« សកម្មភាព ចូរមកតាមខ្ញុំ » ប្រិយមិត្ត ខែឧសភា ឆ្នាំ២០២៥ ទំព័រ ២២–២៣ ។
សកម្មភាព ចូរមកតាមខ្ញុំ
សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ឬការសិក្សាព្រះគម្ពីរ—ឬគ្រាន់តែសម្រាប់ភាពរីករាយ !
ថ្ងៃទី២៨ ខែមេសា–ថ្ងៃទី៤ ខែឧសភា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤១–៤៤
ភ្លើងពណ៌ក្រហម ភ្លើងពណ៌បៃតង
ព្រះគម្ពីរបង្រៀនអំពីសារៈសំខាន់ក្នុងការធ្វើតាមបទបញ្ញត្តិរបស់ព្រះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២ ) ។ សូមឲ្យមនុស្សម្នាក់ធ្វើជាអ្នកដឹកនាំ ហើយឈរនៅពីមុខក្រុម ។ នៅពេលដែលពួកគេនិយាយថា « ភ្លើងពណ៌បៃតង » មនុស្សគ្រប់គ្នាអាចរំកិលទៅមុខ ។ នៅពេលដែលពួកគេនិយាយថា « ភ្លើងពណ៌ក្រហម » មនុស្សគ្រប់គ្នាត្រូវឈប់ !
ថ្ងៃទី៥–១១ ខែឧសភា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥
ត្រែរបស់ទេវតា
ទេវតាមួយអង្គនឹងផ្លុំត្រែងនៅពេលដែលព្រះយេស៊ូវគ្រីស្ទយាងមកម្តងទៀត ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៤៥ ) ។ ធ្វើត្រែក្រដាសរបស់អ្នកផ្ទាល់ ! រមូលក្រដាសរាងសាជី ហើយបិទវាឲ្យជិត ។ អ្នកក៏អាចបន្ថែមកន្លែងនៅលើត្រែរបស់អ្នក ឬគូសរង្វង់ធ្វើជាប៊ូតុង ។ បន្ទាប់មកហាត់និយាយចូលទៅក្នុងត្រែងរបស់អ្នក ហើយនិយាយពីមូលហេតុដែលអ្នកស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ។
ថ្ងៃទី១២–១៨ ខែ ឧសភា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦–៤៨
កែវសប្បុរស
ព្រះប្រទានអំណោយទានខាងវិញ្ញាណដល់មនុស្សគ្រប់រូប ។ នោះមានន័យថា ទ្រង់ប្រទានពរដល់យើងជាមួយនឹងទេពកោសល្យតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:១១–៣៣ ) ។ សូមរកកែវ ឬពែងដែលទទេ ។ នៅលើសន្លឹកក្រដាស សូមសរសេរពាក្យទេពកោសល្យ ឬអំណោយទានផ្សេងៗគ្នាដែលនរណាម្នាក់អាចមាន ។ ដាក់វេនគ្នាជ្រើសរើសពីក្នុងកែវ និងដាក់ឈ្មោះនរណាម្នាក់ដែលប្អូនស្គាល់ ដែលមានអំណោយទាននោះ !
ថ្ងៃទី១៩–២៥ ខែឧសភា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩–៥០
ធ្វើតាមផ្លូវនោះ
ជារឿយៗ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានគេហៅថា សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:៩, ១២–១៤ ) ។ ប្រធាន ណិលសុន បានហៅផ្លូវនេះថា ជាផ្លូវនៃសេចក្ដីសញ្ញាផងដែរ ។ នៅលើសន្លឹកក្រដាសជាច្រើន ចូរសរសេរពីរបៀបដែលយើងអាចធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ ចូរធ្វើផ្លូវពីក្រដាស ហើយដាក់វេនគ្នាដើរពីលើវា ។
រូបថតដោយ គ្រីស្ទីណា ស្ម៊ីធ