យុវវ័យ
សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ


សារលិខិត​មក​ពី​គណៈ​ប្រធាន​ទី​មួយ

ក្មួយៗ​ប្រុស​ស្រី​ជាទី​ស្រឡាញ់​

យើង​ស្រឡាញ់​ក្មួយៗ ហើយ​មាន​ទំនុកចិត្ត​លើ​ក្មួយៗ ។ ក្មួយៗ​ពិតជា​ស្ថិត​ក្នុង​ចំណោម​វិញ្ញាណ​ជម្រើស​របស់​ព្រះវរបិតាសួគ៌ ដែល​បាន​បញ្ជូន​មក​ផែនដី​នៅពេល​នេះ ដើម្បី​ធ្វើ​កិច្ចការ​សំខាន់ៗ ។

ក្មួយៗ​រឹងមាំ និង​មាន​សមត្ថភាព​ជាង​ក្មួយៗ​បាន​ដឹងទៅ​ទៀត ។ ហើយ​នៅពេល​ដែល​ក្មួយៗ​ពឹងផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ នោះ​កម្លាំង​របស់​ក្មួយៗ​កាន់តែ​រឹងមាំ ។ ទ្រង់​គឺជា « កម្លាំង​នៃ​យុវជន » ។

សេចក្តីណែនាំ​នេះ​នឹង​ជួយ​ក្មួយៗ​ស្ថាបនា​គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​ធ្វើ​ការជ្រើសរើស​បន្ត​នៅលើ​ផ្លូវ​ដែល​ដឹកនាំ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។ វា​នឹង​ជួយ​ក្មួយៗ​ឲ្យ​រៀបចំខ្លួន​ធ្វើ​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម និង​ស្វែងរក​អំណរ​ក្នុងការ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ពេញមួយ​ជីវិត​របស់​ក្មួយៗ ។ ក្មួយៗ​មាន​កន្លែង​ដ៏​សំខាន់​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​ក្មួយៗ​បំពេញ​គោលបំណង​របស់​ទ្រង់​សម្រាប់​ក្មួយៗ ។

យើង​ដឹង​ថា​ព្រះ​នៅ​មាន​ព្រះជន្ម​រស់ ។ វាគឺ​ជា​ការអធិស្ឋាន​របស់​យើង​សូម​ឲ្យ​ក្មួយៗ​នឹង​ស្ថិត​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​កាន់តែ​រឹងមាំ—ជា​ផ្លូវ​នៃ​ការធ្វើ និង​ការរក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ជាមួយ​នឹង​ព្រះ ។ នោះ​ហើយ​គឺជា​ផ្លូវ​ដែល​ដឹកនាំ​ទៅ​កាន់​ព្រះបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​ក្មួយៗ​វិញ ។ នៅពេល​ដែល​ក្មួយៗ​ធ្វើ​ដូច្នោះ នោះក្មួយៗ​នឹង​ក្លាយជា​ឥទ្ធិពល​សម្រាប់​សេចក្តីល្អ ចែកចាយ​ដំណឹងល្អ​ប្រកប​ដោយ​អំណរ ប្រមូលផ្ដុំ​បុត្រាបុត្រី​របស់​ព្រះ និង​រៀបចំ​ពិភពលោក​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ចងចាំ ៖ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​ក្មួយៗ !

គណៈប្រធាន​ទីមួយ