« អែលឌើរ ប៊្រីក វី. អ៊ីរេ » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។
អែលឌើរ ប៊្រីក វី អ៊ីរេ
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
អែលឌើរ ប៊្រីក វី អ៊ីរេ ហៅបទពិសោធន៍ការបម្រើរយៈពេលបីឆ្នាំ ជាប្រធានបេសកកម្មអារីហ្សូណា ហ្វីនិក របស់លោកថាជារឿង « មិនគួរឲ្យជឿ » ។
ក្នុងការបម្រើជាមួយភរិយារបស់លោក ស៊ូសាន លោកបានមានប្រសាសន៍ថា « អ្នកជាគូទឹមនឹងដៃគូរបស់អ្នក … ហើយយើងស្រាក់ដៃបម្រើជាមួយគ្នា » ។ ហើយក្នុងការបម្រើរួមគ្នាជាមួយពួកអ្នកផ្សព្វផ្សាយសាសនារាប់រយនាក់ លោកបានបន្ថែមទៀតថា « ខ្ញុំមិនដឹងថា ខ្ញុំអាចនឹងពន្យល់ពីពរជ័យដ៏អស្ចារ្យដែលខ្ញុំអាចចំណាយពេលជារៀងរាល់ថ្ងៃជាមួយតំណាងដែលមានសិទ្ធិអំណាចនៃព្រះយេស៊ូវគ្រីស្ទអស់រយៈពេលបីឆ្នាំបែបណានោះទេ » ។
ប្រ៊ីក វឺន អ៊ីរេ បានកើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៤ នៅឡូហ្គែន រដ្ឋយូថាហ៍ ជាកូនរបស់ ប៊ីងហាំ អ៊ីរេ និង អមិម៉ា រែ អាន់ឌើរសិន អ៊ីរេ ។ លោកមានបងស្រីប្រាំនាក់ ហើយមានបុព្វការីជនជាច្រើននាក់ដែលជាសមាជិកក្នុងចំណោមសមាជិកដំបូងគេនៃសាសនាចក្រ ។
អែលឌើរ អ៊ីរេ បានបម្រើនៅបេសកកម្ម ហ្គូតេម៉ាឡា ហ្គូតេម៉ាឡា ស៊ី.ធី. ។ លោកបានរៀបអាពាហ៍ពិពាហ៍នឹង ស៊ូសាន ហ្សារី រ៉ាហិមហ្សាដេ នៅព្រះវិហារបរិសុទ្ធ ឡូហ្គែន យូថាហ៍ នៅ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៨៧ ។ ឪពុករបស់ស៊ីស្ទើរអ៊ីរេ ជាអ្នកកាន់សាសនាមូស្លីម ហើយម្ដាយរបស់លោកគឺជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គូស្វាមីភរិយាអ៊ីរេ មានកូនដែលពេញវ័យចំនួនប្រាំនាក់ នៅពេលនៃការហៅបម្រើរបស់ពួកលោក ពេលនោះពួកលោកកំពុងរស់នៅផាកស៊ីធី រដ្ឋយូថាហ៍ ។
អែលឌើរ អ៊ីរេ ទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុមកពីសាកលវិទ្យាល័យយូថាហ៍ និងអនុបណ្ឌិតផ្នែកការគ្រប់គ្រងធុរៈកិច្ចពីសាកលវិទ្យាល័យធូលសា ។ លោកបានបម្រើការងារនៅក្នុងឧស្សាហកម្មផលិតផលវិជ្ជសាស្ដ្រ រួមមានក្រុមហ៊ុន Baxter International ក្នុងនាមជាអនុប្រធានជាន់ខ្ពស់ និងប្រធាននៃក្រុមហ៊ុនរបស់ភូមិភាគអាមេរិក ហើយថ្មីៗនេះគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុន HemaSource ។
នៅពេលដែលលោកត្រូវបានហៅនោះ អែលឌើរ អ៊ីរេ កំពុងតែបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់ ។ លោកក៏បានបម្រើជាប្រធានស្ដេក ទីប្រឹក្សាក្នុងគណៈប្រធានស្ដេក ទីប្រឹក្សាជាន់ខ្ពស់ ប៊ីស្សព ប្រធានក្រុមយុវជនប្រចាំវួដ និងគ្រូថ្នាក់សិក្ខាសាលានៅម៉ោងព្រឹកព្រលឹមផងដែរ ។