លីអាហូណា
សៀវភៅ « ចូរ​មក​តាម​ខ្ញុំ » ជា​មិត្តភក្តិ​របស់​បងប្អូន
លីអាហូណា ខែមករា ឆ្នាំ២០២


សៀវភៅ « ចូរ​មក​តាម​ខ្ញុំ ជា​មិត្តភក្តិ​របស់​បងប្អូន » លីអាហូណា ខែមករា ឆ្នាំ២០២៦ ។

សៀវភៅ ចូរ​មក​តាម​ខ្ញុំ ជា​មិត្តភក្តិ​របស់​បងប្អូន

ធនធាន​សម្រាប់​ឆ្នាំ​នេះ​បន្ថែម​នូវ​ស្នាដៃ​សិល្បៈ​ថ្មី និង​ការយល់ដឹង​ដែល​ជំរុញ​ឲ្យ​មាន​ការគិត​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​របស់អ្នក ។

រូបភាព​​បុរស​ម្នាក់​ដែល​ត្រូវបាន​លើក​ឡើង​ដោយ​ខ្សែពួរ

I Will Surely Deliver Thee [ យើង​នឹង​ជួយ​សង្គ្រោះ​ឯង​​ពិត​មែន ] ដោយ​អ៊ីវ៉ា ធីម៉ូធី មិន​អាច​ចម្លង​បានទេ

វា​ល្អ​យ៉ាងណា​ប្រសិន​បើ​ពេល​បងប្អូន​កំពុង​អាន​ខគម្ពីរ​ បងប្អូន​មាន​មិត្តភក្ដិ​ម្នាក់​ដែល​តែងតែ​អង្គុយ​ក្បែរ​បងប្អូន ចាំ​សាទរ​បងប្អូន​ជានិច្ច​នោះ ? ប្រហែល​ជា​មាន​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​បទគម្ពីរ ហើយ​រំភើប​ចិត្ត​ដែល​បងប្អូន​កំពុង​អាន​បទគម្ពីរទាំង​នោះ​ ដែល​នាង​មិន​អាច​ទប់​ចិត្ត​បាន ។ ពេលខ្លះ​មិត្តភក្តិ​របស់​បងប្អូន​និយាយ​​ដូច​នេះ​ថា « ខ​គម្ពីរ​នេះ​ពិត​ជា​មាន​អត្ថន័យ​ណាស់​មែនទេ ? » « តើ​បងប្អូន​គិត​អ្វី​ខ្លះ​អំពី​ខគម្ពីរ​ទាំងនេះ ? » « ឱ! ខគម្ពីរ​ទាំង​នោះ​ដូចជា​ជីវិត​របស់​យើង​អ៊ីចឹង តើ​ឯង​គិត​ដូចគ្នា​ដែរទេ ? » ប្រសិនបើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ជាប់គាំង ឬ​ច្របូកច្របល់​ដោយព្រោះ​ពិបាក​យល់វគ្គបទគម្ពីរ​​ណា​មួយ មិត្ត​របស់​បងប្អូន​អាច​នឹង​និយាយ​អ្វី​បែបនេះ « នេះ​គឺជា​វិធី​មួយ​ក្នុង​ការមើល​វា ។ តើ​វា​ជួយ​ទេ ? »—តែ​នាង​នឹងត្រូវ​ប្រុងប្រយ័ត្ន​មិន​ត្រូវ​ប្រាប់​ឲ្យ​ដឹង​មុន​ឡើយ។ ទោះជា​យ៉ាងណា ក៏​នាង​នៅ​តែជា​មិត្តភក្តិ​ម្នាក់​ដែរ ។

