2025
ពាក្យ​ពេចន៍​នៃ​ដំណឹងល្អ​របស់​ខ្ញុំ
ខែឧសភា ឆ្នាំ២០២៥


« ពាក្យ​ពេចន៍​នៃ​ដំណឹងល្អ​របស់​ខ្ញុំ » ប្រិយមិត្ដ ខែឧសភា ឆ្នាំ២០២៥ ទំព័រ ១០ ។

ពាក្យ​ពេចន៍​នៃ​ដំណឹងល្អ​របស់​ខ្ញុំ

សូម​រកមើល​ពាក្យ និង​ឃ្លា​ទាំងនេះ​នៅក្នុង​ទស្សនាវដ្ដី ប្រិយមិត្ដ ច្បាប់​នេះ!

ព្រះបញ្ញត្តិ

បន្ទះ​ថ្ម​ចារិក

ព្រះបញ្ញត្តិ គឺជាអ្វី​ដែល​ព្រះវរបិតាសួគ៌​សុំ​ឲ្យ​យើង​ធ្វើ​ព្រោះ​ទ្រង់​ស្រឡាញ់​យើង ។ ព្រះបញ្ញត្តិ​គឺជា​ការដឹកនាំ​ដែល​ទ្រង់​ប្រទាន​ដល់​យើង​ដើម្បី​យើងអាច​រីករាយ និង​ត្រឡប់​ទៅកាន់​ទ្រង់វិញ​នៅ​ថ្ងៃណា​មួយ ។ យើង​មាន​ពរជ័យ​នៅពេល​យើង​ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

អំណោយទាន​ខាង​វិញ្ញាណ

ក្មេងស្រី​ដាក់​ដៃ​លើ​ដើមទ្រូង​របស់​នាង

តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះវរបិតាសួគ៌​ប្រទាន​ឲ្យ​យើង​ម្នាក់ៗ​នូវ អំណោយទាន​ខាង​វិញ្ញាណ ដើម្បី​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ទៀត ។ មិនមែន​គ្រប់គ្នា​សុទ្ធតែ​មាន​អំណោយទាន​ដូចគ្នា​នោះទេ ប៉ុន្តែ​មនុស្ស​គ្រប់រូប​មាន​អំណោយ​ទាន​ខាង​វិញ្ញាណ​ពី​ព្រះ ។ ប្អូន​អាច​អាន​អំពី​អំណោយទាន​មួយ​ចំនួន​ទាំងនេះ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:១១–២៦ ។

ទីបន្ទាល់

ទីបន្ទាល់ គឺជា​អ្វី​ដែល​ប្អូន​ជឿ ឬ​ដឹងថា​ជាការពិត​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ពួកទ្រង់ ។

ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

សូម​អរព្រះគុណ​ចំពោះ​ដង្វាយធួន និង​ដំណើរ​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាចមាន ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែលមាន​ន័យថា​យើង​នឹង​រស់នៅ​ជារៀង​រហូត​ជាមួយ​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ និង​ក្រុមគ្រួសារ​របស់​យើង ។

Alt text

រូបភាព​ដោយ ម៉ាឌីសិន ប៊េកឺ