យុវវ័យ
៣. អ្នក​អាច​ជួយ​នៅក្នុង​កិច្ចការ​របស់​ព្រះ


ព្រះយេស៊ូវគ្រីស្ទ​មើល និង​ថែទាំ​ចៀម​របស់​ទ្រង់ ។

៣.

អ្នក​អាច​ជួយ​នៅក្នុង​កិច្ចការ​របស់​ព្រះ

ម៉ូសេ ១:៣៩

ព្រះវរបិតាសួគ៌​ ស្រឡាញ់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។ ទ្រង់​ចង់​ជួយ​ពួកគេ​រកឃើញ​សុភមង្គល និង​អំណរ ត្រឡប់​ទៅ​រក​ទ្រង់​វិញ និង​ទទួល​បាន​ជីវិត​ដ៏នៅ​អស់កល្បជានិច្ច ។ កិច្ចការ​នេះ​ត្រូវ​បានហៅ​ថា​កិច្ចការ​នៃ​ការសង្គ្រោះ និង​ភាពតម្កើងឡើង​របស់​ទ្រង់ ហើយ​ទ្រង់​អញ្ជើញ​អ្នក​ឲ្យ​ជួយ !

សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច

កិច្ចការ និង​សិរីល្អ​របស់​ព្រះ គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ អមតភាព​គឺជា​ការរស់នៅ​ជា​រៀងរហូត​ជាមួយ​នឹង​រូបកាយ​ដែលបាន​រស់​ឡើងវិញ ។ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ​ភាពតម្កើង​ឡើង​គឺជា​ការប្រែក្លាយ​កាន់តែ​ដូចជា​ព្រះ ហើយ​រស់នៅ​ជាមួយ​ទ្រង់​ជា​ក្រុមគ្រួសារ​ដ៏​អស់​កល្ប​ជានិច្ច ។ អ្វីៗ​ទាំងអស់​នេះ​អាច​កើត​ឡើង​បាន​ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ និង​ពលិកម្ម​របស់​ទ្រង់ ។ យើង​អាច​ទុក​ចិត្ត​លើ​ទ្រង់ ។

អ្នក​អាច​ជួយ​នៅក្នុង​កិច្ចការ​របស់​ព្រះ ដោយ​ការ​មករក​ព្រះគ្រីស្ទ ហើយ​ការជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូច​គ្នា ។ រាល់​ពេល​ដែល​អ្នក​ធ្វើអ្វី​មួយ​ដើម្បី​ជួយ​នរណា​ម្នាក់​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ នោះ​អ្នក​កំពុង​ជួយ​នៅក្នុង​កិច្ចការ​របស់​ព្រះ​ហើយ ។

ការអញ្ជើញ

រស់នៅ​តាមដំណឹងល្អ ។ ស្ថាបនា​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រែចិត្ត​ជា​រៀង​រាល់​ថ្ងៃ ។ ទទួល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​របស់​ព្រះ និង​រក្សា​សេចក្តីសញ្ញា​របស់​អ្នក ។ ធ្វើ​ឲ្យ​ការណ៍​នោះ​ក្លាយ​ជា​គំរូ​នៅ​ពេញ​មួយ​ជីវិត​របស់​អ្នក ។

ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ ស្វែងរក​របៀប​ដើម្បី​បម្រើ និង​ផ្ដល់​ការងារបម្រើ​ដល់​អ្នកដទៃ រួមទាំង​គ្រួសារ​របស់​អ្នក មិត្តភក្តិ​របស់​អ្នក និង​សហគមន៍​របស់​អ្នក​ផងដែរ ។ របៀប​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​មនុស្ស​ដែល​ខ្វះខាត​គឺការ​គោរព​ច្បាប់​ការតម​អាហារ និង​ការថ្វាយ​ដង្វាយ​តមអាហារ ។

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ សូម​ឲ្យ​ពាក្យ​សំដី និង​សកម្មភាព​របស់​អ្នកបង្ហាញ​​ពី​សេចក្តី​ជំនឿ​របស់​អ្នក​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ចូរ​ត្រៀមខ្លួន​ប្រាប់​នរណា​ម្នាក់​ដែល​សួរ​អ្នក​អំពី​សេចក្តីសង្ឃឹម និង​សុភមង្គល​ដែល​អ្នក​ដឹង​ក្នុង​នាម​ជា​សិស្ស​របស់​ទ្រង់ ។ សម្រាប់​ក្រុម​យុវជន ការបម្រើ​បេសកកម្ម​ពេញម៉ោង​គឺជា​ការទទួល​ខុសត្រូវ​ផ្នែក​បព្វជិតភាព ។ សម្រាប់​ក្រុម​យុវនារី វា​គឺជា​ឱកាស​ដ៏​មាន​ឥទ្ធិពល​មួយ សូម​អធិស្ឋាន​ដើម្បី​ដឹង​ថា​តើ​ព្រះអម្ចាស់​នឹង​ឲ្យ​អ្នក​បម្រើ​ឬ​ទេ ។ រៀបចំ​ខ្លួន​ចែកចាយ​ដំណឹងល្អ​ពេញ​មួយ​ជីវិត​របស់​អ្នក ។

បង្រួបបង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាព​អស់កល្បជានិច្ច ដោយ​ការធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ ។ រៀន​អំពី​ជីដូនជីតា​របស់​អ្នក ។ ស្វែងរក​ថាតើ​នរណា​ត្រូវការ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ទៅ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ទទួលបុណ្យ​ជ្រមុជទឹក និង​ទទួល​ពិធីបញ្ជាក់​សម្រាប់​ពួកគាត់ ។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ សូម​ចូល​ទៅ​កាន់ FamilySearch.org.