សៀវភៅ ចូរ​មកតាមខ្ញុំ ​ដូចជា​មិត្តភក្តិ​បែប​នោះ​ដែរ ។ គោលបំណង​របស់វា គឺ​ដើម្បី​ជួយ​បងប្អូន​ឲ្យ​មាន​បទពិសោធន៍​ដ៏អស្ចារ្យ​ក្នុង​ការអាន​បទគម្ពីរ ។ វា​អាច​ចង្អុល​បង្ហាញ​បងប្អូន​ទៅកាន់​វគ្គបទគម្ពីរ​ដែល​នឹង​ជួយ​កសាង​សេចក្តី​ជំនឿ​របស់​បងប្អូន​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ—ហើយ​ក្រោយ​មក​វា​អាច​ជួយ​បងប្អូន​ឲ្យ​ភ្ជាប់​វគ្គបទគម្ពីរ​ទាំងនោះ​ទៅនឹង​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​ជីវិត​របស់​បងប្អូន ។ វា​អាច​ជួយ​ពេល​បងប្អូន​មាន​សំណួរ ប៉ុន្តែ​ជាញឹកញាប់​ជាងនេះ​ទៅទៀត ចូរ​មក​តាម​ខ្ញុំ នឹង សួរ សំណួរ​ដល់​បងប្អូន​ជាជាង​ឆ្លើយ​វា—ពីព្រោះ​មិត្តភក្តិ​ល្អ​ពិត​នឹង​មិន​អាច​ប្លន់​បងប្អូន​ពី​ការ​រីករាយ​ក្នុង​ការរក​ឃើញ​សេចក្ដី​ពិត​ខាង​វិញ្ញាណ​សម្រាប់​ខ្លួន​របស់​បងប្អូន​ឡើយ ។

សៀវភៅ ចូរ​មក​តាម​ខ្ញុំ អាច​ធ្វើ​រឿង​ដែល​ល្អៗ​ទាំងអស់​នេះ​បាន​គ្រប់ពេល​ដែល​បងប្អូន​អាន​បទគម្ពីរ ។ មែនហើយ សូម្បីតែ​ពេល​ដែល​បងប្អូន​កំពុង​អាន​ព្រះគម្ពីរ​សញ្ញាចាស់​នៅក្នុង​ឆ្នាំ​នេះ​ក៏ដោយ ។

បន្ថែមពី​លើ​សំណួរ​ដែល​ជំរុញ​ឲ្យ​មាន​សំណួរ និង​គំនិត​សកម្មភាព​នានា នោះ​បងប្អូន​នឹង​រកឃើញ​លក្ខណៈ​ពិសេស​មាន​ប្រយោជន៍​ផ្សេងទៀត​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ផងដែរ ។ នេះ​គឺ​ជា​ចំណុច​មួយ​ចំនួន ៖

ទិដ្ឋភាព​ទូទៅ​នៃ​ព្រះគម្ពីរ​សញ្ញាចាស់

នៅ​ជិត​ដើមឆ្នាំ​២០២៦ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ នោះ​បងប្អូន​នឹង​រកឃើញ​ទិដ្ឋភាព​ជា​រូបភាព​ទូទៅ​មួយ​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ។ វា​ប្រៀប​ដូចជា​ការកំណត់​ពេលវេលា​មួយ​ដែល​រួមបញ្ចូល​ឈ្មោះ​ព្យាការី ស្តេច និង​តួអង្គ​សំខាន់ៗ​ផ្សេងទៀត ។ ការណ៍​នេះ​មាន​ប្រយោជន៍​ដោយសារ​តែ​គម្ពីរ​នានា​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​មិនមែន​ទៅតាម​លំដាប់លំដោយ​កាល​វេលា​នោះទេ ។ ឧទាហរណ៍ ទិដ្ឋភាព​ទូទៅ​អាច​បង្ហាញ​អ្នក​ពី​កន្លែង​នៃ​ការសរសេរ​របស់​ព្យាការី ដូចជា​ព្យាការី​អេសាយ និង​យេរេមា ត្រូវ​ទៅនឹង​ប្រវត្តិសាស្រ្ត​នៃ​នគរ​យូដា ។ បងប្អូន​អាច​មើល​ឃើញ​កន្លែង​ដែល​ដំណើររឿង​របស់​ដានីយ៉ែល និង​នាងអេសធើរត្រូវ​ទៅនឹង​រូបភាព​នៃ​ព្រះគម្ពីរ​សញ្ញាចាស់​ជារួម ។ ប្រសិនបើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​វង្វេង​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ សូម​បែរទៅ « ទិដ្ឋភាព​ទូទៅ » ដើម្បី​ទទួល​បាន​ការណែនាំ ។

ស្នាដៃ​សិល្បៈ​ថ្មី

រូប​គំនូរ​ថ្មី​ចំនួន​១២ ត្រូវបាន​ដាក់​ជូន​សម្រាប់​ឆ្នាំនេះ​ក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ ចំណុច​សំខាន់ៗ​មួយ​ចំនួន រួម​មាន ៖

