្រើសរើស ។

ទំព័រ PDF ជាមួយ​នឹង​សកម្មភាព

រចនា​រូបភាព​ដោយ ត្រេស៊ី វកឃឺ