ព្រះយេស៊ូវគ្រីស្ទ​កំពុង​ផ្ដល់​ការងារបម្រើ​នៅទ្វីបអាមេរិក

ពរជ័យ​ទាំងឡាយ​ដែល​បានសន្យា

អ្នក​នឹង​មាន​ជំនួយ​របស់​ព្រះ ។ ព្រះវរបិតាសួគ៌​មិន​រំពឹង​ថា​អ្នក​ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់​ឯង​នោះ​ទេ ។ ទ្រង់​គង់​ជាមួយ​នឹង​អ្នក ។ នៅពេល​អ្នក​ថ្វាយ​ពេលវេលា និង​ដួងចិត្ត​របស់​អ្នក​ដោយ​រាបទាប នោះ​ទ្រង់​នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ទាំងឡាយ​តាមរយៈ​អ្នក ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​អ្នក !

អ្នក​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​អំណរ ។ កិច្ចការ​របស់​ព្រះ​គឺជា​កិច្ចការ​ពេញ​ដោយ​អំណរ ! នៅពេល​អ្នក​ធ្វើ​ផ្នែក​នៅក្នុង​កិច្ចការ​នេះ នោះ​អ្នក​អាច​ទទួល​អារម្មណ៍​នៃ​អំណរ​ដែល​ទ្រង់​ទទួល ។ សូម​ស្រមៃ​ពី​អំណរ​ដែល​អ្នក​នឹង​មាន​ជាមួយ​ព្រះវរបិតាសួគ៌ និង​បុត្រាបុត្រី​របស់​ទ្រង់ ជា​មនុស្ស​ដែល​អ្នក​នាំ ទៅកាន់​ទ្រង់ !

សំណួរ និង​ចម្លើយ

តើ​ព្រះ​ពិត​ជា​ប្រើប្រាស់​ខ្ញុំ​នៅក្នុង​កិច្ចការ​របស់​ទ្រង់​ឬ ? ប្រាកដ​ណាស់ ! មាន​របៀប​ជាច្រើន​ដែល​ដើម្បី​ជួយ​នៅក្នុង​កិច្ចការ​នេះ ។ វា​ហាក់​ដូចជា​មនុស្ស​ផ្សេង​ទៀត​មាន​ទេពកោសល្យ ឬ​មាន​ជំនាញ​ជាង​អ្នក ប៉ុន្តែ​ព្រះវរបិតាសួគ៌​របស់​អ្នក​ទតឃើញ​សក្ដានុពល​បស់​អ្នក ។ ទ្រង់​បាន​ប្រទាន​អំណោយទាន​ជាច្រើន​ដល់​អ្នក ដែល​អ្នក​អាច​ប្រើ​ដើម្បី​បម្រើ និង​ប្រមូលផ្ដុំ​បុត្រាបុត្រី​របស់​ទ្រង់ ។ វា​មិន​ថ្វី​ទេ ប្រសិនបើ​អំណោយទាន​ទាំងនេះ​ខុស​ពី​អ្វី​ដែល​មនុស្ស​ផ្សេង​មាន ។ តាម​ពិត​នោះ​ហើយ​ជា​មូលហេតុ​ដែល​អំណោយទាន​របស់​អ្នក​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ ។ អ្នក​សំខាន់ !

សូមមើល ម៉ាថាយ ១០:៣៩ប្រសិនបើ​អ្នក​បាត់​ជីវិត​នៅក្នុង​ការបម្រើ​របស់​ព្រះ​អង្គសង្រ្គោះ នោះ​អ្នក​នឹង​បាន​មក​វិញ ); កូរិនថូស ទី១ ១២:១៤–២៧សមាជិក​ទាំងអស់​គ្នា​គឺ​សំខាន់​នៅក្នុង​រូបកាយ​នៃ​ព្រះគ្រីស្ទ ); ភីលីព ១:៦ចូរ​មាន​ទំនុកចិត្ត​ថា​ព្រះ​កំពុង​ធ្វើការ​ជាមួយ​អ្នក ); យ៉ាកុប ៥:៧២ព្រះអម្ចាស់​នៃ​ចម្ការ​ទំពាំង​បាយជូរ​ធ្វើការ​ជាមួយ​អ្នក ); គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:១៥–១៦អំណរ​របស់​អ្នក​នឹង​មហិមា​ណាស់​ជាមួយ​អស់​អ្នក​ដែល​អ្នក​នាំ​មក​កាន់​ព្រះគ្រីស្ទ ); ៦៤:៣៣–៣៤កិច្ចការ​ដ៏​ធំ​ចេញពី​ការណ៍​ដ៏​តូចតាច និង​ងាយ ); ម៉ូសេ ១:៦« យើង​មាន​កិច្ចការ​សម្រាប់​អ្នក » ); ៦:៣១–៣៤ព្រះ​ធ្វើ​ឲ្យ​អ្នក​ដែល​ទ្រង់​ហៅ​មាន​ភាពស័ក្តិសម ទោះបី​ជា​ពួកគេ​មាន​អារម្មណ៍​ថា​មិន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក៏​ដោយ ) ។

សំណួរ​សម្ភាសន៍​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

  • តើ​អ្នក​មាន​ទីបន្ទាល់​អំពី​ការ​ស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬទេ ?