2025
អែលឌើរ ម៉ៃឃល ហ្សាស្លា
ខែឧសភា ឆ្នាំ២០២៥


« អែលឌើរ ម៉ៃឃល ហ្សាស្លា » លីអាហូណាខែឧសភា ឆ្នាំ២០២៥ ។

អែលឌើរ ម៉ៃឃល ហ្សាស្លា

ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

អែលឌើ ម៉ៃឃល ហ្សាស្លា ចងចាំ​ពី​ការតស៊ូ​ពុះពារ​នៅ​ឆ្នាំ២០១៧ បាន​យ៉ាងច្បាស់ ។ នៅ​ថ្ងៃអង្គា ក្នុង​ខែមករា លោក​បាន​បាត់បង់​ការងារ​របស់​លោក​នៅក្នុង​ក្រុមហ៊ុន​ច្បាប់​អន្ដរជាតិ​មួយ នៅពេល​ដែល​ក្រុមហ៊ុន​នោះ​ប្រកាស​ក្ស័យធន ។ នៅថ្ងៃ​បន្ទាប់ ផ្ទះ​របស់​លោក​បាន​ជន់លិច​ទឹក នៅពេល​ដែល​ប្រព័ន្ធទឹក​បាន​ខូចខាត ។ ចោរ​បាន​គាស់​ផ្ទះ​របស់​លោក​នៅថ្ងៃ​ទីបី ដោយ​ព្យាយាម​លួចយក​របស់​ទ្រព្យ​មាន​តម្លៃ​របស់​គ្រួសារ​លោក ។ ក្នុង​រយៈពេល​តែ​ពីរបី​ថ្ងៃ​ប៉ុណ្ណោះ ជីវិត​របស់​លោក​បាន​ក្រឡាប់ចាក់ ។

លោក​បាន​មាន​ប្រសាសន៍​ថា « នៅ​ថ្ងៃ​អាទិត្យ​នោះ ខ្ញុំ​បាន​ញញឹម​ដូចរាល់​ដង កាល​ខ្ញុំ​អង្គុយ​នៅលើ​វេទិកា​ក្នុងនាម​ជា​ប្រធាន​ស្ដេក » ។ « ពុំ​មាន​នរណា​ម្នាក់​ដឹង​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះទេ ។ ប៉ុន្ដែ​នៅក្នុង​ចិត្ដ ខ្ញុំ​មាន​ទុក្ខសោក​យ៉ាងខ្លាំង ។ ខ្ញុំ​បាន​ស្ថិត​នៅ​ក្នុង​កន្លែង​ដ៏​ងងឹត​បំផុត » ។

បន្ទាប់​ពី​ការប្រជុំ បុរស​ដ៏​ទន់ភ្លន់ និង​ស្ងប់ស្ងាត់​ម្នាក់​នៅក្នុង​វួដ បានសួរ​លោក​ថា​មាន​រឿងអ្វី​កើតឡើង ។ អែលឌើរ ហ្សាស្លា បាន​មានប្រសាសន៍​ថា « គាត់​គ្រាន់តែ​ស្ដាប់ ហើយ​បន្ទាប់មក​ឱប​ខ្ញុំ » ។ « ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា​ព្រះអម្ចាស់​បាន​ឱបក្រសោប​ខ្ញុំ ថា​ទ្រង់​ជ្រាបដឹង​ពី​កាលៈទេសៈ​ដ៏​អកុសល​របស់​ខ្ញុំ ហើយ​ថា​គ្រប់យ៉ាង​នឹង​បាន​ល្អ​ប្រសើរ » ។

ម៉ៃឃល ហ្សាស្លា ជា​កូនប្រុស​របស់ អ័រមិន ឡុតវិហ្គ និង អ័មត្រត ហាន់ណា បានកើត​នៅ នូម៉ុនស្ទើរ អាល្លឺម៉ង នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៧២ ។ លោក​បាន​ធំឡើង​នៅ ស្លេសស្វិក ហូលស្ដាញ ហើយ​ក្រោយមក​បាន​បម្រើ​នៅ​បេសកកម្ម យូថាហ៍ អូហ្គឌិន ។ ភរិយា​របស់​លោក​គឺ ម៉ាហ្គ្រែត អាន រ៉ោបាន​បម្រើ​នៅ​បេសកកម្ម វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។ ពួកលោក​បាន​រៀប​អាពាហ៍​ពិពាហ៍​នៅ​ព្រះវិហារ​បរិសុទ្ធ ហ្វ្រែងហ្វឺត អាល្លឺម៉ង់ នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៩៧ ។ នៅពេល​លោក​បាន​ទទួល​ការហៅ​របស់​លោក ពួកលោក​បានរស់នៅ​ជាមួយ​កូនៗ​ប្រាំនាក់​របស់​ពួកលោក​នៅ ហ្គ្រីសហេម អាល្លឺម៉ង់ ជា​កន្លែង​ដោយ​ពួកលោក​រីករាយ​នឹង​ការដើរព្រៃ និង​វិស្សមកាល​នៅលើ​កោះ​ក្នុងប្រទេស​ដាណឺម៉ាក ។

អែលឌើរ ហ្សាស្លា បានទទួល​បរិញ្ញាបត្រ​ផ្នែកច្បាប់​ពី​សាកលវិទ្យាល័យ​ម៉ៃនស៍ ក្នុងឆ្នាំ២០០០ ។ លោក​បាន​បញ្ចប់​អាជីព​ផ្នែក​ច្បាប់​របស់​លោក​ក្នុងនាម​ជា​ដៃគូ​ប្រតិបត្ដិការ​ជាន់ខ្ពស់ នៅក្រុមហ៊ុន McDermott Will & Emery ។

មុនពេល​ការហៅ​របស់​លោក​ជា​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ អែលឌើរ ហ្សាស្លា បានបម្រើ​ជា​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​នៅ​តំបន់​អឺរ៉ុប​កណ្ដាល ប្រធាន​បេសកកម្ម​បណ្ដោះអាសន្ន​នៅ​បេសកកម្ម ហ្វ្រែងហ្វឺត អាល្លឺម៉ង់ ប្រធាន​សេ្ដក ទីប្រឹក្សា​ជាន់ខ្ពស់ និង​ទីប្រឹក្សា​ក្នុង​គណៈប៊ីស្សព ។