2025
ប្រធាន ធីម៉ូស៊ី អេល ហ្វានេ
ខែឧសភា ឆ្នាំ២០២៥


« ប្រធាន ធីម៉ូស៊ី អេល. ហ្វានេ » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។

ប្រធាន ធីម៉ូស៊ី អេល. ហ្វានេ

ប្រធាន​យុវជន​ទូទៅ

នៅពេល​ប្រធាន ធីម៉ូស៊ី អេល ហ្វានេ មាន​អាយុ ១៤​ឆ្នាំ មិត្ដ​ម្នាក់​ដែល​មាន​ជំនឿ​ផ្សេង​ចាប់ផ្ដើម​សួរ​ដេញដោល​អំពី​ជំនឿ​សាសនា​របស់​លោក ។ ជាលើក​ដំបូង​ក្នុង​វ័យកុមារ​របស់​លោក ធីម៉ូស៊ី បាន​ថ្លែងទីបន្ទាល់​ថា យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​នៃ​ព្រះ ហើយ​ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​ពិត ។

« ព្រះវិញ្ញាណ​បរិសុទ្ធ​បានមាន​ពេញ​បន្ទប់ ។ លោក​បានចាំ​ថា « វា​ជា​ការណ៍​ជាក់ច្បាស់​ណាស់​ដែល​ព្រះវិញ្ញា​គង់នៅ​ទីនោះ » ។ « យើង​មាន​អារម្មណ៍​ដឹង ហើយ​យើង​បានផ្លាស់ប្រែ » ។

ប្រធាន ហ្វានេ បាន​មាន​ប្រសាសន៍​ថា លោក​ចង់ឲ្យ​យុវវ័យ​ក្នុង​សាសនាចក្រ​ដឹង​ថា ពួកគេ​គឺ​ជា​គ្រួសារ​របស់​ព្រះ ។

លោក​បាន​មាន​ប្រសាសន៍ « ពួកគេ​ជា​បុត្រា​បុត្រី​នៃ​ព្រះ ហើយ​ជា​បុត្រ​នៃ​សេចក្ដី​សញ្ញា » ។ « ហើយ​ពួកគេ​អាច​ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ប្រសិនបើ​ពួកគេ​ទទួលយក​ទ្រង់—ទទួល​យក​អំណោយទាន​ដែល​ជា​របស់​ពួកគេ​ដោយសារ​ដង្វាយធួន​របស់​ទ្រង់ ។

ធីម៉ូស៊ី ឡូវែល ហ្វានេ បានកើត​នៅ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៦៩ នៅ​បាលទីម័រ ម៉ារីលែន ជា​កូន​របស់ ហ្គារី ហ្វានេ និង ម៉ារី អែលល្លែន ហ្វានេ ។ នៅពេល​លោក​នៅក្មេង គ្រួសារ​របស់​លោក​បាន​ប្ដូរទីលំនៅ​ទៅ​យូថាហ៍ ជាកន្លែង​ដែល​លោក​ធំធាត់​ឡើង ។ លោក​ជា​កូនច្បង​ក្នុង​ចំណោម​បងប្អូន​ប្រាំពីរ​នាក់ ។

ប្រធាន ហ្វានេ បានបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​នៅ​បេសកកម្ម ព័រតូ អាលេហ្គ្រែ ប្រេស៊ីល ។ លោក​បាន​សិក្សា​ជំនាញ​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ហើយ​ក្រោយមក​បាន​បង្កើត​ក្រុមហ៊ុន​ជាច្រើន រួមមាន MedSource Direct, Aspire និង​អង្គការ​សប្បុរសធម៌​មិនរក​ប្រាក់កម្រៃ World Joy ។

លោក​បាន​រៀប​អាពាហ៍​ពិពាហ៍​នឹង លីនសេ អាន ហ្វានេ នៅ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៩២ ។ ពួកលោក​មាន​កូន​ប្រាំ​នាក់ និង​ចៅ​ប្រាំមួយ​នាក់ ហើយ​ពួកគេ​រស់នៅ​បោនទីហ្វុល យូថាហ៍ ។

ប្រធាន និង​ស៊ីស្ទើរ ហ្វានេ បានបម្រើ​ជា​ថ្នាក់ដឹកនាំ​បេសកកម្ម​នៅ​បេសកកម្ម​សៅ​ប៉ូឡូ ខាងត្បូង ប្រេស៊ីល ពីឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៧ ។ ការហៅ​ដំបូង​របស់​ប្រធាន ហ្វានេ រួមមាន ពួកចិតសិប​នាក់​ប្រចាំ​តំបន់ នៅ​តំបន់​យូថាហ៍ ប្រធាន​ស្ដេក ទីប្រឹក្សា​ជាន់ខ្ពស់ ប៊ីស្សព និង​ប៊ីស្សព​សម្រាប់​មជ្ឈិមវ័យ​នៅលីវ ។