យុវវ័យ
១. ផែនការ​របស់​ព្រះ​គឺ​សម្រាប់​អ្នក


ព្រះគ្រីស្ទ​យាង​កាត់​ទីវាល

១.

ផែនការ​របស់​ព្រះ​គឺ​សម្រាប់​អ្នក

អាលម៉ា ២២:១៣

មុន​ពេល​អ្នក​មក​ផែនដី អ្នក​បានរស់នៅ​ជាមួយ​នឹង​បិតាមាតា​សួគ៌ា​របស់​អ្នក ។ អ្នក​គឺជា​បុត្រ​ជា​ទីស្រឡាញ់​របស់​ទ្រង់​ទាំងទ្វេ ។ នៅ​ស្ថានសួគ៌ អ្នក​បានរៀន​អំពី​ផែនការ​របស់​ព្រះ​សម្រាប់​គ្រួសារ​របស់​ទ្រង់ ។ អ្នក​បានទទួល​ផែនការ​នេះ​ដោយ​ក្តី​អំណរ ព្រោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​លូតលាស់ និង​រីកចម្រើន​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះ តាមរយៈ​ការទទួល​បានរូបកាយ ដែល​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​នៅលើ​ផែនដី និង​បទពិសោធន៍​ជីវិត​នៅលើ​ផែនដី ។ បទពិសោធន៍​ទាំងនេះ​មួយ​ចំនួន​អាច​ពិបាក ។ ព្រះបិតា​របស់​យើង​បាន​ជ្រាបដឹង​អំពី​ការណ៍​នេះ ដូច្នេះហើយ​ដោយ​ជា​ផ្នែក​នៃ​ផែនការ​របស់​ទ្រង់ ទ្រង់​បានបញ្ជូន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ គឺ​ព្រះយេស៊ូវគ្រីស្ទ​មក​ជួយ​អ្នក។ យើង​ហៅ​ផែនការ​នេះ​ថា ផែនការ​នៃ​សេចក្ដីសង្គ្រោះ ឬ​ផែនការ​នៃ​សុភមង្គល ។

សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច

ព្រះវរបិតាសួគ៌​គឺជា​មេ​ផ្ដើម​នៃ​ផែនការ​នេះ ។ ទ្រង់​ជា​ព្រះវរបិតា​នៃ​វិញ្ញាណ​របស់​អ្នក ហើយ​ទ្រង់​ស្រឡាញ់​អ្នក ។ ទ្រង់​ចង់​ប្រទាន​ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់​ដល់​អ្នក—ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ទ្រង់ ។ និយាយ​ម្យ៉ាង​ទៀត ទ្រង់​ចង់​ឲ្យ​អ្នក​ប្រែក្លាយ​ដូចជា​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ហើយ​រស់នៅ​ក្នុង​ជីវិត​ប្រកប​ដោយ​អំណរ និង​រុងរឿង​ដែល​ទ្រង់​មាន ។ ទ្រង់​មាន​គ្រប់​ទាំង​ព្រះចេស្តា និង​ជ្រាប​គ្រប់​ការណ៍​ទាំង​អស់ ។ អ្នក​អាច​ទុក​ចិត្ត​លើ​ទ្រង់ ទោះ​ជា​ពេល​ជីវិត​មាន​ការលំបាក​ក៏​ដោយ ។

ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ឲ្យ​ផែនការ​នេះ​អាច​ធ្វើ​ទៅ​បាន ។ ពីមុន​ផែនដី​បាន​បង្កើត​ឡើង ព្រះវរបិតាសួគ៌​បានជ្រើសរើស​ទ្រង់​ដើម្បី​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​តែ​មួយ​អង្គ​គត់​ដែល​អាច​នាំ​អ្នក​ត្រឡប់​ទៅ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​អ្នក​វិញ ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ជ្រើសរើស​ដើរ​តាម​ទ្រង់ ។ អ្វីៗ​ទាំងអស់​អាស្រ័យ​ទៅលើ​ជម្រើស​នោះ !

អាពាហ៍ពិពាហ៍ និង​គ្រួសារ​គឺ​សំខាន់​ចំពោះ​ផែនការ​របស់​ព្រះ ។ អ្នក​គឺជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ព្រះ ហើយ​បុត្រាបុត្រី​ខាងវិញ្ញាណ​របស់​ទ្រង់​ទាំងអស់​មក​ផែនដី​តាមរយៈ​ម្តាយ និង​ឪពុក ។ ព្រះ​សព្វ​ព្រះទ័យ​ចង់​ឲ្យ​បុត្រី និង​បុត្រា​របស់​ទ្រង់​រីកចម្រើន​ជាមួយ​គ្នា​ឆ្ពោះ​ទៅ​រក​ភាពល្អ​ឥតខ្ចោះ​ដ៏​អស់កល្ប​ជានិច្ច ។ បុរស​និង​ស្ត្រី​ម្នាក់ៗ​ចូលរួម​ចំណែក​ស្មើ​គ្នា​ក្នុង​អាពាហ៍ពិពាហ៍​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ និង​រួបរួម ។ ជីវិត​គ្រួសារ​នៅលើ​ផែនដី—ទោះ​ជា​ជីវិត​គ្រួសារ​មិន​មាន​ភាព​ឥតខ្ចោះ​ទាំងអស់​ក៏​ដោយ—ក៏​ជីវិត​គ្រួសារ​អាច​នាំ​មក​នូវ​អំណរ​យ៉ាងខ្លាំង​ដែរ ។ វា​មាន​ន័យ​ដើម្បី​ជួយ​រៀបចំ​អ្នក​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ជាមួយ​ព្រះ ។

ការអញ្ជើញ

រក្សា​ទស្សនវិស័យ​ដ៏​អស់​កល្ប​មួយ ។ នៅពេល​ណា​ដែល​អ្នក​ប្រឈមមុខ​នឹង​ការល្បួង ការសាកល្បង ការខកចិត្ត ឬ​ជម្រើស​ពិបាកៗ សូម​រំឭក​ខ្លួន​អ្នក​អំពី​ផែនការ​របស់​ព្រះ ។ សូម​មើល​ពី​របៀប​ដែល​សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច​ដែល​អ្នក​ដឹង​អំពី​ផែនការ​របស់​ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​មើលឃើញ​បញ្ហាប្រឈម​របស់​អ្នក​ខុស​គ្នា ។

រកមើល​ព្រះហស្ដ​របស់​ព្រះ​ក្នុង​ជីវិត​របស់​អ្នក ។ កត់សម្គាល់​របៀប​ដែល​ព្រះ​កំពុង​ប្រទានពរ​ដល់​អ្នក ។ វា​អាច​ជា​ទង្វើ​ដ៏​សប្បុរស​មួយ​មកពី​នរណា​ម្នាក់ គ្រា​នៃ​សេចក្តីសុខសាន្ត ឬ​ចម្លើយ​ចំពោះ​ការអធិស្ឋាន ។

ជ្រើសរើស​ធ្វើ​តាម​ផែនការ​របស់​ព្រះ ។ ស្វែងយល់​អំពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​របស់​អ្នក​ចង់​ឲ្យ​អ្នកធ្វើ ។ ស្វែងរក​ការណែនាំ​របស់​ទ្រង់​ខណៈ​ដែល​អ្នក​សិក្សា​ព្រះគម្ពីរ ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់ ការប្រកាស​អំពី​ក្រុម​គ្រួសារ និង​ពរជ័យអយ្យកោ ។ ការណ៍នេះ​នឹង​ជួយ​អ្នក​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​ព្រះអម្ចាស់ ក្នុង​នាមជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ពេញ​មួយ​ជីវិត​របស់​អ្នក ។ ធ្វើ​ការបម្រើ​ដល់​ព្រះអម្ចាស់ អាពាហ៍ពិពាហ៍​ដ៏​អស់កល្បជានិច្ច និង​ដាក់​អាទិភាព​ខ្ពស់​ក្នុង​ការចិញ្ចឹម​កូនៗ ។ ធ្វើ​ផ្នែក​របស់​អ្នក​ដើម្បី​មាន​គ្រួសារ​ដ៏​រីករាយ​ឥឡូវ​នេះ ដោយ​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះយេស៊ូវគ្រីស្ទ​យាង​នៅលើ​វាល​ស្មៅ​ដោយ​មាន​ពន្លឺ​ភ្លឺ​ចេញពី​ទ្រង់

ពរជ័យ​ទាំងឡាយដែល​បាន​សន្យា

អ្នក​អាច​ប្រឈមមុខ​នឹង​ការសាកល្បង​ក្នុង​ជីវិត​ដោយ​ភាពក្លាហាន និង​ក្តីសង្ឃឹម​លើ​ព្រះគ្រីស្ទ ។ ដោយសារ​អ្នក​ដឹង​ពី​ផែនការ​ដ៏​អស់កល្បជានិច្ច​របស់​ព្រះ នោះ​អ្នក​មាន​ឧបករណ៍​ដ៏​មាន​តម្លៃ​ដែល​អាច​ជួយ​អ្នក​ក្នុង​គ្រា​លំបាក​បាន ។ អ្នក​ដឹង​ថា​ជីវិត​មាន​អ្វីៗ​ជាច្រើន​លើស​ពី​អ្វី​ដែល​កើតឡើង​រវាង​ការកើត ​និង​ការស្លាប់ ។ អ្នក​ដឹង​ថា​អ្នក​ជា​នរណា គោលបំណង​របស់​អ្នក​គឺជា​អ្វី ហើយ​អ្នក​អាច​ប្រែក្លាយ​ជា​នរណា ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​អ្នក !

