« សម្រាប់កុមារធំៗ » ប្រិយមិត្ត ខែឧសភា ឆ្នាំ២០២៥ ទំព័រ ៣៤–៣៥ ។
សម្រាប់កុមារធំៗ
ពាក្យពេចន៍មកពីប្អូនៗ
ជាធម្មតា ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិចនៅពេលខ្ញុំចូលគេង ។ នៅពេលដែលខ្ញុំពោលពាក្យអធិស្ឋានរបស់ខ្ញុំ នោះខ្ញុំមានអារម្មណ៍សុខសាន្ត និងគេងលក់កាន់តែលឿន ។
វែន អរ អាយុ៩ឆ្នាំ មកពីរដ្ឋយូថាហ៍ ស.រ.អា
ខ្ញុំបានបាត់សៀវភៅសិក្សារបស់ខ្ញុំ ហើយខ្ញុំបានអធិស្ឋានទូលសូមឲ្យព្រះវរបិតាសួគ៌ជួយខ្ញុំ ។ ខ្ញុំបានរកឃើញវាលាក់នៅពីក្រោមសម្លៀកបំពាក់របស់ខ្ញុំនៅខាងមុខខ្ញុំ ។ វាបានជួយខ្ញុំឲ្យយល់អំពីសារៈសំខាន់នៃការអធិស្ឋាន ។
មីន ភី អាយុ១១ឆ្នាំ មកពីទីក្រុងហាណូយ ប្រទេសវៀតណាម
អ្នកគង្វាលល្អ
រៀនអំពីរបៀបគូរអ្នកគង្វាល និងចៀមរបស់គាត់ ។ តើព្រះយេស៊ូវគ្រីស្ទជួយយើងយ៉ាងដូចម្តេចនៅពេលយើងមានអារម្មណ៍ដូចជាចៀមដែលវង្វេង ?
ឈរនៅក្នុងទីបរិសុទ្ធ
ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យយើង « ឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៣២ ) ។ យើងអាចមានអារម្មណ៍ពីព្រះវិញ្ញាណនៅក្នុងទីបរិសុទ្ធ ។ ចូរដើរតាមផ្លូវរបស់កុមារម្នាក់ៗ ដើម្បីមើលថាតើពួកគេនឹងទៅទីបរិសុទ្ធមួយណា ។
ភ្លើងតូចៗ
យ៉ូសែប ស្ម៊ីធ បានបង្រៀនថា ៖ « អ្វីដែលមកពីព្រះ ជាពន្លឺ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥០:២៤ ) ។ គូសរង្វង់ជុំវិញវត្ថុនៅក្នុងជួរនីមួយៗដែលមិនទាក់ទងនឹងពន្លឺ !
រចនារូបភាពដោយ ខេធី ដុកគ្រីល