« សូមស្វាគមន៍ មិត្ដទាំងឡាយ ! » ទស្សនាវដ្តី ប្រិយមិត្ត ខែឧសភា ឆ្នាំ២០២៥ ទំព័រ ០១ ។
សូមស្វាគមន៍ មិត្តទាំងឡាយ !
ព្យាការីបង្រៀនយើងអំពីរបៀបដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ សូមបើកទំព័រដើម្បីអានអ្វីដែលលោកបានបង្រៀននៅសន្និសីទទូទៅ ។
ព្រះវិញ្ញាណបរិសុទ្ធក៏បានដឹកនាំយើងផងដែរ ។ នៅ ទំព័រ ៨ អានពីរបៀបដែលម៉ារ៍ស៊ីបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធខណៈពេលនាងកំពុងជិះកង់ ។ ព្រះវិញ្ញាណបរិសុទ្ធបានជួយ ណាយយ៉ាមីដូ ធ្វើការជ្រើសរើសបានល្អក្នុងដំណើរកម្សាន្តរបស់សាលារៀន ( ទំព័រ ៤០ ) ។ ប្រសិនបើប្អូនស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ នោះប្អូនអាចទទួលអារម្មណ៍នៃសារដែលលួងលោម ណែនាំ និងបង្រៀនដល់ប្អូន ។
ចូរចងចាំជានិច្ចថាប្អូនមានជំនួយមកពីពួកព្យាការី ព្រះវិញ្ញាណបរិសុទ្ធ និងអ្នកដទៃទៀតដែលស្រឡាញ់ប្អូន !
សេចក្តីស្រឡាញ់
ទស្សនាវដ្តី ប្រិយមិត្ត
សេចក្តីបន្ថែម ចូរប្រាប់យើងអំពីពេលដែលប្អូនបានស្តាប់ព្យាការី ឬធ្វើតាមព្រះវិញ្ញាណបរិសុទ្ធ ។