2025
អែលឌើរ ចន ឌី អេម៉ុស
ខែឧសភា ឆ្នាំ២០២៥


« អែលឌើរ ចន ឌី អេម៉ុស » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។

ការហៅ​ថ្មីៗ

អែលឌើរ ចន ឌី អេម៉ុស

ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

នៅឆ្នាំ២០២០ អែលឌើរ ចន ឌី អេម៉ុស បានទទួល​នូវ​ការហៅ​ដើម្បី​ក្លាយជា​ប្រធាន​បេសកកម្ម នៅ​បេសកកម្ម បាតុន រ៉ូហ្គ លូអ៊ីស៊ីអាណា ដែល​ជា​ការហៅ​ដែល​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​លោក ។ រឿង​ជាច្រើន​នៅក្នុង​ជីវិត​របស់​លោក​តម្រូវឲ្យ​មាន​ការផ្លាស់ប្ដូរ​ដោយសារ​ការហៅ​នោះ ប៉ុន្ដែ​អែលឌើរ និង​ស៊ីស្ទើរ អេម៉ុស បានទទួលយក​ការចាត់តាំង​នោះ​ដោយ​សេចក្ដីជំនឿ ។

អែលឌើរ អេម៉ុស បាន​មានប្រសាសន៍​ថា « យើង​បាន​ធ្វើការ​សម្រេចចិត្ដ និង​ការតាំងចិត្ដ​ជា​យូរណាស់​មកហើយ » ។ « នៅពេល​ដែល​ព្រះអម្ចាស់​ហៅ​យើង យើង​គ្រាន់តែ​ឆ្លើយតប » ។

ចន ឌី.អេមុស បានកើត​នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៦១ នៅ ឡាហ្វៃអ៊ែត លូអ៊ីស៊ីអាណា ជាកូន​ប្រុស​របស់ ចន អិន. អេមុស ស៊ីញ័រ និង ដូរូធី វិកធើរៀន អេម៉ុស ។ លោក​បាន​ជួប​នឹង​អនាគត​ភរិយា​របស់​លោក មីឈែល អ៊ីវីត​រ៉ាយ នៅ​ថ្នាក់​ដែល​លោក​រៀន​ជាមួយគ្នា​នៅ​សាកលវិទ្យាល័យ ពួកលោក​រៀន​ជំនាញ​វិស្វកម្ម​អេឡិចត្រូនិច​ជាមួយ​គ្នា ។

មីឈែល ដែល​កាលនោះ​ជា​សមាជិក​សាសនាចក្រ​រួច​ទៅហើយ បាន​អញ្ជើញ​ចន ឲ្យ​មក​ចូលរួម​ការរាំរែក​នៅ​ព្រះវិហារ នៅឯ​ការណាត់​ជួប​លើក​ដំបូង​របស់​ពួកលោក ។ បន្ទាប់ពីនោះមក លោក​បានចាប់ផ្ដើម​រៀន​បន្ថែម​អំពី​សាសនាចក្រ និង​តួនាទី​ដ៏​សំខាន់​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ដំណឹងល្អ​ដែល​បានស្ដារ​ឡើងវិញ ។

លោក​បានមាន​ប្រសាសន៍​ថា « គ្រប់​អ្វី​ទាំងអស់​គឺ​អំពី​ព្រះយេស៊ូវគ្រីស្ទ » ។ « ទ្រង់​គឺជា​ចំណុច​ស្នូល​នៃ​អ្វីៗ​ទាំងអស់ » ។

អែលឌើរ អេម៉ុសស និង មីឈែល បាន​រៀប​អាពាហ៍​ពិពាហ៍​នៅ​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៩០ នៅព្រះវិហារ​បរិសុទ្ធ អាត្លង់តា ចចចារ ។ ពួក​លោក​មាន​កូន​បី​នាក់ និង ចៅ​ប្រាំមួយ​នាក់ ។

អែលឌើរ អេម៉ុស បាន​បញ្ចប់​ការសិក្សា​ផ្នែក​វិស្វកម្ម​អគ្គិសនី និង​នុយក្លេអ៊ែ ។ នៅក្នុង​អាជីព​របស់​លោក លោក​បានបម្រើការ​នៅក្នុង​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក បម្រើការងារ​នៅក្រុមហ៊ុន Siemens Energy Inc និង​បាន​បង្រៀន​នៅ​សាកលវិទ្យាល័យ សិនត្រល ហ្វ្ល័រីដា ។

ការហៅ​ក្នុង​សាសនាចក្រ​របស់​លោក​ពីមុន​រួមមាន ពួកចិត​សិបនាក់​ប្រចាំ​តំបន់ ( តំបន់​អាមរិក​ខាងកើត ) ប្រធាន​បេសកកម្ម ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ស្ដេក ប៊ីស្សព ទីប្រក្សា​ក្នុង​គណៈប៊ីស្សព ប្រធាន​សាលា​ថ្ងៃអាទិត្យ​ប្រចាំ​វួដ លេខា​វួដ អ្នកដឹកនាំ​ក្រុម​សង្ឃជាន់ខ្ពស់ និង​អ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋាន ។