« ជម្រាបសួរពី ប្រទេសម៉ាឡេស៊ី ! » ទស្សនាវដ្តី ប្រិយមិត្ត ខែឧសភា ឆ្នាំ២០២៥ ទំព័រ ១២–១៣ ។
ជម្រាបសួរពី ប្រទេសម៉ាឡេស៊ី !
រៀនអំពីបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌នៅទូទាំងពិភពលោក ។
ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ។ មានប្រជាជនជាង ៣៣លាននាក់រស់នៅទីនោះ ។ មានជាង ១៣០ភាសាត្រូវបាននិយាយនៅទីនោះ រួមទាំងភាសាម៉ាឡេស៊ី និងអង់គ្លេសផងដែរ ។
រង្វង់មូលចរាចរណ៍ដ៏ធំបំផុតរបស់ពិភពលោក
រង្វង់មូលចរាចរណ៍មួយនៅ ភុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ីមានទទឹង ២,១ ម៉ាយល៍ ( ៣,៤ គីឡូម៉ែត្រ ) ។ វាជារង្វង់មូលចរាចរណ៍ដ៏ធំបំផុតនៅលើពិភពលោក !
ព្រៃទឹកភ្លៀងពីបុរាណ
តាម៉ាន់ នេហ្គារ៉ា គឺជាព្រៃទឹកភ្លៀងចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក ។ វាមានអាយុយ៉ាងហោចណាស់ ១៣០លានឆ្នាំ !
ប៉មពីរ
ប៉ម ប៉េត្រូណាស គឺជាអគារខ្ពស់ៗពីរដែលមានកម្ពស់ ៨៨ជាន់ ។ ពាក់កណ្តាលផ្លូវឡើងគឺជាស្ពានអាកាសដើម្បីដើរឆ្លងកាត់ពីអគារមួយទៅអគារមួយទៀត ។
សត្វតំណាងជាតិ
មានសត្វប្លែកៗជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី ! សត្វទាំងនោះរួមមាន ខ្លាឃ្មុំព្រះអាទិត្យ ស្វាអូរ៉ង់ហ្គូតង់ និង ថេភើរស៍ ជាដើម ( tapirs ) ។
រូងភ្នំយក្ស
រូងភ្នំ សារ៉ាវ៉ាក់ ឆេមប៊ឺរ ( Sarawak Chamber ) នៅក្នុងប្រទេសម៉ាឡេស៊ីមានទំហំធំណាស់ដែលអ្នកអាចផ្ទុកយន្តហោះចម្បាំងចាំបូ ដល់ទៅចំនួនប្រាំបីគ្រឿងជាប់ៗគ្នា ! រូងភ្នំនេះមានប្រវែងប្រហែល ២,៣០០ ហ្វីត ( ៧០០ ម៉ែត្រ ) និងមានទទឹង ៩៨០ ហ្វីត ( ៣០០ ម៉ែត្រ ) ។
រចនារូបភាពដោយ ចស ថាលបូត