« ការធ្វើតាមព្រះយេស៊ូវនៅប្រទេសម៉ាឡេស៊ី » ទស្សនាវដ្តី ប្រិយមិត្ត ខែឧសភា ឆ្នាំ២០២៥ ទំព័រ ១៤–១៥ ។
ការធ្វើតាមព្រះយេស៊ូវនៅប្រទេសម៉ាឡេស៊ី
ជួបជាមួយ លូក
លូកធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយការអធិស្ឋាន និងលួងលោមអ្នកដទៃ ។ គាត់ចូលចិត្តអធិស្ឋានជាមួយគ្រួសាររបស់គាត់ ។ មានគ្រាមួយ គាត់មានការលំបាកជាមួយការប្រឡងសរសេរតាមអានភាសាចិនរបស់គាត់ ។ នៅពេលដែលគាត់បានហាត់រៀន និងបានអធិស្ឋានទូលសូមជំនួយ គាត់អាចបញ្ចប់ការប្រឡងនោះបាន ។
គាត់ក៏ចូលចិត្តទៅអង្គការបឋមសិក្សាផងដែរ និងរៀនអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀន ។ គាត់និយាយថា « ការធ្វើតាមព្រះយេស៊ូវធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ » ។ គាត់ចូលចិត្តបម្រើម្តាយរបស់គាត់ដោយការជួយធ្វើកិច្ចការផ្ទះ និងជួយមើលប្អូនប្រុសរបស់គាត់នៅពេលពួកគេលេងនៅខាងក្រៅផ្ទះ ។ គាត់និយាយថា « នៅពេលខ្ញុំជួយអ្នកដទៃ ខ្ញុំមានអារម្មណ៍កក់ក្តៅនៅក្នុងដួងចិត្តរបស់ខ្ញុំ » ។
អំពីលូក
អាយុ ៖ ៧ឆ្នាំ
មកពី ៖ ទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី
ភាសា ៖ អង់គ្លេស ចិន និងម៉ាឡេស៊ី
គោលដៅ ៖ ១ ) ទទួលបានការអប់រំ ។ ២ ) នៅជាមួយគ្រួសាររបស់គាត់ជារៀងរហូត ។
ចំណង់ចំណូលចិត្ត ៖ បង្រៀន និងជួយអ្នកដទៃ ជិះស្គូតធឺ និងអានសៀវភៅ
គ្រួសារ ៖ ម៉ាក់ ប៉ា ប្អូនប្រុសម្នាក់ និងប្អូនស្រីម្នាក់ ។
ចំណូលចិត្តរបស់គាត់
ដំណើររឿងក្នុងព្រះគម្ពីរ ៖ នៅពេលដែលព្រះយេស៊ូវបានប្រសូត្រនៅក្នុងក្រោលសត្វ ( សូមមើល លូកា ២:៧ )
ផ្លែឈើ និងបន្លែ ៖ ក្រូចចិន និងការ៉ុត
អាហារ៖ Nasi lemak (បាយខ្ទិះដូង )
ថ្ងៃឈប់សម្រាក ៖ បុណ្យគ្រីស្ទម៉ាស់
ពណ៌ ៖ ក្រហម
ចម្រៀងកុមារ៖ « The Nativity Song » ( សៀវភៅចម្រៀងកុមារ ទំព័រ ៣២ ) ។