  • Enoch Sees the Meridian of Time [ ហេណុក​មើល​ឃើញ​ពេលវេលា​ដ៏ខ្ពង់ខ្ពស់​បំផុត ] ដោយ ជេនីហ្វឺ ផាជិត ដែលជា​តំណាង​និមិត្ត​រូប​ការ​និមិត្ត​របស់​ហេណុក​អំពី​ការបូជា​ដ៏ធួន​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល ម៉ូសេ ៧ ) ។

  • Stand as a Witness [ ឈរ​ជា​សាក្សី ] ដោយ ហ្វាន់ណី ភូវី វីនឌើរ ដោយ​បង្ហាញពី « អ្នកបម្រើ​តូច » ដែល​ទីបន្ទាល់​ដ៏សាមញ្ញ​របស់​នាង​នាំ​ឲ្យ​មាន​អព្ភូតហេតុ​ដ៏អស្ចារ្យ ( សូមមើល ពង្សាវតាក្សត្រ ទី២ ៥ ) ។

  • I Have a Great Work to Do [ ខ្ញុំ​មាន​កិច្ចការ​ដ៏ធំ​មួយ​ដែល​ត្រូវធ្វើ ] ដោយ ថៃសុន ស្នូ ពណ៌នា​អំពី​ការតាំងចិត្ត​របស់​នេហេមា​ក្នុង​ការកសាង​ជញ្ជាំង​របស់​ទីក្រុង​យេរូសាឡិម​ឡើងវិញ បើទោះបីជា​មាន​ការប្រឆាំង​ពី​សត្រូវ​របស់​គាត់​ក៏ដោយ ( សូមមើល នេហេមា ៤ ) ។

  • I Will Definitely Deliver Thee [ យើង​នឹង​ជួយ​សង្គ្រោះ​ឯង​ជាពិត ] ដោយ អ៊ីវ៉ា ធីម៉ូធី ពណ៌នា​អំពី​យេរេមា​ត្រូវបាន​ដោះលែង​ចេញពី​ការឃុំ​នៅ​ក្នុង​អណ្តូង ដោយ អេបេឌ-មេលេក សាសន៍​អេធីយ៉ូពី ( សូមមើល យេរេមា ៣៨–៣៩ ) ។

គំនិត​ដែល​ត្រូវ​ចងចាំ

ជាញឹកញាប់ លំដាប់​នៃ​មគ្គុទ្ទេសក៍​សិក្សា​ប្រចាំ​សប្តាហ៍​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ផ្អាក​សម្រាប់ « គំនិត​ដែល​ត្រូវ​ចងចាំ » ។ ទាំងនេះ​គឺជា​ការសរសេរ​អត្ថបទ​តូចៗ​អំពី​ប្រធានបទ​ដូចជា សេចក្តីសញ្ញា ការពលិកម្ម ការប្រមូលផ្តុំ​នៃ​អ៊ីស្រាអែល និង​កំណាព្យ​ព្រះគម្ពីរ​សញ្ញាចាស់ ។ « គំនិត​ដែល​ត្រូវ​ចងចាំ » ផ្តល់​នូវ​បរិបទ​ប្រវត្តិសាស្រ្ត ទស្សន​វិស័យ​នៃ​ថ្ងៃចុងក្រោយ និង​ការយល់ដឹង​សាមញ្ញៗ​ដែល​អាច​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​ក្នុង​ការមាន​បទពិសោធន៍​នៃ​ការស្ថាបនា​សេចក្តី​ជំនឿ​នៅពេល​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ ។

ដូច​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ សៀវភៅ ចូរ​មក​តាម​ខ្ញុំ មិនមែន​ជា​គោលដៅ​នៃ​ការសិក្សា​របស់អ្នក​ទេ ។ វា​គ្រាន់តែ​ជាដៃគូ​ដ៏មាន​ប្រយោជន៍​មួយ នៅពេល​អ្នក​សិក្សា​ព្រះបន្ទូល​នៃព្រះ​នៅក្នុង​ព្រះគម្ពីរ​ប៉ុណ្ណោះ ។ នោះ​ហើយ​ជាអ្វី​ដែល​មិត្តភក្តិ​គឺ​សម្រាប់​ការណ៍​នោះ ។