2025
អែលឌើរ ខេវីន ជី ប្រោន
ខែឧសភា ឆ្នាំ២០២៥


« អែលឌើរ ខេវីន ជី ប្រោន » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។

អែលឌើរ ខេវីន ជី ប្រោន

ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

នៅពេល​ដែល ខេវីន ប្រោន មានអាយុ ១២​ឆ្នាំ អ្នកផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ បាន​បបួល​លោក​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ។ ដូច្នេះ​ជារៀងរាល់​ព្រឹក​លោកបាន​អធិស្ឋាន អាន ហើយ​អធិស្ឋាន​ម្ដងទៀត ។ នៅក្នុង​ការអធិស្ឋាន​ម្ដងៗ លោក​តែង​ទូលសួរ​ព្រះវរបិតាសួគ៌​ថា តើ​ព្រះគម្ពីរមរមន​ពិត​ឬ​អត់ ។

លោក​រំឭក​ថា នៅ​ព្រឹក​មួយ​នោះ កាល​កំពុង​អធិស្ឋាន លោក « មិនទាន់​ទាំងបាន​សួរ​សំណួរ​ផង ។ ចម្លើយ​របស់​ព្រះអម្ចាស់​បានមក​ដល់​លោក​តាមរបៀប​មួយ​ដ៏​ខ្លាំងក្លា » ។ លោក​បាន​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​មាន​បន្ទូល​ដល់​លោក ៖ « យើង​ស្គាល់​អ្នក ហើយ​យើង​ស្រឡាញ់​អ្នក ។ « អ្នក​គឺជា​បុត្រា​របស់​យើង » ។

ភ្លាមៗ​នោះ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បញ្ជាក់​មកកាន់​លោក ៖ « នេះ​គឺជា​សេចក្ដីពិត​របស់​ព្រះ ។ ព្រះគម្ពីរ​មរមន​គឺ​ពិត ។ យ៉ូសែប ស៊្មីធ គឺជា​ព្យាការី » ។ បទពិសោធន៍​នេះ​បាន​ផ្លាស់ប្តូរ​ជីវិត​លោក ។

អែលឌើរ ប្រោន ផ្តល់​កិត្តិយស​ដល់​ឥទ្ធិពល​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​នោះ និង​អ្នកដទៃ​ទៀត​សម្រាប់​បុគ្គល​ដែល​លោក​បាន​ក្លាយជា​ក្នុង​ពេល​នេះ ។ តាំង​ពីនៅ​វ័យ​ក្មេង លោក​បាន​ទទួល​ឥទ្ធិពល​ពី​សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ ដែល​បាន​ជួយ​លោក—មាន​តាំងពី​ប្រធាន​មណ្ឌល​របស់​លោក​រហូតដល់​គ្រូ​អង្គការ​បឋម​សិក្សា ពួកអ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ទៅដល់ពួក​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង និង​ជាពិសេស​ភរិយា​របស់​លោក ណាឌីន ដែល​បាន​ជះឥទ្ធិពល​ខ្លាំង​បំផុត​ដល់​លោក ក្រៅពី​ព្រះអម្ចាស់ ។

ខេវីន ជី. ប្រោន បានកើត​នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦ នៅ មេនឆេស្ទើរ ចាម៉ៃកា ជា​កូន​របស់ ដេសម៉ុនដ៍ ហូលនេស និង ផាតស៊ី វិល្លាម ប្រ៊ិសសិត ។ លោក​បាន​រៀប​អាពាហ៍​ពិពាហ៍​នឹង ណាឌីន ខាតធើរ ក្នុងឆ្នាំ១៩៩៩ ។ ពួកលោក​មាន​កូន​ចំនួន​ប្រាំ​នាក់ ។

អែលឌើរ ប្រោន បានទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា នៅ​ចាម៉ៃកា ក្នុង​ឆ្នាំ២០០៨ ។ លោក​បាន​ទទួល​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង និង​គោលនយោបាយ​សាធារណៈ​ពី​សាកលវិទ្យាល័យ វេស អ៊ីនឌី ក្នុងឆ្នាំ២០១២ ។ ចាប់តាំង​ពី​ឆ្នាំ២០០១ មក​លោក​បានបម្រើ​ការងារ​នៅក្នុង​ថ្នាក់សិក្ខាសាលា និង​វិទ្យាសាសនា​របស់​សាសនាចក្រ ។

នៅពេល​ទទួល​ការហៅ​របស់លោក អែលឌើរ ប្រោន កំពុង​បម្រើ​ជា​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​នៅក្នុង​តំបន់​យូថាហ៍ ។