« ទំនុកចិត្តនៅចំពោះព្រះ » ប្រិយមិត្ត ខែឧសភា ឆ្នាំ២០២៥ ទំព័រ ០២–០៣ ។
សារលិខិតសន្និសីទមួយមកពីព្យាការី
ទំនុកចិត្ត នៅចំពោះព្រះ
កែសម្រួលមកពី « ទំនុកចិត្តនៅក្នុងទីវត្តមានរបស់ព្រះ » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ទំព័រ ១២៧–១២៩ ។
នៅពេលដែលយើងចុះ និងរក្សាសេចក្តីសញ្ញាទាំងឡាយ នោះយើងអាចមានទំនុកចិត្តមកពីព្រះវិញ្ញាណបរិសុទ្ធ ។ យើងអាចមានទំនុកចិត្តថា ព្រះវរបិតាសួគ៌ព្រះសណ្ដាប់ឮយើង និងស្រឡាញ់យើងច្រើនជាងដែលយើងអាចយល់បានទៅទៀត ។ យើងអាចមានទំនុកចិត្តថាទ្រង់សព្វព្រះទ័យជួយយើងឲ្យឈានទៅដល់សក្តានុពលខ្ពស់បំផុតរបស់យើង ។ សប្បុរសធម៌ និង គុណធម៌ បើកផ្លូវដើម្បីឲ្យមានទំនុកចិត្តនៅចំពោះព្រះ !
សេចក្ដីសប្បុរសដល់មនុស្សទាំងអស់ គឺជាសញ្ញាសម្គាល់នៃអ្នកផ្សះផ្សាគេ ! ចូរយើងអធិស្ឋានដល់ព្រះវរបិតាសួគ៌ដើម្បីបំពេញដួងចិត្ដរបស់យើងដោយសេចក្តីសប្បុរស ។
គុណធម៌ធ្វើឲ្យអ្វីៗទាំងអស់កាន់តែល្អប្រសើរ និងកាន់តែអរសប្បាយ ! ប្រសិនបើអ្នកមានគំនិតអាក្រក់ គំនិតកោងកាច ឬគំនិតសោកសៅ នោះគុណធម៌នឹងបណ្តេញគំនិតទាំងនោះចេញ ។
គំនិត ពាក្យសម្ដី និងសកម្មភាពរបស់យើង ចាំបាច់ត្រូវពោរពេញដោយគុណធម៌ និងសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះយេស៊ូវគ្រីស្ទចំពោះមនុស្សទាំងអស់ ។ ខ្ញុំសូមអញ្ជើញក្មួយៗឲ្យបង្កើននូវទំនុកចិត្តរបស់ក្មួយនៅចំពោះព្រះអម្ចាស់ ។
សិក្សាអំពីការណ៍នេះ
គូរ ឬសរសេរចម្លើយរបស់ប្អូនចំពោះសំណួរទាំងនេះអំពីសារលិខិតរបស់ប្រធាន ណិលសុន ។
-
តើប្អូនអាចបង្ហាញសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសដល់មនុស្សដទៃដោយរបៀបណា ?
-
ប្រសិនបើគំនិតអាក្រក់ គំនិតកោងកាច ឬគំនិតសោកសៅចូលក្នុងគំនិតរបស់ប្អូន តើរឿងល្អៗអ្វីខ្លះដែលប្អូនអាចគិតដល់ ?
តើប្រធាន ណិលសុន បានប្រើបទគម្ពីរមួយណាដើម្បីបង្រៀនអំពីសេចក្តីសប្បុរស និងគុណធម៌ ? ( តម្រុយ ៖ ប្អូនអាចប្រើព្រះគម្ពីររបស់ប្អូនដើម្បីរកមើលចំណុចទាំងនេះបាន ! )
-
ហេព្រើរ ១១:១
-
អេម៉ុស ៣:៧
រចនារូបភាពដោយ ចស ថាលបូត