2025
អែលឌើរ ប្រាយអិន ចេ ហូមស៍
ខែឧសភា ឆ្នាំ២០២៥


« អែលឌើរ ប្រាយអិន ចេ ហូមស៍ » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។

អែលឌើរ ប្រាយអិន ចេ ហូមស៍

ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

អែលឌើរ ប្រាយអិន ចេ. ហូមស៍ បាន​មានប្រសាសន៍​ថា លោក ​និង​ភរិយា​របស់​លោក ម៉ាហ្គី គឺជា​សាក្សី​នៃ​ការសន្យា​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:៨៨ ថា​ទ្រង់ « នឹង​ទៅ​ពីមុខ​អ្នក » ។

អែលឌើរ ហូមស៍ បានមាន​ប្រសាសន៍​ថា « នោះ​គឺជា​អ្វី​ដែល​ទ្រង់​បានធ្វើ​សម្រាប់​យើង​ពេញ​មួយ​ជីវិត​របស់​យើង » ។ « នៅពេល​យើង​បង្វែរ​ជីវិត​របស់​យើង​ទៅរក​ព្រះអម្ចាស់ ទ្រង់​អាច​បង្កើន​យ៉ាងច្រើន​ជាង​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង » ។

នៅក្នុង​តួនាទី​ថ្មី​របស់​លោក​ជា​ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ អែលឌើរ ហូមស៍ សង្ឃឹម​ថា​លោក​នឹង​មាន​ឱកាស​ដើម្បី​ថ្លែងទីបន្ទាល់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

លោក​បាន​មាន​ប្រសាសន៍​ថា « ទ្រង់​គឺជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​នៃ​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​របស់​យើង » ។

ប្រាយអិន ចេ. ហូមស៍ បានកើត​នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៧៧ នៅទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ជា​កូន​ម្នាក់​ក្នុង​ចំណោម​កូន​ទាំង​១២​នាក់​របស់ ម៉ៃឃល អេច ហូមស៍ និង ម៉ារៀន អរ ហូមស៍ ។ កាល​ពី​ក្មេង លោក​បាន​បម្រើ​បេសកកម្ម​នៅ​ទីក្រុង​ម៉ូនិក អាល្លឺម៉ង់ ។ ក្រោយមក លោក​បាន​រៀបអាពាហ៍​ពិពាហ៍​នឹង ម៉ាហ្គី វិលសុន នៅ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក នៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ ១៩៩៩ ។ អែលឌើរ និង​ស៊ីស្ទើរ ហូមស៍ មានកូន​ប្រាំមួយ​នាក់ ហើយ​កំពុង​រស់នៅ​ឃ្វីនក្រិក រដ្ឋ​អារីហ្សូណា នៅពេល​លោក​បាន​ទទួល​ការហៅ​របស់​លោក ។

អែលឌើរ ហូមស៍ ទទួល​សញ្ញាបត្រ​បរិញាបត្រ​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ និង​សញ្ញាបត្រ​វិជ្ជាជីវៈ​ផ្នែក​ច្បាប់ ពី​សាកលវិទ្យាល័យ​រដ្ឋ​អារីហ្សូណា ។ លោក​បាន​បម្រើ​ការងារ​ជា​អនុប្រធាន​នៅ​ក្រុមហ៊ុន Holmes Homes នៅ​អារីហ្សូណា ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ច្បាប់ Holmes Law, PLC ហើយ​ថ្មីៗនេះ​បម្រើ​ការងារ​ជា​ទីប្រឹក្សា​ទូទៅ​នៅ​ក្រុមហ៊ុន Charter One, LLC ។

មុនពេល​ការហៅ​របស់​លោក​ជា​ពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ អែលឌើរ ហូមស៍ កំពុង​បម្រើ​ជា​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​អាមេរិក​ខាងត្បូង នៅក្នុង​តំបន់​ខាងត្បូង​ឈាង​ខាងកើត ។ លោក​បាន​បម្រើ​ជា​ប្រធាន​ស្តេក ទីប្រឹក្សា​ជាន់ខ្ពស់ និង​ប៊ីស្សព ។