អ្នក​អាច​ទទួល​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច នៅពេល​អ្នក​ធ្វើ​តាម​ព្រះ​យេស៊ូវគ្រីស្ទ ។ ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​នូវ​អំណាច​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ត្រឡប់​ទៅ​រក​មាតាបិតាសួគ៌​របស់​អ្នក​វិញ ហើយ​រស់នៅ​ដោយ​អំណរ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​ដ៏​អស់កល្ប​ជានិច្ច ។ ទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សំណួរ និង​ចម្លើយ

ហេតុអ្វី​បានជា​ពេលខ្លះ​ជីវិត​មាន​ការលំបាក​ខ្លាំង​ម៉្លេះ ? តើ​ខ្ញុំ​អាច​ទទួល​បាន​កម្លាំង​ដោយ​របៀប​ណា ? បទពិសោធន៍​របស់​អ្នក​ក្នុង​ជីវិត​នេះ—សូម្បីតែ​រឿង​លំបាក​បំផុត—ក៏​អាច​សម្រាប់​សេចក្តីល្អ​របស់​អ្នក​ដែរ ។ វា​អាច​ជួយ​អ្នក​ឲ្យ​លូតលាស់ និង​រីកចម្រើន​នៅពេល​អ្នក​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ ។ ដោយសារ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ គ្មាន​អ្វី​ដែល​អ្នក​កំពុង​ឆ្លងកាត់ ដែល​ព្រះយេស៊ូវគ្រីស្ទ​មិន​យល់​បាន​នោះ​ទេ ។ ទ្រង់​ជ្រាបដឹង យ៉ាងច្បាស់​ពី​របៀប​ដើម្បី​ជួយ​អ្នក ។ សូម​ផ្តោត​ជីវិត​របស់អ្នក​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​លើក​អ្នក​ឲ្យ​ខ្ពស់​លើស​ការសង្ស័យ និង​ការភ័យខ្លាច​ទាំងអស់ ។

ពេលខ្លះ គំនិត​នៃ​សុភមង្គល​ក្នុង​គ្រួសារ និង​អាពាហ៍ពិពាហ៍​ហាក់​ដូចជា​នៅ​ឆ្ងាយ ។ តើ​ខ្ញុំ​អាច​ស្វែងរក​ទំនុកចិត្ត​ដោយ​របៀប​ណា ? មិន​ថា​ស្ថានភាព​របស់​អ្នក​បែបណា​នោះ​ទេ សូម​កុំ​បោះបង់​ផែនការ​របស់​ព្រះវរបិតាសួគ៌​ឡើយ ។ ទ្រង់​នឹង​ពុំ​បោះបង់​អ្នក​ចោល​ឡើយ ។ ប្រសិនបើ​អ្នក​ស្មោះត្រង់​ចំពោះ​ព្រះអង្គសង្គ្រោះ និង​សេចក្តីសញ្ញា​របស់អ្នក នោះ​អ្នក​នឹង​រកឃើញ​ចម្លើយ​នៅក្នុង​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​ជ្រាប​យល់​គ្រប់យ៉ាង​ដែល​អ្នក​ជួប​ប្រទះ ។ តាមរយៈ​ទ្រង់ នោះ​អ្នក​នឹង​ទទួល​បាន​កម្លាំង​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ហើយ​ទទួល​បាន​ពរជ័យ​ដែល​ទ្រង់​សន្យា ។ សូម​ទុកចិត្ត​លើ​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ ។

សូមមើល នីហ្វៃទី២ ៩:១៣ឱ ផែនការ​របស់​ព្រះ​អស្ចារ្យ​ណាស់​ហ្ន៍ ! ); ម៉ូសាយ ២:៤១អស់​អ្នក​ដែល​គោរពតាម​បទបញ្ញត្តិ​ទាំងឡាយ អាច​រស់​ជាមួយ​ព្រះ​ដោយ​មាន​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ឡើយ ); អាលម៉ា ១២:២៨–៣៤ព្រះ​បានធ្វើ​ឲ្យ​ផែនការ​នៃ​ការប្រោសលោះ​ដឹង​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ); អ័ប្រាហាំ ៣:២២–២៦ផែនការ​របស់​ព្រះ​រួម​ទាំង​ការបញ្ជូន​យើង​មកកាន់​ផែនដី ដែល​ជា​កន្លែង​ដែល​យើង​អាច​ជ្រើសរើស​ខ្លួន​យើង​ដើម្បី​ធ្វើ​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ) ។

សំណួរ​សម្ភាសន៍​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

  • តើ​អ្នក​មាន​សេចក្តី​ជំនឿ និង​ទីបន្ទាល់​ទៅលើ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប ជាព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬទេ ?